ភ្ញាក់ផ្អើល! ក្រោយអ្នកនេសាទម្នាក់ ចាប់បានត្រីចម្លែកមួយក្បាល ក្បាលដូចដាយណូស័រ ភ្នែកធំដូចអេលាន!

//s5.kh1.co/4e/4e5a223fbfcd13976256e9a994bc86e37c12e3ec.jpg
សង្គម

 ១៧-កញ្ញា-២០១៩ ១ល្ងាច · ៥ ឆ្នាំមុន

ន័រវែស៖ អ្នកនេសាទវ័យជំទង់ម្នាក់ ហាក់សម្ដែងការភ្ញាក់ផ្អើលយ៉ាងខ្លាំង ក្រោយនេសាទបានត្រីដែលមានរូបរាងដ៏ចម្លែកមួយក្បាល មានក្បាលស្រដៀងនឹងសត្វដាយណូស័រ ឯភ្នែកធំៗគួរឲ្យខ្លាចដូចជាពួកអេលាន។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
https://s5.kh1.co/__image/w=634,h=373,q=100/4e/4e5a223fbfcd13976256e9a994bc86e37c12e3ec.jpg

អ្នកនេសាទដែលចាប់បានត្រីចម្លែកខាងលើនេះ ត្រូវបានគេស្គាល់ឈ្មោះថា លោក Oscar Lundahl មានអាយុ ១៩ឆ្នាំ។

បើយោងតាមប្រភពសារព័ត៌មាន បានឲ្យដឹងថា កាលពីពេលថ្មីៗកន្លងទៅនេះ លោក Oscar បានទៅនេសាទត្រីនៅឯឆ្នេរកោះ Andoya ក្នុងប្រទេសន័រវែស។ គោលបំណងរបស់លោក គឺចង់ស្ទូចយកត្រីពពួក Blue Halibut (ឬត្រីដែលមានរាងសំប៉ែត ដូចជាត្រីអណ្តាតឆ្កែជាដើម) ប៉ុន្តែអ្វីដែលនឹកស្មានមិនដល់នោះ លោកបែរជាស្ទូចបានត្រីដ៏ចម្លែកមួយក្បាលទៅវិញ។

https://s4.kh1.co/__image/w=634,h=357,q=100/04/04b217890700225ae08cbff714162072453ac22e.jpg

Oscar បានអះអាងថា សន្ទូចរបស់លោកគឺមានផ្លែ៤ ពោលគឺក្នុងតែមួយខ្សែប៉ុណ្ណោះ លោកបានចងដាក់ផ្លែសន្ទូចចំនួន៤ ជាមួយនឹងប្រវែងខ្សែចូលទៅក្នុងជម្រៅទឹក ២,៦០០ហ្វីត (ឬប្រហែល ៨០០ម៉ែត្រ) ។ មួយស្របក់ក្រោយមក លោកក៏ស្រាប់តែមានអារម្មណ៍ថា ហាក់មានអ្វីម្យ៉ាងទាញកន្រ្តាក់ខ្សែសន្ទូចរបស់លោក លោកគិតថាទំនងជាត្រីស៊ីនុយរបស់លោកហើយ ទើបបានជាលោកចាប់ផ្តើមទាញមូលខ្សែសន្ទូចឡើងមកវិញ ដោយចំណាយពេលអស់ ៣០នាទី។

«ខ្ញុំមានអារម្មណ៍ថា មានអ្វីធំមួយទាញកន្រ្តាក់ខ្សែសន្ទូចរបស់ខ្ញុំ។ ខ្ញុំពិតជាភ្ញាក់ផ្អើលខ្លាំងណាស់ ពេលចាប់បានត្រីដ៏ចម្លែកនេះ។ ខ្ញុំមិនដែលបានឃើញត្រីប្រភេទនេះពីមុនមកឡើយ។ វាមើលទៅស្រដៀងទៅនឹងសត្វដាយណូស័រ។ ខ្ញុំមិនដឹងថាវាជាត្រីអ្វីនោះទេ» Oscar និយាយ។

បើទោះបីជាយ៉ាងណាក្តី មគ្គទេសក៍នេសាទជំនាញម្នាក់ បានធ្វើការអះអាងថា ត្រីដែលមានរូបរាងចម្លែកនេះ គឺជាពពួកត្រី Ratfish (ឬ Spotted ratfish) ហើយវាក៏ជាប្រភេទត្រីដែលជាប់សែស្រឡាយនឹងត្រីឆ្លាម ដែលមានអាយុតាំងពី ៣០០លានឆ្នាំមុនផងដែរ។

https://s4.kh1.co/__image/w=650,h=410,q=100/ba/ba3d6c2cfc3198c43562b8c40134c44ca4a03d54.jpg

ឈ្មោះជាភាសាឡាតាំងរបស់ត្រីប្រភេទនេះទៀតសោត ក៏ត្រូវបានគេដាក់ឲ្យថា Chimaeras Monstrosa Linnaeus គឺបានយកចេញពីសត្វចម្លែកក្នុងរឿងទេវកថាក្រិក ដែលមានក្បាលតោ និងកន្ទុយនាគ។ ជាទូទៅ ត្រីប្រភេទនេះកម្រនឹងត្រូវបានគេចាប់បានណាស់ ព្រោះតែពួកវារស់នៅក្នុងសមុទ្រទឹកជ្រៅ។

លោក Oscar បានឲ្យដឹងថា ត្រីប្រភេទនេះ បានងាប់ទៅវិញក្រោយពីរូបលោកស្ទូចបាន ដោយសារតែការផ្លាស់ប្តូរសម្ពាធរស់នៅរបស់វា ចេញពីផ្ទៃទឹកជ្រៅ មកនៅលើគោកប៉ះនឹងបរិយាកាសខាងក្រៅ។ ក្រោយមកលោកក៏បានយកវាទៅផ្ទះ និងចៀនញ៉ាំផងដែរ។

«បើទោះបីជាមើលទៅត្រីនេះគួរឲ្យខ្លាច ប៉ុន្តែរសជាតិរបស់វាវិញ គឺពិតជាឆ្ងាញ់ខ្លាំងណាស់។ ខ្ញុំពិតជារីករាយចំពោះរឿងមួយនេះ និងបានឃើញអ្វីប្លែកៗជាច្រើន។ វាពិតជាអស្ចារ្យណាស់!» Oscar និយាយ៕

តើសម្រាប់ប្រិយមិត្តវិញយល់យ៉ាងណាដែរ?

Riem Pov
Justin

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T