មន្ទីរ​សារធារណការ​ខេត្ត​កណ្ដាល បើក​ឲ្យ​ធ្វើ​ចរាចរណ៍​​ផ្លូវទឹក ក្រោម​ស្ពាន​ព្រែកតាមាក់​ឡើង​វិញ តែ​ហាម​សាឡង់​ដឹក​ខ្សាច់ និង​ធ្វើដំណើរ​ពេល​យប់

//s5.kh1.co/dd/dda07c29b5ec2f470dbfae07172fc9e4c9eb19e6.jpg
សង្គម

 ១៧-កញ្ញា-២០១៩ ៨ព្រឹក · ៥ ឆ្នាំមុន

(កណ្ដាល)៖ មន្ទីរសារធារណការ និងដឹកជញ្ជូនខេត្តកណ្ដាលនៅថ្ងៃទី១៦ ខែកញ្ញានេះ បានចេញសេចក្ដីជូនដំណឹង ស្ដីពីការបើកឲ្យធ្វើចរាចរណ៍ផ្លូវទឹកឡើងវិញ សម្រាប់ចំណុចផ្លូវដែលឆ្លងកាត់ ក្រោមស្ពានព្រែកតាមាក់ ស្ថិតនៅស្រុកមុខកំពូល និងស្រុកខ្សាច់កណ្ដាល ខេត្តកណ្ដាល។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

សេចក្ដីប្រកាសនេះ មានខ្លឹមសារបញ្ជាក់ថា យោងតាមសេចក្ដីប្រកាសព័ត៌មាន របស់អ្នកនាំពាក្យក្រសួងសាធារណការ និងដឹកជញ្ជូន ស្ដីពីឧបទ្ទវហេតុមួយបានកើតឡើង ដោយសារសាឡង់ដឹកខ្សាច់មួយគ្រឿង ត្រូវបានកម្លាំងទឹកបោក ហើយបានគឿងជាប់នឹងជើងតាងសរសរ ស្ពានផ្នែកកណ្ដាលប៉ែកខាងកើត នៃស្ពានព្រែកតាមាក់ ដែលស្ថិតនៅស្រុកមុខកំពូល និងស្រុកខ្សាច់កណ្ដាល ខេត្តកណ្ដាល។

ដើម្បីបញ្ចៀសគ្រោះថ្នាក់ដល់នាវាផ្សេងៗទៀតមន្ទីរបានស្នើដល់ប្រធានក្រុមហ៊ុន ម្ចាស់អាជីវកម្ម សាធារណជនមេត្តាអនុវត្តន៍ តាមប្លង់បង្ហាញផ្លូវនាវាចរណ៍ ឆ្លងកាត់ក្រោមស្ពានព្រែកតាមាក់ ដោយកំពង់ផែស្វយ័តភ្នំពេញ។ ចំពោះសាឡង់ដឹកខ្សាច់ ហាមធ្វើចរាចរណ៍ពេលយប់ជាដាច់ខាត។

គួរជម្រាបថា គ្រោះឧបទ្ទវហេតុសាឡង់ដឹកខ្សាច់របស់ក្រុមហ៊ុនចាន់ណា នៅខណ្ដឬស្សីកែវ បានបើកទៅជាប់គឿងនឹងសរសរស្ពានព្រែកតាមាក់ កាលពីម៉ោងជាង២រសៀល ថ្ងៃទី៨ ខែកញ្ញាកន្លងទៅ។ ប្រតិបត្តិការរំដោះសាឡង់ដឹកខ្សាច់នេះ ធ្វើឡើងរយៈពេលមួយសប្ដាហ៍ ប៉ុន្តែសាឡង់ពុំអាចរំដោះចេញបានឡើយ ខណៈទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានសម្រេចរក្សាទុកសាឡង់នេះសិន រង់ចាំទឹកស្រក ទើបប្រតិបត្តិការរំដោះសារជាថ្មី៕

https://s5.kh1.co/__image/w=650,h=874,q=100/df/df55ae4cc02f4757b3244b2c9943e0bb574b32c5.jpg
https://s5.kh1.co/__image/w=650,h=931,q=100/70/7087dea579801e09f3e435029751b7466650cf63.jpg

ប្រភពkhmertalking

Keo Nika
KK

អត្ថបទទាក់ទង

//s9.kh1.co/cf/cf94ea8b93f8bcefc24245312114f5025168689e.jpg

អ្នកឧកញ៉ា ឡេង ប្រុស តំណាងអ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ដឹកនាំបុគ្គលិកជាន់ខ្ពស់ ក្រុមហ៊ុន Galaxy Group ចូលរួមគោរពវិញ្ញាណក្ខន្ធ អ្នកឧកញ៉ាមហាឧបាសក គឹម ចំរើន ឪពុកក្មេកអ្នកឧកញ៉ា លាង ម៉េង

 ១៩-មេសា-២០២៤ 
 ៩ព្រឹក · ១៨ ម៉ោងមុន
រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T