ទ្រង់ទ្រាយធំតែម្ដង!! Man UTD ត្រៀមកញ្ចប់ថវិកា ២១០លាន ដើម្បីចរចាទិញ ជម្រើសជាតិអង់គ្លេស ៣រូបនេះ

//s6.kh1.co/29/29ceed976f21f8304f8494b5411c3421a975e6f0.jpg
កីទ្បា

 ១៧-កញ្ញា-២០១៩ ១ល្ងាច · ៥ ឆ្នាំមុន

អង់គ្លេស៖ អ្នកចាត់ការទូទៅរបស់បិសាចក្រហម Manchester United លោក Ole Gunnar Solskjaer ត្រូវបានរាយការណ៍មកថាបានបង្ហាញអារម្មណ៍ត្រេកត្រអាលក្នុងការនាំយកជម្រើសជាតិអង់គ្លេស ៣រូបរួមមាន Callum Wilson, Jadon Sancho និង James Maddison សម្រាប់ទីផ្សារដោះដូរកីឡាកររដូវក្ដៅក្រោយ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ក្រោយចូលខ្លួនមកដឹកនាំ Man UTD ជាផ្លូវការលោក Ole បាននាំយកកីឡាករឆ្នើម ៣រូបហើយគឺ Aaron-Wan Bissaka, Harry Maguire និង Daniel James ដែលពួកគេទាំងអស់សុទ្ធតែសញ្ជាតិអង់គ្លេស។

ប្រភពពីសារព័ត៌មានល្បីឈ្មោះ ESPN អ្នកចាត់ការទូទៅសញ្ជាតិន័រវេស ចង់ទិញចូល Wilson, Sancho និង Maddison ដើម្បីពង្រឹងក្រុម។ ខណៈក្លិបរបស់កីឡាករទាំង ៣ ក៏មិនចង់ឃុំឃាំងរក្សាទុកពួកគេនោះដែរ ឲ្យតែការចរចាតម្លៃខ្លួនសមស្របអាចទទួលយកបាន។

ចំពោះតម្លៃខ្លួនរបស់កីឡាករទាំង ៣វិញត្រូវបានគេដឹងថាសរុបចូលគ្នាប្រមាណជាជាង ២០០លានផោន ដោយ Wilson ត្រូវ Bournemouth ទារដល់ ៤០លានផោន, Maddison របស់ Leicester City យ៉ាងហោចណាស់ក៏ ៧០លានផោន ចំណែកឯ Sancho មិនក្រោម ១០០លានផោននោះទេ ទើប Dortmund ព្រមលក់៕

Callum Wilson
Callum Wilson
Jadon Sancho 
Jadon Sancho 
James Maddison
James Maddison

ប្រភពSportsMole

Tum sokrith
ទុំ​ សុក្រិត

អត្ថបទទាក់ទង

//s9.kh1.co/f5/f5fc5bb0c90dd856539266657aca63fe99cacb3d.jpg

ផ្ទុះការភ្ញាក់ផ្អើលខ្លាំងរឿងតម្លៃខ្លួនផេតដាំ និងឈូចារើន មកវា..យនៅកម្ពុជាបានខ្ទង់ម៉ឺនដុល្លារ ចុះមានដឹងអត់នៅស្រុកថៃវិញអ្នកទាំងពីរបានតម្លៃខ្លួនប៉ុន្មាន

 ២៨-មីនា-២០២៤ 
 ៥ល្ងាច · មួយថ្ងៃមុន
រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T