យោងទៅតាមសារពត៌មាន The Sun បានបង្ហាញពីរូបភាពជាច្រើន របស់បុរសជនជាតិរុស្សីម្នាក់ ដែលមានឈ្មោះថា Vitaly Zelkovsky ដែលបុរសរូបនេះ បានធ្វើដំណើរកំសាន្ត នៅជុំវិញពិភពលោក ហើយបានថតរូប ខ្លួនឯង នៅពីមុខ កន្លែងសំខាន់ៗ និងរូបចំលាក់ ដែលជានិមិត្តរូប តំណាងអោយ ប្រទេសនានា ជាច្រើន ហើយ គាត់ក៏បានបង្ហោះរូបភាព ចូលទៅកាន់ Website របស់គាត់ផ្ទាល់។ អ្វីដែលគួរអោយចាប់អារម្មណ៍ ជាង ទីកន្លែងដែលគាត់បានទៅ ផ្ដិតរូបភាពនោះ គឺ មុខរបស់គាត់ផ្ទាល់តែម្ដង ដែលគាត់រក្សា នូវទឹកមុខនឹងថ្កល់ ដោយគ្មានស្នាមញញឹម រឺ ភាពរំភើបសប្បាយរីករាយអ្វី បន្តិចទាល់តែសោះ មិនដូចមនុស្សទូទៅ ដែលគេ រីករាយនិង រំភើប នៅពេលដែលបានទៅលេងកំសាន្ដស្ទើរតែគ្រប់ប្រទេស យ៉ាងនេះ។ អ្នកលេង អ៊ិនធើណេត ដែលបានឃើញ រូបភាព របស់គាត់ បានអោយ រហ័សនាម គាត់ថា ជា បុរសមុខឈើ គ្រប់កាលៈទេសៈ។

រយៈពេលត្រឹមតែ ២៤ម៉ោង ប៉ុណ្ណោះ មានមនុស្សជាច្រើន រហូតដល់ទៅ ៦សែននាក់ បានចូលទៅកាន់ Website របស់គាត់ ហើយពួកគេចាប់ផ្ដើម និយាយពី បុរសមុខឈើម្នាក់នេះ។

សូមទស្សនារូបភាពរបស់បុរសមុខឈើទាំងអស់គ្នា៖

តើប្រិយមិត្តយល់ថាគាត់ដូចជាឈ្មោះដែលគេដាក់អោយដែររឺទេ?



















ដោយ ជាតា

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក យល់ដឹង និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]