តារាស្រីទាំងនេះ ត្រូវហ្វេនៗសរសើរថារៀបការហើយ ស្រស់ស្អាតជាងកាលនៅលីវ!

//s4.kh1.co/07/0791037a551ac24fc6425ae89794f88ff7a03a0a.jpg
តារា & កម្សាន្ដ

 ១៧-កញ្ញា-២០១៩ ១ល្ងាច · ៥ ឆ្នាំមុន

ថៃ៖ មនុស្សស្រីដែលរៀបការហើយបាក់សម្រស់ ពាក្យនេះគេលែងប្រើសម្រាប់មនុស្សស្រីសម័យថ្មីហើយ ព្រោះពេលនេះទោះបីជាមនុស្សស្រីមានវ័យរៀងជ្រេបន្តិច ឬក៏រៀបការមានកូនយ៉ាងណាក្តី ក៏ពួកគេមានវិធីថែរក្សាសម្រស់ឲ្យនៅតែស្រស់ស្អាត និងក្មេងជាងវ័យបានជានិច្ច។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ជាក់ស្តែងដូចតារាស្រីប៉ុន្មានដួងនេះ​ ដែលអ្នកគាំទ្រនិយាយសរសើរមិនដាច់ពីមាត់ ថាក្រោយពីពួកគេរៀបការរួច សម្រស់កាន់តែស្រស់ស្អាតជាងកាលនៅលីវទៅទៀត។

ចង់ដឹងថាតារាទាំងនោះមានអ្នកណាខ្លះ? តោះ!ទៅទស្សនាទាំងអស់គ្នា៖

១. Nune Woranuch

មិនអាចរំលងបានទេសម្រាប់តារាសម្តែងស្រីលំដាប់ របស់ស្ថានីយទូរទស្សន៍ប៉ុស្តិ៍លេខ៧រូបនេះ។ ទោះបីវ័យកាន់តែជ្រេ និងលាជីវិតនៅលីវមករយៈពេល៩ឆ្នាំហើយក៏ដោយ ប៉ុន្តែបើនិយាយពីរូបសម្រស់វិញនៅតែស្រស់ស្អាតខ្លាំង ក្រមុំៗខ្លះសុំចាញ់តែម្តង។

Nune Woranuch
Nune Woranuch

២. Amy Klinpratoom

សម្រាប់តារាស្រីកូនកាត់ ភរិយារូបស្រស់របស់តារាប្រុសSi Siwat វិញមិនធម្មតាដែរ ព្រោះនាងកាន់តែស្អាតពីមួយថ្ងៃទៅមួយ រហូតដល់មានអ្នកគាំទ្រខ្លះនិយាយថា ឥឡូវនេះនាងស្អាតជាងកាលពីក្មេងទៅទៀត។

Amy Klinpratoom
Amy Klinpratoom

៣. Jeab Pijittra

មុខនៅតែក្មេងជាងវ័យជានិច្ច សម្រាប់តារាសម្តែងស្រីសុភាព Jeab Pijittra ទោះបីជាឆ្នាំនេះមាននាងមានអាយុ៣៩ឆ្នាំហើយក៏ដោយ ប៉ុន្តែបើមើលតែមុខគ្រប់គ្នាប្រាកដជាគិតថា នាងទើបតែមានអាយុខ្ទង់២៦ ឬ២៧ឆ្នាំតែប៉ុណ្ណោះ។

Jeab Pijittra
Jeab Pijittra

៤. Yui Chiranan

Yui ទើបតែរៀបការកាលពីដើមឆ្នាំ២០១៩នេះ ប៉ុន្តែអ្វីដែរអ្នកគាំទ្រសង្កេតឃើញនោះគឺ ទាំងស្ទាយ៍រៀបចំខ្លួន ទាំងរូបសម្រស់នាងនៅតែស្រស់ស្អាត។

Yui Chiranan
Yui Chiranan

៥. Panward

សម្រាប់តារាសម្តែងស្រីរូបនេះវិញ មិនត្រឹមតែរៀបការរួចទេ ប៉ុន្តែនាងថែមទាំងមានកូន២ទៀតផង។ តែបើងាកមកមើលសម្រស់វិញ មិនខុសកាលពីនាងនៅលីវទេ មានតែស្រស់ស្អាតជាងមុនទៅទៀត។

Panward
Panward
Pan Leakhena
លក្ខិណា

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T