មានមិត្តស្រីរាប់ភ្លេច ពេលនេះប្រហែលជាច្បាស់ការហើយ ព្រោះCristiano Ronaldo បង្ហើបពីគម្រោងរៀបការជាមួយមិត្តស្រីរបស់ខ្លួនហើយ

//s4.kh1.co/f2/f25150b4a3955de99381da3ad98b537b82a7ba8a.jpg
កីទ្បា

 ១៧-កញ្ញា-២០១៩ ២ល្ងាច · ៥ ឆ្នាំមុន

កូរ៉េខាងត្បូង៖ កាល​ពី​ពេល​ថ្មី​ៗ​នេះ​Ronaldo បាន​ប្រាប់​ទៅPiers Morgan ដែល​ជាមិត្ត​ស្រី​របស់​ខ្លួន ​ក្នុង​កម្ម​វិធី​ពិ​សេសថ្មីមួយរបស់​ITV ​ដែលមានឈ្មោះ​ថា​​ “Cristiano Ronaldo Meets Piers Morgan” ថា​រូប​គេ​គឺមាន​គម្រោង​រៀប​ការ​ ជាមួយ​មិត្ត​ស្រីវ័យ​២៥ឆ្នាំ​ ​របស់​ខ្លួន​ក្នុងថ្ងៃ​មួយ​ខាងមុខ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ជាក់​ស្តែង​ពេល​នោះ​Ronaldo បាន​រៀប​រាប់ថា៖

 “នាង​បាន​ជួយ​ខ្ញុំ​យ៉ាងច្រើន។ ពិតប្រាកដ​ណាស់ ​ខ្ញុំ​គឺ​ស្រលាញ់​នាង​។​ ហើយ​ពួកយើង​នឹង ​រៀប​ការ​ជា​មួយ​គ្នា​នៅ​ក្នុងថ្ងៃមួយ​ យ៉ាងពិតប្រាកដ​ណាស់​។ ហើយ​វាក៏​ជា​ក្តី​ស្រមៃមួយ ​របស់​អ្នកម្តាយ​ខ្ញុំ​ផងដែរ។ ខ្ញុំ​មាន​ពេលវេលា​​ ដ៏​អស្ចារ្យ​ជាមួយនាង។ នាង​ប្រៀប​ដូចជា ​មិត្ត​ភក្តិ​ដ៏​ល្អ​របស់​ខ្ញុំ ​ពួកយើង​តែង​តែ​មាន ​ការសន្ទនា​គ្នា​ទៅវិញ​ទៅមក។ ខ្ញុំបាន​បើក​បេះ​ដូង​សម្រាប់នាង ហើយ​នាង​ក៏​បាន​បើក​ បេះ​ដូង​សម្រាប់​ខ្ញុំវិញ​​ផងដែរ។”

គួរ​បញ្ជាក់​ផងដែរ​ថា​Georgina បាន​ធ្វើ​ការ​ណាត់​ជួបដំបូង​ជាមួយ​ ​Cristiano Ronaldo តាំង​ពីឆ្នាំ​២០១៦ ហើយពេល​នេះ ​ពួកគេ​ក៏មាន​កូន​ស្រី​ជាមួយ​គ្នាម្នាក់ ​​មាន​ឈ្មោះ​ថា​Alana ផង​ដែរ​។ ហើយទំនាក់​ទំនង​របស់​​ពួកគេទាំងពីរ​ គឺចាប់​ផ្តើម​ពី​ការ​​​ឃើញ​ ភ្លាម​ស្រលាញ់​ភ្លែត។

Georgina បាន​និយាយ​ថា ពួកគេ​បាន​ជួប​គ្នា​ដំបូង​នៅ ​ក្នុងហាង​Gucci ដែល​ជា​កន្លែង​ដែល​នាង​ធ្វើ​ការ ​ជា​ជំនួយ​ការ​ផ្នែកលក់​នៅ​ទីនោះ។ ហើយ​នៅ​ថ្ងៃ​បន្ទាប់​ពួកគេ ​ក៏​បាន​ជួប​គ្នា​ម្តង​ទៀត ​នៅ​ក្នុង​កម្មវិធី​ម៉ូត​មួយ ​ផ្សេង​ទៀត​ផង​ដែរ។ ​ចាប់​តាំង​ពីពេល​នោះ​មក​ ​ពួកគេ​ក៏​ចាប់​ផ្តើម​មាន ​ទំនាក់​ទំនង​ជាមួយគ្នា​​តែម្តង​។ Georgina ធ្លាប់​បាន​និយាយ​ថា​ សម្រាប់​ការដែល​មាន​ទំនាក់​ទំនង ​ជាមួយ​កីឡា​ករ​បាល់​ទាត់​ដ៏ល្បីរបស់​​ពិភព​លោក មួយ​រូប​​គឺ ពិតជា​មិន​មែន​ជារឿង ​ដែល​ងាយស្រួល​ប៉ុន្មាន​នោះ​ទេ​​៕

Ronaldo និងPiers Morgan 
Ronaldo និងPiers Morgan 
Ronaldo និងPiers Morgan 
Ronaldo និងPiers Morgan 
Ronaldo និងPiers Morgan 
Ronaldo និងPiers Morgan 
Ronaldo និងPiers Morgan 
Ronaldo និងPiers Morgan 
Ronaldo និងPiers Morgan 
Ronaldo និងPiers Morgan 
Ronaldo និងPiers Morgan 
Ronaldo និងPiers Morgan 
Ronaldo និងPiers Morgan 
Ronaldo និងPiers Morgan 
Lor Raksa
ឡោ រក្សា

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T