បើកុំតែ BigHit បង្ហោះសកម្មភាពក្រោយឆាក កុំអីហ្វេនមិនដឹងទេថា Jimin ឡើងសម្ដែងទាំងមានរបួសជើង

//s4.kh1.co/57/57d763bb3735c8f82571290331c8c78b4d41922f.jpg
តារា & កម្សាន្ដ

 ១៧-កញ្ញា-២០១៩ ១០ព្រឹក · ៥ ឆ្នាំមុន

កូរ៉េខាងត្បូង ៖ តាំងពីយូរណាស់មកហើយ Jimin ត្រូវបានគេស្គាល់ថា ជាតារាដែលមានទេពកោសល្យខ្ពស់ផ្នែករាំ ប៉ុន្តែនោះមិនមែនមានន័យថា មនុស្សពូកែមិនធ្លាប់ធ្វើឲ្យខ្លួនឯងរងរបួសនោះឡើយ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

គួរបញ្ជាក់ផងដែរថា កាលពីថ្ងៃទី២៨ ខែមេសា សមាជិកក្រុម BTS បានទៅធ្វើការសម្តែង នៅក្នុងកម្មវិធី SBS Super Concert នៅឯ GWANGJU ហើយនោះក៏ជាពេលដែល Jimin កំពុងតែមានរបួសនៅត្រង់ផ្នែកជើងរបស់លោកផងដែរ។

ជាការពិតណាស់ នៅខណៈពេលដែល BTS កំពុងសម្ដែងនៅលើឆាក គ្មានអ្នកណាម្នាក់ចាប់អារម្មណ៍ដឹងឡើយថា Jimin ឈឺជើង។ នេះក៏ព្រោះតែ លោកជាមនុស្សពូកែទ្រាំ ហើយតែងតែតាំងចិត្តសម្ដែងនៅលើឆាកឲ្យបានល្អបំផុត។

ប៉ុន្តែលើលោកនេះ គ្មានអាថ៌កំបាំងនោះទេ មិនយូរប៉ុន្មានអ្នកគាំទ្រក៏បានឃើញ វីដេអូក្រោយឆាក ដែលក្រុមការងារផលិតកម្ម BigHit បានថតនៅពេលពួកគេហាត់សម ទើបធ្វើឲ្យក្រុមហ្វេនៗ ភ្ញាក់ផ្អើលយ៉ាងខ្លាំង។

ទឹកមុខ និងកាយវិការរបស់ Jimin បានបង្ហាញថា លោកមានការលំបាកយ៉ាងខ្លាំងក្នុងការធ្វើចលនា ដូចជានៅក្នុងវគ្គបញ្ចប់បទ IDOL ជាដើម។

មិនត្រឹមតែប៉ុណ្ណោះទេ នៅពេលដែលចុះពីជណ្តើរ Jimin ក៏ដើរចុះដោយប្រុងប្រយ័ត្ន ជាមួយនឹងទឹកមុខមិនសូវជាស្រស់ស្រាយប៉ុន្មានឡើយ ទំនងនឿយហត់ខ្លាំង ប៉ុន្តែលោកនៅតែព្យាយាមមិនបង្ហាញថា លោកកំពុងតែទទួលរងនូវការឈឺចាប់យ៉ាងខ្លាំងឡើយ៕

ទស្សនារូបភាពខាងក្រោម ៖

រូបភាព Jimin
រូបភាព Jimin
រូបភាព Jimin
រូបភាព Jimin
រូបភាព Jimin
រូបភាព Jimin
រូបភាព Jimin
រូបភាព Jimin
រូបភាព Jimin
រូបភាព Jimin
រូបភាព BTS
រូបភាព BTS
Khiev Somonthaneath
T.N

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T