ក្រសួងធនធានទឹក ព្រមានពីការធ្លាក់ភ្លៀងលើសលុប នៅតាមខេត្តចំនួន១១ ចាប់ពីថ្ងៃទី១៨-២៣ ខែកញ្ញា ដោយសារប្រព័ន្ធសម្ពាធទាបកំពុងអូសកាត់លើកម្ពុជា

//s4.kh1.co/ff/ffc9aac61db60f2137f8006ce215205c5d71ed49.jpg
សង្គម

 ១៧-កញ្ញា-២០១៩ ១ល្ងាច · ៥ ឆ្នាំមុន

(ភ្នំពេញ)៖ ក្រសួងធនធានទឹក និងឧតុនិយម បានព្រមានពីជំនន់ទឹកភ្លៀង ដ៏ច្រើនលើសលុបនៅតាមខេត្តមួយចំនួន ចាប់ពីថ្ងៃទី១៨-២៣ ខែកញ្ញា ឆ្នាំ២០១៩ ដោយសារតែប្រព័ន្ធសម្ពាធទាប ដែលកំពុងហូសកាត់លើប្រទេសកម្ពុជា។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

សេចក្តីប្រកាសព័ត៌មាន និងសេចក្តីជូនដំណឹងបន្ថែមរបស់ក្រសួងធនធានទឹក នៅព្រឹកថ្ងៃទី១៧ ខែកញ្ញា​ ឆ្នាំ២០១៩នេះ បានបញ្ជាក់ថា «យោងតាមការវិវត្ត នៃស្ថានភាពធាតុអាកាស បង្ហាញឲ្យឃើញថា ប្រព័ន្ធសម្ពាធទាប (ITCZ) បាននឹងបន្តអូសបន្លាយលាតសន្ធឹងពីលើប្រទេសកម្ពុជា ខណៈដែលបច្ចុប្បន្នធ្វើឲ្យបណ្តាខេត្តមួយចំនួនបាន និងកំពុងរងការយាយីពីជំនន់ទឹកភ្លៀង»។

បើតាមក្រសួងធនធានទឹក ដោយប្រព័ន្ធសម្ពាធទាប កាន់តែបង្កើនឥទ្ធិពលគ្របដណ្តប់ លើកម្ពុជានោះ ក្រសួងធនធានទឹក និងឧតុនិយម សូមជូនដំណឹងបន្ថែមទៀត សូមបងប្អូនប្រជាពលរដ្ឋ នៅបណ្តាខេត្តនានា បន្តបង្កើនការប្រុងប្រយ័ត្នខ្ពស់ចំពោះជំនន់ទឹកភ្លៀងដែលបង្កដោយភ្លៀងច្រើនលើសលុប។ ជាពិសេសខេត្តកោះកុង ព្រះសីហនុ កំពង់ស្ពឺ កំពង់ធំ ពោធិ៍សាត់ បាត់ដំបង ប៉ៃលិន សៀមរាប បន្ទាយមានជ័យ ឧត្តរមានជ័យ និងខេត្តព្រះវិហារ ចាប់ពីថ្ងៃទី ១៨-២៣ ខែកញ្ញា ឆ្នាំ២០១៩៕

ខាងក្រោមនេះជាសេចក្តីជូនដំណឹងបន្ថែមរបស់ក្រសួងធនធានទឹក៖

https://s6.kh1.co/__image/w=650,h=366,q=100/87/8727d89ab359a12743be3f431d4990c733ce336d.jpg

ប្រភព

Keo Nika
KK

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T