ប្រព័ន្ធហ្វ្រាំង ABS (Anti-lock Braking System)!

//s5.kh1.co/4e/4e85bc0d0b420a5ac19295531370c3d3ddda4410.jpg
បច្ចេកវិទ្យា

 ១៧-កញ្ញា-២០១៩ ២ល្ងាច · ៥ ឆ្នាំមុន

ភ្នំពេញ៖ សព្វថ្ងៃប្រព័ន្ធហ្រ្វាំង ABS គឺត្រូវបានគេប្រើប្រាស់ស្ទើរគ្រប់យានជំនិះទំនើបៗទាំងអស់មិនថា រថយន្ត ឬម៉ូតូក៏ដោយ។ ហើយភាគច្រើនគេតែងនិយាយតៗគ្នាថា ABS ធ្វើឱ្យរថយន្តក្រាបចុះក្រោម ពេលជាន់ហ្រ្វាំងនឹងធ្វើឲ្យរថយន្តមិនងាយក្រឡាប់ ឬងាករេឆ្វែងស្តាំ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

តើប្រព័ន្ធហ្រ្វាំង ABS ដំណើរការបែបនោះមែនទេ ហើយវាមានអត្ថប្រយោជន៍ដូចម្តេច?

<span style="font-size: 12.8px;">ប្រព័ន្ធហ្វ្រាំង ABS (Anti-lock Braking System)</span>
ប្រព័ន្ធហ្វ្រាំង ABS (Anti-lock Braking System)

ថ្ងៃនេះក្រុមហ៊ុន តូយ៉ូតា (ខេមបូឌា) សូមធ្វើការស្រាយបំភ្លឺចំនុចសំខាន់ៗ ដើម្បីឱ្យអ្នកបើកបរទាំងអស់ដឹងកាន់តែប្រសើរជាងមុនពីប្រព័ន្ធហ្រ្វាំងសុវត្ថិភាពមួយនេះដូចខាងក្រោម៖

ជាធម្មតារាល់ពេលជាន់ហ្វ្រាំង (គ្មានប្រព័ន្ធABS) ស្បែកហ្វ្រាំងនឹងធ្វើការគាបតាំបួ (Brake Rotor Disc) ដើម្បីកាត់បន្ថយល្បឿននៃរថយន្ត ម្យ៉ាងទៀតក្នុងហេតុការណ៍បន្ទាន់ បើម្ចាស់រថយន្តធ្វើការជាន់ហ្រ្វាំងខ្លាំង នោះកង់រថយន្តនឹងជាប់គាំង (ឈប់វិល) ដែលកត្តានេះនឹងបណ្តាលឱ្យមានបញ្ហាជាច្រើនដូចជា រថយន្តរអិល រេ អូសកង់ និងអាចផ្ទុះកង់ជាដើម។

ប៉ុន្តែជាមួយ Anti-lock Braking System (ABS) នេះវិញ គឺ​​មានភាពឆ្លាតវ័យ ទោះបីជាអ្នកបើកបរធ្វើការជាន់ហ្វ្រាំងខ្លាំងយ៉ាងណាក៏ដោយ ក៏ ABS ធ្វើការបញ្ជូនព័ត៌មានទៅប្រព័ន្ធគ្រប់គ្រងនៃហ្វ្រាំង បញ្ជាឱ្យស្បែកហ្រ្វាំងធ្វើការកៀប និងព្រលែងតាំបួវិញក្នុងពេលតែមួយ (ច្រើនដងក្នុង១វិនាទី)។ ប្រព័ន្ធហ្រ្វាំង​ ABS ព្រមជាមួយ VSC នឹងជួយឱ្យអ្នកបើកបរនៅតែបន្តអាចបត់បែនគេចចេញពីចំនុចគ្រោះថ្នាក់បាន ដោយសារកង់ទាំងបួននៃរថយន្តនឹងមិនគាំងឈប់វិលនោះទេ ហើយក៏មិនមានការអូសកង់រយៈចម្ងាយវែងនោះដែរ។

ដូចដែលបានលើកឡើងខាងដើមប្រព័ន្ធហ្វ្រាំង ABS គឺសំខាន់សម្រាប់រថយន្តគ្រប់ប្រភេទ ហើយវាជួយយើងបានច្រើន ដើម្បីគេចផុតពីគ្រោះថ្នាក់ផ្សេងៗនៅលើដងវិថី។ ជាមួយគ្នានេះដែររថយន្តស៊េរីថ្មីរបស់ TOYOTA គឺផ្តោតសំខាន់ទៅលើចំនុចសុវត្ថិភាពជាពិសេស ដោយបន្ថែមជូននូវប្រព័ន្ធជំនួយជាច្រើនរួមមាន៖ BA, EBD,VSC, TRC, DAC, HAC, BOS, TSC, ATRC និងEBSជាដើម។ នៅអត្ថបទក្រោយៗទៀតយើងនឹងលើកឡើងពីអត្ថប្រយោជន៍របស់វាជូនលោកអ្នក។ ­

ដើម្បីឱ្យកាន់តែច្បាស់ មិនថាទាក់ទងនឹងប្រព័ន្ធហ្រ្វាំង ឬបញ្ហាផ្សេងៗនៃរថយន្ត លោកអ្នកអាចទំនាក់ទំនងមកកាន់យើងខ្ញុំ 017 666 169 ដើម្បីសាកសួរព័ត៌មានបន្ថែម។

ក្រុមហ៊ុន តូយ៉ូតា (ខេមបូឌា)&nbsp;
ក្រុមហ៊ុន តូយ៉ូតា (ខេមបូឌា) 

ក្រុមហ៊ុន តូយ៉ូតា (ខេមបូឌា) គឺជាយានដ្ឋាន តែមួយគត់ដែលទទួលបានសិទ្ធិក្នុងការថែទាំ (ប្តូរប្រេងម៉ាស៊ីន) និងជួសជុលទូទៅសម្រាប់រថយន្ត TOYOTA & LEXUS គ្រប់ស៊េរី មិនថាថ្មី ឬមួយទឹកនោះទេ។ យើងតែងតែផ្តល់ជូនលោកអ្នកនូវសេវាកម្មប្រកបដោយទំនុកចិត្ត តម្លៃសមរម្យ ជាមួយគ្រឿងបន្លាស់សុទ្ធ ១០០% ពីរោងចក្រ តូយ៉ូតា (ជប៉ុន)

Theav Sokchamroeun
ចំរើន

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T