គ្រាន់តែ Rosé ធ្វើរឿងមួយនេះ ទាញចិត្ត Miley Cyrus ឲ្យ Follow IG នាងភ្លែតតែ​ម្តង

//s4.kh1.co/e0/e037bba5c6508e28b3d8de91093cbf2eeaf456a7.jpg
តារា & កម្សាន្ដ

 ១៧-កញ្ញា-២០១៩ ៩ព្រឹក · ៥ ឆ្នាំមុន

កូរ៉េខាងត្បូង៖ ជារឿងគួរឲ្យភ្ញាក់ផ្អើលមួយសម្រាប់អ្នកគាំទ្រ ដោយកាលពីម្សិលមិញនេះ គេបានសង្កេតឃើញថា គណនី IG របស់តារាចម្រៀងប៉ុបដ៏ល្បីនាង Miley Cyrus ដែលមាន Follower ជិតមួយរយលានអ្នក ស្រាប់តែមក Follow គណនី IG របស់តារាចម្រៀងប៉ែកអាស៊ីដ៏ល្បីនាង Rosé សមាជិកក្រុមនារីកូរ៉េ BLACKPINK។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ក្នុងនោះដែរ តាមការសង្កេតរបស់អ្នកគាំទ្រ បានឲ្យដឹងថា មូលហេតុដែលទាញចិត្តឲ្យនាង Miley Cyrus មក Follow គណនីរបស់ Rosé ក៏ដោយសារតែដំបូងឡើងនាង Rosé បានបង្ហោះបទចម្រៀងរបស់ Miley មានចំណងជើងថា “Slide Away” ចូលទៅក្នុង Story របស់នាង។​ ក្រោយមក Miley ក៏បានបង្ហោះរូបនោះ ចូលទៅគណនីបណ្តាញសង្គមទាំង IG និង Twitter របស់នាងតែម្តង។

ទោះជាយ៉ាងណាក្តី ទាំងនេះបានបង្ហាញឲ្យឃើញថា នាង Miley Cyrus បានបង្ហាញក្តីស្រលាញ់ និងរំភើបចំពោះនាង Rosé ដែលបង្ហោះបទចម្រៀងខ្លួនចូលក្នុងគណនីបែបនេះ ដូច្នេះហើយទើបទាំងនេះ ជម្រុញចិត្តនាងឲ្យមក Follow Rosé នៅលើ IG ភ្លាមៗមិនចាំយូរនោះទេ៕

តើប្រិយមិត្តយល់យ៉ាងណាដែរ?

Rosé
Rosé
Miley Cyrus
Miley Cyrus
ការបង្ហោះរបស់ Rosé
ការបង្ហោះរបស់ Rosé
Miley Follows Rosé
Miley Follows Rosé
ការបង្ហោះរបស់ Miley
ការបង្ហោះរបស់ Miley
Khan Ratanakodum
K.D

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T