គិតម៉េច?​គ្រាន់តែ Jisoo ទៅមើលបាល់ទាត់សោះ ក៏ចោទថានាងលួចមានស្នេហា ជាមួយតារាបាល់ទាត់នេះទៅវិញ!

//s4.kh1.co/b9/b9401620e3413945eb30b560adafaa8ab839e267.jpg
តារា & កម្សាន្ដ

 ១៦-កញ្ញា-២០១៩ ៤ល្ងាច · ៥ ឆ្នាំមុន

កូរ៉េខាងត្បូង៖ កាលពីមិនប៉ុន្មានថ្ងៃមុននេះ តារាចម្រៀងស្រីល្បីឈ្មោះ Jisoo សមាជិកក្រុម BLACKPINK បានធ្វើដំណើរទៅកាន់ទីក្រុង London ដើម្បីចូលរួមជាភ្ញៀវកិត្តិយស នៅក្នុងកម្មវិធីបង្ហាញម៉ូតរបស់ប៊្រេនល្បីលំដាប់ពិភពលោក Buberry Collection Show Fashion Week។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ដោយឡែក អ្វីដែលគួរឲ្យចាប់អារម្មណ៍ជាងនេះទៅទៀតនោះ មុនមួយថ្ងៃដែលនាងត្រូវចូលរួមកម្មវិធីFashion Show នេះ គឺចំថ្ងៃប្រកួតបាល់ទាត់ Premier League រវាងក្រុមបាល់ទាត់ Crystal Palace ជាមួយនឹងក្រុម Tottenham និងជាពិសេសក្នុងនោះក៏មានវត្តមាន កីឡាករបាល់ទាត់រូបសង្ហាល្បីឈ្មោះបំផុតរបស់កូរ៉េលោក Son Heung Min លេងឲ្យក្រុម Tottenham ល្មម ទើបតារាចម្រៀងស្រីស្នាមញញឹមស្រស់រូបនេះ ឆ្លៀតពេលទំនេរពេញមួយថ្ងៃនេះ ដើម្បីទៅទស្សនាបាល់ទាត់ និងគាំទ្រលើកទឹកចិត្តដល់កីឡាករកូរ៉េរបស់ខ្លួនតែម្តង។

តារាស្រី Jisoo
តារាស្រី Jisoo

មិនតែប៉ុណ្ណោះ ខណៈពេលដែលកីឡាករបាល់ទាត់រូបសង្ហាល្បីឈ្មោះលោក Son Heung Min បានសុតបញ្ចូលទីយ៉ាងជោគជ័យ Jisoo ថែមទាំងបានបង្ហោះនូវវីដេអូអបអរ នៅលើIG Story របស់នាង និងបានសរសេរពាក្យថា «Jjang» ដែលមានន័យថា «អស្ចារ្យណាស់» ផងដែរ។

បន្ទាប់មក នាងក៏បានបង្ហោះវីដេអូមួយទៀត ដោយបាននិយាយថា «Woo-ah» រួមជាមួយសម្លេងស្រែកហ៊ោកញ្ច្រៀវផងដែរ។​

ដែលទាំងនេះហើយ ទើបធ្វើឲ្យអ្នកនិយមលេងអ៊ីនធឺណែតជាច្រើន មិនគិតមិនបានថា Jisoo អាចនឹងមានទំនាក់ទំនងអ្វីពិសេសម៉្យាងជាមួយនឹង កីឡាករបាល់ទាត់រូបនេះហើយ ពីព្រោះកន្លងមកមិនធ្លាប់ឃើញនាង ចាប់អារម្មណ៍ទៅទស្សនាកីឡាបាល់ទាត់ដោយផ្ទាល់អ្វីបែបនេះឡើយ។

ប៉ុន្តែទោះជាយ៉ាងណា អ្នកគាំទ្រជាច្រើនក៏ចេញមុខអះអាង និងបានច្រានចោលរាល់ពាក្យចចាមអារ៉ាមទាំងមិនសមហេតុផលទាំងនេះផងដែរ ពីព្រោះមិនដែលថា គ្រាន់តែចង់ទៅទស្សនា ដើម្បីគាំទ្រលើកទឹកចិត្តដល់កីឡាករជាតិសាសន៍ខ្លួនឯង ក៏ត្រូវតែមានហេតុផលអ្វីទៀតដែរនោះ ទើបអាចទស្សនាបាននោះទេ។

គួរបញ្ជាក់ផងដែរ ការប្រកួតបាល់ទាល់នេះផងដែរ ក្រុមTottenham បានយកឈ្នះក្រុម Crystal Palace ៤ ទល់នឹង ០ ដោយកីឡាករបាល់ទាត់ដ៏ប៉ិនប្រសប់ Son Heung Min រកគ្រាប់បាល់ដោយសុតបញ្ចូលទីបានចំនួន២គ្រាប់តែម្នាក់ឯងផងដែរ៕ 

  កីឡាករបាល់ទាត់ Son Heung Min
  កីឡាករបាល់ទាត់ Son Heung Min
  Jisoo បង្ហោះអបអរ Son Heung Min
  Jisoo បង្ហោះអបអរ Son Heung Min
  Jisoo បង្ហោះអបអរ Son Heung Min
  Jisoo បង្ហោះអបអរ Son Heung Min
តារាស្រី Jisoo និង កីឡាករបាល់ទាត់ Son Heung Min
តារាស្រី Jisoo និង កីឡាករបាល់ទាត់ Son Heung Min
តារាស្រី Jisoo 
តារាស្រី Jisoo 
កីឡាករបាល់ទាត់ Son Heung Min
កីឡាករបាល់ទាត់ Son Heung Min
Kun Bunneath
គន្ធ ប៊ុននាថ

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T