មុនប៉ះគ្នាស្អែក គ្រូបឹងកេត ថាលេងជាមួយវិសាខា ដូចលេងជាមួយក្រុមជម្រើសជាតិចឹង!!

//s5.kh1.co/a1/a1a64a8045a8f4697dbeb41c1495ac12e70fb35f.jpg
កីទ្បា

 ១៧-កញ្ញា-២០១៩ ១០ព្រឹក · ៥ ឆ្នាំមុន

ភ្នំពេញ៖ ការប្រកួតបាល់ទាត់ពានរង្វាន់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ថ្នាក់ជាតិ ២០១៩ បានឈានមកដល់វគ្គពាក់កណ្ដាលផ្ដាច់ព័្រត្រហើយ ដោយបឹងកេត ត្រូវប៉ះជាមួយ វិសាខា ខណៈ ភ្នំពេញក្រោន ត្រូវតទល់នឹង ព្រះខ័នរាជស្វាយរៀង។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
https://s4.kh1.co/__image/w=650,h=434,q=100/82/820d1823cfeed93954891f2836f9e730e6fe03df.jpg

ថ្លែងអំឡុងសន្នីសីទកាសែតមុនការប្រកួតមកដល់ លោក ហៅ សុជាតិ គ្រូបង្វឹករបស់បឹងកេត បាលើកឡើងថាជំនួបជាមួយវិសាខា គឺជាជំនួបមួយដ៏តានតឹងសម្រាប់ក្រុមរបស់លោក។

លោកហៅ សុជាតិបាននិយាយយ៉ាងដូច្នេះថា៖

”ការប្រកួតនេះជាការប្រកួតដ៏សំខាន់សម្រាប់បឹងកេតនិងជាការប្រកួតដ៏តានតឹង ព្រោះយើងដឹងស្រាប់ហើយវិសាខាជាក្រុមមួយសម្បូរដោយកីឡាករខ្មែរល្អៗហើយ១១នាក់ដំបូង ចង់ជម្រើសជាតិទាំងអស់ទៅហើយអីចឹងថ្ងៃពុធនេះដូចលេងជាមួយជម្រើសជាតិអីចឹង។”

លោក ហៅ សុជាតិ
លោក ហៅ សុជាតិ

គ្រូបង្វឹកដែលជួយបឹងកេតឲ្យឈ្នះពានរង្វាន់ Metfone Cambodian League កាលពីឆ្នាំ២០១៧ បានបន្តទៀតថា៖

"ចំពោះបឹងកេតកីឡាករវ័យកាន់តែចាស់ហើយវិសាខាសម្បូរកីឡាករក្មេងៗតែយើងសង្ឃឹមថា កីឡាករយើងនឹងអាចបំពេញតួនាទីបានល្អ”។

គួរដឹងដែរថា មុនឡើងមកកាន់វគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រនេះ បឹងកេតបានទម្លាក់សូលទីឡូអង្គរ ខណៈវិសាខា ឈ្នះគិរីវង់សុខសែនជ័យ។ ជំនួបរវាងក្រុមទាំងពីរនឹងធ្វើឡើងនៅពហុកីឡដ្ឋានជាតិនៅវេលាម៉ោង៦ល្ងាច នៅថ្ងៃទី១៨ ខែកញ្ញានេះ ៕

ប្រភពCNCC

Tum sokrith
ទុំ​ សុក្រិត

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T