រាជធានីភ្នំពេញ៖ តាមប្រភពព័ត៌មាន បានឲ្យដឹងថា លោកសុខឃី ដែលគេស្គាល់ថា ជាទីប្រឹក្សាវិទ្យុABC កំពុងមានបញ្ហាជាមួយពិធីការិនី ២រូបដែលមាន រហ្សសនាមថា កូនចាបនិងនាងកញ្ច្រឹប ខណៈពិធីការិនីកូនចាបបានឡើង និយាយទាំងបង្ហូរទឹកភ្នែក កាលពីល្ងាចថ្ងៃទី២៧ កុម្ភៈ ២០១៣នេះ បន្ទាប់ពីរថយន្តរបស់ នាងត្រូវបានគេលួចគប់កញ្ចក់។

ក្រោយពីមានរឿងនេះកើតឡើង លោកស្នងការនគរបាល រាជធានីភ្នំពេញ បានបញ្ជាឲ្យលោកប៉ុស្តិ៏ ថុន អធិការរងខណ្ឌដង្កោ ចុះទៅពិនិត្យមើលទីតាំងវិទ្យុ ដែលស្ថិតក្នុងភូមិព្រែកថ្លឹង សង្កាត់ជើងឯក ខណ្ឌដង្កោ ក្រែងមានបញ្ហាអ្វីកើតឡើង តែពេលទៅដល់លោក អធិការរងរូបនោះបានអះអាង ប្រាប់កោះសន្តិភាព តាមទូរស័ព្ទថា មិនមានបញ្ហាអ្វីកើតឡើងទេ ហើយការចុះទៅហ្នឹង គឺខ្លាចមានអ្នកផ្សេងទៅអុកឡុក ក៏ប៉ុន្តែពុំមានការអុកឡុកពីអ្នកផ្សេងទេ គឺមាន ទំនាស់ផ្ទៃក្នុងវិទ្យុពាក់ព័ន្ធនឹងលោកសុខឃី ។យ៉ាងណាក៏ដោយគេនៅមិនទាន់ដឹងពី មូលហេតុច្បាស់លាស់នៃបញ្ហា ទំនាស់នោះនៅឡើយទេ ។

បញ្ចូលអត្ថបទ ៖ រ៉េត ចាន់ថា

ផ្តល់សិទ្ធដោយ កោះសន្តិភាព

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

នីកូ