ប្រជាជនចិនខំនាំគ្នាផ្អើលស្មានថាជាសត្វចម្លែកនៅក្នុងទន្លេ តាមពិតទៅគឺជា…! (មានវីដេអូ)

//s4.kh1.co/ed/edfbaf6841b9bf05b22870eddc4877efca781bc5.png
សង្គម

 ២០-កញ្ញា-២០១៩ ៩ព្រឹក · ៥ ឆ្នាំមុន

ចិន៖ ថ្មីៗកន្លងទៅនេះ ក្រោយពីបានទស្សនាវីដេអូមួយ ប្រជាជនចិនជាច្រើននាំគ្នាផ្អើលដោយស្មានថាជាសត្វចម្លែកនៅក្នុងទន្លេ ប៉ុន្ដែការពិតគឺផ្ទុយស្រឡះពីការប៉ាន់ស្មានរបស់ពួកគេទៅវិញ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ប្រភពបានឲ្យដឹងថា កាលពីដើមខែកញ្ញា ឆ្នាំ២០១៩កន្លងទៅនេះ វីដេអូមួយដែលបង្ហាញឲ្យឃើញសត្វចម្លែកមួយក្បាលនៅក្នុងទន្លេដែលមានរូបរាងដូចជាសត្វពស់ បានបង្ហោះពាសពេញបណ្ដាញសង្គមនាៗ។ 

សត្វចម្លែកនោះត្រូវបានគេដឹងថា វាមានប្រវែងប្រមាណ៣ម៉ែត្រ និងកំពុងហែលក្នុងទន្លេមួយដែលនៅតំបន់ Three Gorges Dam Scenic ក្នុងខេត្ត Hubei។ ក្រោយពីផ្ទុះវីដេអូនោះមក មានមហាជនជាច្រើនគិតថាជាសត្វពស់ដែលកម្រ ឬជាសត្វចម្លែកដ៏គួរឲ្យខ្លាចជាដើម។

សត្វចម្លែកអណ្ដែតនៅក្នុងទន្លេ
សត្វចម្លែកអណ្ដែតនៅក្នុងទន្លេ

ប្រភពបានបន្ដថា លុះដល់ថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០១៩កន្លងទៅនេះ ក្រុមការងារផ្នែកស្ថានីយ៍ស្រឡាងបានឲ្យដឹងថា គ្មានសត្វចម្លែកណានៅក្នុងទន្លេនោះទេ តាមពិតទៅវាគ្រាន់តែជាសំបកកៅស៊ូដ៏វែងមួយ ដែលរសាត់អណ្ដែតនៅក្នុងទន្លេប៉ុណ្ណោះ។

សំបកកៅស៊ូដែលគេប្រទះឃើញ
សំបកកៅស៊ូដែលគេប្រទះឃើញ
សំបកកៅស៊ូដែលគេប្រទះឃើញ
សំបកកៅស៊ូដែលគេប្រទះឃើញ

ក្រោយពីដឹងព័ត៌មានច្បាស់លាស់រួចមក ធ្វើឲ្យមហាជនផ្ទុះសំណើច និងហួសចិត្តយ៉ាងខ្លាំងចំពោះការគិតរបស់ពួកគេ៕

សូមទស្សនាវីដេអូខាងក្រោម៖

Meas Chandara
D.R

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T