ភ្នំពេញ៖ កញ្ញា សំរេច សន្យា គឺជាតារាចម្រៀងថ្មីនៅក្នុងផលិតកម្ម ក្លាស ស៊ីក ដែលកំពុងតែទទួលបាននូវការចាប់អារម្មណ៍យ៉ាងខ្លាំងពីសំណាក់មិត្តៗយុវវ័យ ក្រោយនាងបានចេញបទចម្រៀងបែបមនោសញ្ចាតនា និងបទចម្រៀងប្រពៃណីខ្មែរក្នុងឱកាសពិធីបុណ្យភ្ជុំបិណ្ឌជាច្រើនបទ កាលពីពេលថ្មីៗនេះនៅក្នុងផលិតកម្ម ក្លាស ស៊ីក

ជាពិសេសជាមួយនឹងការនិពន្ធទំនុកច្រៀងថ្មី ដែលរៀបចំដោយលោក ហ៊ួរ សុផល ម្ចាស់ផលិតកម្ម ក្លាស សុីក ផ្ទាល់ រឹតតែបានធ្វើឱ្យកញ្ញា និងបទចម្រៀងប្រពៃណីខ្មែរទាំងអស់នោះ មានភាពលេចធ្លោ និងទទួលបាននូវភាពពេញនិយមពីសំណាក់បងប្អូនប្រជាពលរដ្ឋខ្មែរតែម្តង។

មិនតែប៉ុណ្ណោះ បើនិយាយពីរូបសម្រស់របស់កញ្ញា សំរេច សន្យា វិញ ក៏មានភាពស្រស់ស្អាតខ្លាំងណាស់ដែរ សាកសមជាតារាចម្រៀងមួយរូបនៅក្នុងដួងចិត្តទស្សនិកជន។ ជាមួយនឹងរូបសម្រស់ ព្រមទាំងទឹកដមសម្លេងរបស់នាង កញ្ញា សំរេច សន្យា ក៏មានភាពជឿជាក់ថា នាងនឹងទទួលបាននូវប្រជាប្រិយភាពកាន់តែខ្លាំងឡើងនាពេលខាងមុខក្នុងផលិតកម្មល្បីឈ្មោះមួយនេះ។

កញ្ញា សំរេច សន្យា 

ហើយបទដែលតារាស្រីរូបស្រស់មួយដួងនេះ បានច្រៀងនៅក្នុងផលិតកម្ម ក្លាស សុីក រួមមានដូចជា បទ សម្លេងយន្តដេរ, បទ ងារជាប្រពន្ធ, បទ ជូនអូនទៅភ្ជុំ, បទ ពុកអើយម៉ែអើយ និងបទ ប្តីចាំបានទេ ជាដើម៕

តោះមកស្តាប់បទចម្រៀង ដែលបកស្រាយដោយតារាចម្រៀងថ្មីក្នុងផលិតកម្ម ក្លាស ស៊ីក កញ្ញា សំរេច សន្យា ដូចខាងក្រោមនេះទាំងអស់គ្នា៖ 

បទ ជូនអូនទៅភ្ជុំ
វីដេអូ
បទ ប្តីចាំបានទេ
វីដេអូ
បទ ងារជាប្រពន្ធ
វីដេអូ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 085836679 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 085836679 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]