បុរស​ម្នាក់​សល់​តែ​គ្រោងឆ្អឹង ក្រោយ​សាច់ញាតិ​តាម​រក​​អស់ជាង​២​ខែ

//s4.kh1.co/6f/6f3192fa96c8cb17f4a62d3659e36ef42ec12d63.jpg
សង្គម

 ១៧-កញ្ញា-២០១៩ ៨ព្រឹក · ៥ ឆ្នាំមុន

ខេត្តកណ្ដាល ៖ មាន​ករណី​ប្រទះ​ឃើញ​សាកសព​មនុស្ស​រលួយ​សល់​តែ​គ្រោងឆ្អឹង​ក្នុង​ព្រៃ​ប្រឡាយ​មេទឹក បង្ក​ការ​ភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង​១០​ព្រឹក​ថ្ងៃ​ទី​១៥ ខែកញ្ញា ឆ្នាំ ២០១៩ ចំណុច​ក្នុង​ព្រៃ​ប្រឡាយ​មេទឹក តាម​បណ្តោយ​ផ្លូវជាតិ​លេខ​៥ ភូមិ​ពោធិ៍​តូច ឃុំ​កំពង់​លួង ស្រុក​ពញាឮ ខេត្ត​កណ្តាល​។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ជន​រង​គ្រោះ​ដែល​ស្លាប់​ឈ្មោះ អ៊ូច ឆាង ភេទ​ប្រុស អាយុ​៤២​ឆ្នាំ មាន​ទីលំនៅ​ភូមិ​ត្រពាំង​ព្រៃ ឃុំ​ស្រែ​សំរោង ស្រុក​ជុំ​គី​រី ខេត្ត កំពត​។

តាម​ការ​បំភ្លឺ​របស់​ឈ្មោះ​ឆឹ​ម សា​រុន ភេទ​ប្រុស អាយុ​៧៦​ឆ្នាំ មាន​ទីលំនៅ​ក្នុងភូមិ​ពោធិ​តូច ឃុំ​កំពង់​លួង ស្រុក​ពញាឮ ខេត្តកណ្តាល ត្រូវជា​ពូ​របស់​ជន​រង​គ្រោះ​បានឱ្យ​ដឹង​ថា នៅ​មុន​កើតហេតុ កាលពី​ថ្ងៃ​ទី​៣០ ខែមិថុនា ឆ្នាំ​២០១៩ ជន​រង​គ្រោះ​បាន​ជិះ​ម៉ូតូ​មួយ​គ្រឿង​ម៉ាក​ស្មាស់​វី (Smash V) ពណ៌​ខ្មៅ ធ្វើ​ដំណើរ​ពី​ខេត្តកំពត​មក​លេង​ផ្ទះ​របស់​គាត់ ដោយ​ជន​រង​គ្រោះ​មាន​ស្លៀកខោ​ពីរ​ជាន់ គឺ​ស្លៀកខោ​ក្នុងពណ៌​ក្រហម និង​ស្លៀកខោ​ប៉ា​រ៉ា​ក្រៅ​ខ្លី​ត្រឹម​ជង្គង់ មាន​ពាក់​នាឡិកាដៃ និង​មាន​ចងខ្សែ​អំបោះ​ក្រហម​នៅ​កដៃ​ខាងឆ្វេង ហើយ​ជន​រង​គ្រោះ​ក៏​មាន​សតិ​មិន​គ្រប់​ផង​ដែរ​។

តាម​ប្រភព​ដដែល​បាន​បន្ត​ថា លុះដល់​វេលា​ម៉ោង​២​រសៀល​ថ្ងៃ​ទី​៣១ ខែមិថុនា ឆ្នាំ​២០១៩ ស្រាប់តែ​បាត់​ជន​រង​គ្រោះ​ពី​ផ្ទះ​របស់​គាត់ ដោយ​ពុំ​ដឹង​ទៅ​ទីណា ហើយ​សាច់ញាតិ​ក៏​បាន​នាំ​គ្នា​ដើរ​រក ប៉ុន្តែ​រក​មិនឃើញ​ឡើយ តែ​ឮ​គេ​និយាយ​ថា ឃើញ​ជន​រង​គ្រោះ​ដើរ​ចូល​ក្នុង​ព្រៃ​ប្រឡាយ​មេទឹក តាម​បណ្តោយ​ផ្លូវជាតិ​លេខ​៥ ស្ថិត​ក្នុងភូមិ ឃុំ​កើតហេតុ​ខាងលើ​។

តាម​ប្រភព​ដដែល​បាន​បន្ត​ទៀត​ថា លុះ​នៅ​វេលា​ម៉ោង​១០​ព្រឹក​ថ្ងៃ​ទី​១៥ ខែកញ្ញា ឆ្នាំ​២០១៩ មាន​បុរស​ម្នាក់​ឈ្មោះ សូត្រ ស្រស់ អាយុ​២៦​ឆ្នាំ ជា​បុគ្គលិក​ស្ថាបនា​ផ្លូវជាតិ​លេខ​៥ បាន​រាយការណ៍​ប្រាប់​លោកនាយ​ប៉ុស្តិ៍​កំពង់​លួង​ថា នៅ​វេលា​ម៉ោង​ខាងលើ ពេល​ខ្លួន​បាន​កាន់​បង្គោល​វាស់​នីវ៉ូ​ធ្វើ​ផ្លូវ​ចុះ​ទៅ​វាស់​ក្នុង​ព្រៃ​ប្រឡាយ​មេទឹក​ក្បែរ​ផ្លូវជាតិ​៥ ស្រាប់តែ​ប្រទះ​ឃើញ​សាកសព​មនុស្ស​នៅ​ក្នុង​ទឹក​ប្រឡាយ​ដោយ​មាន​សភាព​រលួយ​សល់​តែ​គ្រោងឆ្អឹង​។

បន្ទាប់​ពី​ទទួល​បាន​ព័ត៌មាន​ខាងលើ​ភ្លាម កម្លាំង​ប៉ុស្តិ៍​នគរបាល​កំពង់​លួង​ចុះ​ទៅ​កន្លែង​កើតហេតុ និង​យក​ខ្សែការពារ​ហ៊ុម​ព័ទ្ធ​កន្លែង​កើតហេតុ​។ បន្ទាប់​មក​កម្លាំង​ជំនាញ​ការិយាល័យ​បច្ចេកទេស​ខេត្ត ដោយ​មានការ​សហការ​ជាមួយ​កម្លាំង​ប៉ុស្តិ៍​រដ្ឋបាល អាជ្ញាធរ​មូលដ្ឋាន លោកគ្រូ​ពេទ្យ​ផ្នែក​ជំនាញ​ស្រុក និង​ក្រុម​គ្រួសារ​សព ដើម្បី​ធ្វើការ​ពិនិត្យ​គ្រោងឆ្អឹង ដោយ​បាន​យក​ឆ្អឹង​មក​តំរៀប និង​ពិនិត្យ​មើល​រក​មិនឃើញ​មាន​ស្លាកស្នាម​អ្វី​លើ​ឆ្អឹង​គួរ​ឲ្យ​កត់សំគាល់​ឡើយ ទើប​ធ្វើការ​ការ​សន្និដ្ឋាន​ថា ជន​រង​គ្រោះ​ស្លាប់​ដោយ​លង់ទឹក​។

តាម​ការ​បញ្ជាក់​របស់​ឈ្មោះ​ឈិ​ន សុភ​ក្រ័ ត្រូវជា​កូនប្រុស​បង្កើត​របស់​ជន​រង​គ្រោះ បាន​អះអាង​ថា សាកសព​ខាងលើ​គឺ​ពិតជា​ឪពុក​បង្កើត​របស់​ខ្លួន​ប្រាកដ​មែន​។

ក្រោយ​ពី​ពិនិត្យ​ចប់​សព្វគ្រប់ សមត្ថកិច្ច​បាន​ប្រគល់​គ្រោងឆ្អឹង​សព​ជូន​ក្រុម​គ្រួសារ​ដើម្បី​យក​ទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី៕

https://s4.kh1.co/__image/w=650,h=379,q=100/ce/ceb4a864ef6eb7cb6ef65eeffe119244a1c28eb9.jpg
https://s4.kh1.co/__image/w=650,h=379,q=100/fc/fcaf8f1cc2e3d951b9796ec3c1f1b6e05d39f21b.jpg
https://s4.kh1.co/__image/w=650,h=379,q=100/b5/b513ac5cb259cb56818609699cffa0db16bf3883.jpg
https://s4.kh1.co/__image/w=650,h=379,q=100/c1/c1a7a333e25f1ff41514556ff2df94bcbb0b4743.jpg

ប្រភពកោះសន្តិភាព

Riem Pov
Justin

អត្ថបទទាក់ទង

//s9.kh1.co/c0/c045729e3ca3851698305e785950221698fe55ba.png

ខេត្តកំពង់ចាម ទទួលភ្ញៀវមកលេងកំសាន្ត ប្រមាណ ៥.៣លាននាក់ ក្លាយជាខេត្តមាន អ្នកលេងកម្សាន្ត ច្រើនជាងគេទូទាំងប្រទេស ក្នុងពិធីបុណ្យចូលឆ្នាំខ្មែរ រយៈពេល៤ថ្ងៃ

 ១៨-មេសា-២០២៤ 
 ១១ព្រឹក · ១៨ ម៉ោងមុន
រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T