នារីម្នាក់យល់សប្ដិលេបចិញ្ចៀនចូលក្នុងពោះ លុះពេលភ្ញាក់ឡើងបាត់ចិញ្ចៀនពីម្រាមដៃពិតមែន

//s4.kh1.co/62/620ce2adee483f37386e9cd7304f2fc57ab9d1dd.jpg
សង្គម

 ១៦-កញ្ញា-២០១៩ ៤ល្ងាច · ៥ ឆ្នាំមុន

កាលីហ្វ័រញ៉ា៖ នារីម្នាក់ត្រូវទទួលការវះកាត់ភ្លាមៗ ក្រោយពីនាងបានលេបចិញ្ចៀនចូលទៅក្នុងពោះ អំឡុងពេលកំពុងយល់សប្ដិ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ប្រភពបានឲ្យដឹងថា នៅក្នុងយប់មួយ នារីម្នាក់ឈ្មោះ Jenna អាយុ២៩ កំពុងដេកលង់លក់ក៏បានយល់សប្ដិឃើញថា នាងនិងគូដណ្ដឹងរបស់នាងឈ្មោះ Bob បានជិះរថភ្លើងដ៏លឿនមួយ និងជួបជាមួយមនុស្សអាក្រក់មួយក្រុម។ បន្ទាប់មកគូដណ្ដឹងរបស់នាងបានប្រាប់ឲ្យនាងលេបចិញ្ចៀនភ្ជាប់ពាក្យដើម្បីការពារខ្លួនពីពួកអាក្រក់ទាំងនោះ។

នាង Jenna
នាង Jenna

លុះពេលនាងភ្ញាក់ឡើង ទើបនាងដឹងថាចិញ្ចៀនភ្ជាប់ពាក្យបាត់ពីម្រាមដៃរបស់នាងពិតមែន។ នាងក៏បានប្រាប់រឿងរ៉ាវទៅដល់គូដណ្ដឹងរបស់នាង ធ្វើឲ្យ Bob អស់សំណើចយ៉ាងខ្លាំង។ ប៉ុន្មានម៉ោងក្រោយមក ចិញ្ចៀននោះក៏ចាប់ផ្ដើមធ្វើឲ្យនាង មានការឈឺចុកចាប់ ទើបប្រញាប់ប្រញាល់ទៅកាន់មន្ទីរពេទ្យ។ នៅពេលដែលស្កេន X-ray បង្ហាញឲ្យឃើញថា ចិញ្ចៀននោះពិតជានៅក្នុងពោះពិតមែន។

យ៉ាងណាមិញ នាង Jenna ត្រូវបានទទួលការវះកាត់ដោយជោគជ័យ។ ទីបំផុតនាងក៏បានពាក់ចិញ្ចៀនភ្ជាប់ពាក្យនោះឡើងវិញម្ដងទៀត ដោយភាពសប្បាយរីករាយ៕

ចិញ្ចៀននៅក្នុងពោះ
ចិញ្ចៀននៅក្នុងពោះ
ចិញ្ចៀននៅក្នុងពោះ
ចិញ្ចៀននៅក្នុងពោះ
ក្រោយពីវះកាត់យកចិញ្ចៀនចេញ
ក្រោយពីវះកាត់យកចិញ្ចៀនចេញ
Meas Chandara
D.R

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T