ឧកញ៉ា ឡេង ណាវ៉ាត្រា បកស្រាយរឿងចម្រូងចម្រាស់ បន្ទាប់ពីបញ្ចប់ការប្រគំតន្ត្រីនៅកូរ៉េ!

//s6.kh1.co/87/87b1c05139a0115d0dcc19e06eb5ca22f57fe627.jpg
តារា & កម្សាន្ដ

 ១៧-កញ្ញា-២០១៩ ១ល្ងាច · ៥ ឆ្នាំមុន

ភ្នំពេញ៖ ខណៈដែលរឿងរ៉ាវកក្រើកហ្វេសប៊ុកជុំវិញបុរសមួយក្រុមថតបង្ហោះពីសកម្មភាពសិល្បករ អមដោយការជេរប្រមាថពូជខ្មែរ និងដៀលអ្នកសិល្បៈ ធ្វើឲ្យផ្ទុះប្រតិកម្មពេញស្រទាប់មហាជននោះ គេមិនទាន់ឃើញលោកឧកញ៉ា ឡេង ណាវ៉ាត្រា ដែលត្រូវភាគីម្ខាងទៀតកាត់តវីដេអូ ហើយចោទថាមានបំណងចង់ប្រើអំពើហិង្សានៅព្រលានអុីនឆន ប្រទេសកូរ៉េ ចេញប្រតិកម្ម ឬ បកស្រាយនោះទេ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
  ឧកញ៉ា ឡេង ណាវ៉ាត្រា
  ឧកញ៉ា ឡេង ណាវ៉ាត្រា

យ៉ាងណាមិញ ផ្អែកតាមហ្វេសប៊ុកកាលពីព្រឹកថ្ងៃទី១៧ កញ្ញា លោកឧកញ៉ា ឡេង ណាវ៉ាត្រា ក៏បានបង្ហោះសារបកស្រាយ។ លោកបានសរសេរជាសាធារណៈថា៖

«រឿងពិតកើតឡើងនៅកូរ៉េ នៅព្រលានអុីនឆន ប្រទេសកូរ៉េទេ ដែលជាការព្យាយាមថតលើកទី២របស់បងប្អូន បន្ទាប់ពីថតជេរប្រមាថនៅម៉ាឡេស៊ីហើយ ម៉្យាងទៀតដោយសារទីនោះយើងកំពុងឈរនៅកន្លែងអន្តោប្រវេសន៍ គឺកន្លែងដែលហាមឃាត់ការថតគ្រប់រូបភាព។ បើនិយាយពីច្បាប់នៅកូរ៉េ ថតគេគ្មានការអនុញ្ញាតិអាចមានទោសដល់ជាប់គុក ហើយជាប់ Blak list ជាពិសេសកន្លែងអន្តោប្រវេសន៍ទៀត ក្រុមសិល្បៈព្យាយាមសម្របសម្រួលឱ្យបញ្ចប់តែក្រុមបងប្អូនកាន់តែទាញកាមេ៉រាថតច្រើនឡើង ព្រោះការថតនេះមិនមែនថតរិះគន់ធម្មតាទេ ជាការថតតិះដៀលប្រមាថ»។

សាររបស់ឧកញ៉ា ឡេង ណាវ៉ាត្រា
សាររបស់ឧកញ៉ា ឡេង ណាវ៉ាត្រា

បន្ថែមពីការបង្ហោះក្នុងកិច្ចសម្ភាសបន្ថែមពីលើការបង្ហោះលោក ហេង ឡុង ស្វាមីអ្នកនាង ចន ច័ន្ទលក្ខិណា ដែលស្ថិតក្នុងហេតុការណ៍នោះបញ្ជាក់បន្ថែមថា ក្នុងរូបភាពដែលក្រុមឆ្មក់ថតវីដេអូបានបង្ហោះកាត់តនោះ មិនមែនលោកឧកញ៉ា ឡេង ណាវ៉ាត្រា ចង់ហក់ទៅវ៉ៃតប់ជាមួយអ្នកថតដូចការចោទប្រកាន់នោះទេ គឺលោកឧកញ៉ា គ្រាន់តែខឹងរឿងបុរសនោះ គ្រាន់តែនិយាយចចារគ្នាសោះក៏ថតវីដេអូ ទើបលោកឧកញ៉ាស្ទុះទៅបម្រុងចាប់ឃាត់កាមេរ៉ាទូរស័ព្ទកុំឱ្យបន្តថត តែដោយតែលោកខ្លាចមានរឿង ហើយចាប់ដៃកុំឱ្យលូកទៅ ទើបមើលទៅដូចចង់ហក់វ៉ៃ ក្រោយពេលអ្នកបង្ហោះក៏ព្យាយាមកាត់តប្លង់នោះដដែលៗ ដើម្បីចោទប្រកាន់។

ឧកញ៉ា ឡេង ណាវ៉ាត្រា
ឧកញ៉ា ឡេង ណាវ៉ាត្រា

លោក ហេង ឡុង បន្តថា មិនមែនត្រឹមតែលោកឧកញ៉ានោះទេ សូម្បីតែលោកក៏ទទួលយកមិនបាននោះដែរ នៅពេលឮអ្នកថតរូបរបស់ក្រុមខ្លួនយកទៅបង្ហោះបំប៉ោងស្ថានការណ៍ហើយស្រាប់តែពេលចរចារឱ្យលុបវីដេអូនោះចោល ប្រកាសមិនព្រមលុប និងបន្តថតវីដេអូបន្ថែមទៀត ដើម្បីបំប៉ោងហេតុការណ៍ឱ្យកាន់តែមើលទៅធ្ងន់ធ្ងរ។

លោកទទួលស្គាល់ចំពោះកំហុសរបស់ក្រុមអ្នករួមដំណើរ ដែលសាងកំហុសឆ្គងនៅព្រលានយន្តហោះនៅក្នុងប្រទេសម៉ាឡេសុី ប៉ុន្តែអ្វីដែលលោកទទួលយកមិនបាន គឺក្រុមអ្នករិះគន់ថតបង្ហោះ ដោយមិនបានមកស្នើឱ្យក្រុមរបស់លោក ដែលមានកំហុសដោយអចេតនាបញ្ឈប់សកម្មភាពជាមុនសូម្បីបន្តិច ហើយស្រាប់តែថតវីដេអូយកទៅបង្ហោះ ដោយប្រើពាក្យដៀលប្រមាថជាតិខ្មែរ និងអ្នកសិល្បៈមួយប្រទេស ដែលលោកយល់ថា នោះគឺជាការបំប៉ោងស្ថានការណ៍ និងធ្វើឱ្យគេមើលងាយជាតិខ្មែរពេញពិភពលោក ខណៈដែលហេតុការណ៍នោះ បើក្រុមអ្មកទើសមកប្រាប់តែបន្តិច គឺនឹងមិនមានអ្វីកើតឡើង។

ម្យ៉ាងសម្លេងភ្លេង និងការរាំលេងនៅក្នុងពេលនោះ ក៏នៅឆ្ងាយពីកន្លែងគេអង្គុយ និងមិនបានបើកសំលេងឮៗ បង្កការប៉ះពាល់នៅកន្លែងរង់ចាំនោះដែរ។ លោកបន្តថា បើមានអ្នកដំណើរ ឬអ្នកបម្រើការនៅក្នុងព្រលាននៅម៉ាឡេសុីណាម្នាក់មកប្រាប់ ឬមកហាម ហើយពួកលោកមិនឈប់ លោកថាវាសមខ្លាំងណាស់ក្នុងការបង្ហោះ ប៉ុន្តែបរិយាកាសគឺមិនមានតែម្ដង ទើបក្រុមលោកពិបាកទទួលយកនៅពេលឃើញវីដេអូបង្ហោះឡើងអមដោយការប្រមាថ។

លោកថា គ្រប់យ៉ាងបើជាខ្មែរដូចគ្នា គឺគ្រាន់តែមកប្រាប់ ឬគ្រាន់តែសម្រួលគ្នា ដោយលុបវីដេអូ ហើយក្រុមលោកទទួលកំហុសរឿងរាំលេងនោះវាចប់បាត់ហើយ ប៉ុន្តែមកពីក្រុមនោះចង់បង្ក និងចង់បំប៉ោងស្ថានការណ៍អោយធ្ងន់ ទើបមើលទៅកាន់តែអាក្រក់។ លោកនៅតែអះអាងថា លោកឧកញ៉ា ឡេង ណាវ៉ាត្រា មិនមែនចង់ប្រើហិង្សាដូចការកាត់ត និងបង្ខូចឈ្មោះក្នុងវីដេអូទេ ប៉ុន្តែមកពីលោកចាប់ដៃស្របពេលលោកឧកញ៉ាហក់ទៅចាប់កាមេរ៉ា ហើយក្រុមនោះកាត់តដដែលៗ ទើបមើលទៅដូចជាសកម្មភាពចង់ប្រើហិង្សា ការពិតមិនមែនទេ។

យ៉ាងណាមិញលោកថា សម្រាប់លទ្ធផលពាក្យបណ្ដឹងដែលបានដាក់បណ្ដឹង លោកសុំមិនទាន់បកស្រាយទេ ដោយទុកអោយមេធាវីបន្តនីតិវិធី៕

  ឧកញ៉ា ឡេង ណាវ៉ាត្រា
  ឧកញ៉ា ឡេង ណាវ៉ាត្រា
ក្រុមសិល្បករខ្មែរ
ក្រុមសិល្បករខ្មែរ
ក្រុមសិល្បករខ្មែរ
ក្រុមសិល្បករខ្មែរ
ការប្រគំតន្រ្តីនៅកូរ៉េ
ការប្រគំតន្រ្តីនៅកូរ៉េ
ការប្រគំតន្រ្តីនៅកូរ៉េ
ការប្រគំតន្រ្តីនៅកូរ៉េ
ការប្រគំតន្រ្តីនៅកូរ៉េ
ការប្រគំតន្រ្តីនៅកូរ៉េ
ក្រុមសិល្បករ
ក្រុមសិល្បករ
Sim Chanry
ស៊ឹម ចាន់រី

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T