អាណិតណាស់! ជាតារាម្នាក់ដែរ តែអតីតសមាជិកក្រុម AKB48 ម្នាក់នេះ បែរគ្មានលុយ ដល់ថ្នាក់មកធ្វើជាអ្នករត់តុ

//s4.kh1.co/fc/fcc867f79cf4e97085f5ef45d14d853be8af1a8f.jpg
តារា & កម្សាន្ដ

 ១៧-កញ្ញា-២០១៩ ១០ព្រឹក · ៥ ឆ្នាំមុន

ជប៉ុន៖ ថ្មីៗនេះ ផ្អែកតាមសារព័ត៌មានប្រទេសជប៉ុន បានចុះផ្សាយពីតារាស្រីវ័យ២៥ឆ្នាំម្នាក់ ឈ្មោះថា Haruka Shimazaki ដែលពេលនេះ នាងកំពុងតែធ្វើការក្រៅម៉ោងជាអ្នករត់តុ នៅភោជនីយដ្ឋានមួយកន្លែង។ រឿងរ៉ាវទាំងនេះ ពិតជាធ្វើឲ្យអ្នកគាំទ្រភ្ញាក់ផ្អើលមែនទែន ព្រោះមិននឹកស្មានថា តារាស្រីរូបនេះមានប្រជាប្រិយភាពមួយរូបដែរ ប៉ុន្តែនាងបែរជាគ្មានលុយដល់ថ្នាក់ ត្រូវរកការងារជាអ្នករត់តុបន្ថែមបែបនេះ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ក្រោយពីព័ត៌មានចេញផ្សាយទាក់ទងនឹងការងាររបស់ Haruka ជាអ្នករត់តុ នៅពេលនេះ សាមីខ្លួនមិនទាន់ចេញមុខបកស្រាយអំពីបញ្ហារបស់ខ្លួន ដែលធ្វើជាឲ្យនាងដុនដាបបែបនេះ នោះទេ។ ដូច្នេះហើយ វាបានធ្វើឲ្យអ្នកគាំទ្រជាច្រើន បានកើតក្តីបារម្ភចំពោះរូបនាងជាខ្លាំង។

គួរបញ្ជាក់ផងដែរថា នាង Haruka Shimazaki កើតនៅឆ្នាំ ១៩៩៤ ហើយរូបនាងបានចូលរួមជាសមាជិកក្រុម AKB48 ក្នុងឆ្នាំ២០១៩។ លុះដល់ឆ្នាំ ២០១៦ នាងក៏បានចាកចេញពីក្រុម ហើយបែរជាមកឆក់យកឱកាសធ្វើជាតារាសម្តែងវិញម្តង។

ផ្អែកតាមប្រភពបន្ត បានឲ្យដឹងទៀតថា បន្ទាប់ពីនាង Haruka បានចេញពីក្រុម AKB48 ប្រជាប្រិយភាពរបស់នាងមិនដូចមុននោះឡើយ ហើយការងាររបស់នាងក្នុងសិល្បៈក៏ស្រុតចុះទៅតាមនោះដែរ។ ហើយបើទោះជា កាលពីប៉ុន្មានឆ្នាំមុន នាងបានចូលរួមថតរឿងមួយចំនួន ក៏រូបនាងនៅតែមិនអាចស្តារប្រជាប្រិយភាពរបស់នាងបានឡើងវិញដែរ។

ទោះជាយ៉ាងណាក្តី អ្នកគាំទ្រនៅតែជម្រុញទឹកចិត្តនាងឲ្យខិតខំតស៊ូក្នុងជីវិត បើទោះជារូបនាងកំពុងតែជួបបញ្ហាអ្វីក៏ដោយ។ ហើយពួកគេក៏សង្ឃឹមថា នាពេលខាងមុខតារាស្រីរូបនេះអាចនឹងមានប្រជាប្រិយភាព និងជាទីចាប់អារម្មណ៍របស់មហាជនជាថ្មី៕

តើប្រិយមិត្តយល់យ៉ាងណាដែរ?

Haruka Shimazaki
Haruka Shimazaki
Haruka Shimazaki
Haruka Shimazaki
Haruka Shimazaki
Haruka Shimazaki
Haruka Shimazaki
Haruka Shimazaki
រូបដែលគេលួចថតបាន Haruka Shimazaki
រូបដែលគេលួចថតបាន Haruka Shimazaki
Khan Ratanakodum
K.D

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T