គួរប្រយ័ត្ន! នារីម្នាក់ចូលពេទ្យជាបន្ទាន់ ក្រោយចូលចិត្តញ៉ាំហឹរខ្លាំងពេក ក្រហល់ក្រហាយទ្រូង ចង់ស្ទះដង្ហើម ប្រៀបបីដូចមនុស្សស្លាប់!

//s5.kh1.co/76/766877c5755a8f14de6c76b2306df7edb3e1d844.jpg
សង្គម

 ១៦-កញ្ញា-២០១៩ ៣ល្ងាច · ៥ ឆ្នាំមុន

ម៉ាឡេស៊ី៖ ថ្វីបើ ម្ទេស ត្រូវបានគេរកឃើញថា ផ្តល់នូវអត្ថប្រយោជន៍ច្រើនចំពោះសុខភាពក្តី ប៉ុន្តែបើការទទួលទានលើសកម្រិត ពោលគឺ ជាតិហឹរ ច្រើនលើសលុបនោះ អ្នកក៏នឹងអាចប្រឈមមុខនូវបញ្ហាមួយចំនួន ដល់សុខភាពរូបរាងកាយរបស់អ្នកបានដូចគ្នា។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
រូបតំណាង
រូបតំណាង

ជាក់ស្តែង កាលពីពេលថ្មីៗកន្លងទៅនេះ ស្រ្តីជនជាតិម៉ាឡេស៊ីម្នាក់ ក៏បានបើកទម្លាយពីរឿងរ៉ាវផ្ទាល់ខ្លួន ជុំវិញនឹងផលវិបាកដ៏ធ្ងន់ធ្ងរ រហូតដល់ថ្នាក់នាងត្រូវបានរុញចូលមន្ទីរពេទ្យ ដើម្បីទទួលការសង្គ្រោះបន្ទាន់ ដោយសារតែ ការចូលចិត្តញ៉ាំជាតិហឹរលើសកម្រិត ធ្វើឲ្យនាងវេទនាក្នុងការដកដង្ហើម ប្រៀបបីដូចជាមនុស្សស្លាប់យ៉ាងអីចឹង។

នារីរងគ្រោះ
នារីរងគ្រោះ

ស្រ្តីរងគ្រោះមិនត្រូវបានគេបង្ហាញអត្តសញ្ញាណនេះ បានរៀបរាប់ឲ្យដឹងថា នាងមានការពិបាកដកដង្ហើមនេះ រយៈពេល៣ថ្ងៃជាប់ៗគ្នា ហើយជាធម្មតាគឺវាធ្វើទុក្ខខ្លាំងនៅពេលទៀបភ្លឺ ចន្លោះពីម៉ោង២ ទៅម៉ោង៤ព្រឹក។ នាងពិតជាមានអារម្មណ៍ថា អាការមួយនេះបានវាយប្រហារធ្ងន់ធ្ងរ ដែលបណ្តាលឲ្យក្រហល់ក្រហាយទ្រូង និងក្រពះយ៉ាងខ្លាំង។

«ខ្ញុំមិនអាចដកដង្ហើមបានស្រួល និងមានអារម្មណ៍ថា ដូចជាស្លាប់យ៉ាងអីចឹង។ រយៈពេល៣ថ្ងៃ ខ្ញុំបានក្អួតចង្អោរជាង១០ដងឯណោះ។ ហើយកាលពី២ថ្ងៃមុននោះ ដៃជើងរបស់ខ្ញុំក៏ញ័ររញ្ជួយអស់ដែរ។ ខ្ញុំបានគិតខ្លួនខ្ញុំថា ខ្ញុំប្រហែលជានឹងត្រូវស្លាប់ហើយមើលទៅ ហើយខ្ញុំក៏បានប្រាប់ស្វាមីរបស់ខ្ញុំដែរថា ខ្ញុំធ្វើអ្វីក៏មិនកើតដែរ ដូចជាមនុស្សដែលកំពុងតែស្លាប់យ៉ាងអីចឹង» ។

នារីរងគ្រោះ
នារីរងគ្រោះ

យ៉ាងណាមិញ ក្រោយបានដឹងអាការកាន់តែធ្ងន់ធ្ងរបែបនេះ ប្តីរបស់នាងក៏បានប្រញាប់ប្រញាល់ បញ្ជូននាងទៅមន្ទីរពេទ្យដើម្បីទទួលការពិនិត្យ និងសង្គ្រោះផងដែរ។

គួរឲ្យដឹងផងដែរថា ពីមុនមក មុនឈានដល់អាការធ្ងន់ធ្ងរបែបនេះ នារីរងគ្រោះខាងលើ ក៏បានទៅគ្លីនិកទិញថ្នាំយកមកលេបផងដែរ។ ប៉ុន្តែជាលទ្ធផល ពុំអាចជួយអ្វីដល់នាងបាននោះទេ។ ក្រោយៗមក នាងក៏បានព្យាយាមព្យាលតាមវេជ្ជបណ្ឌិតជាច្រើនផ្សេងៗទៀត សម្រាប់បញ្ហាក្រហាយទ្រូង និងបញ្ហាក្រពះនេះ ដែលនាងកំពុងតែកើតមាន ប៉ុន្តែក៏នៅតែមិនអាចជួយអ្វីបានឡើយ ទើបធ្វើឲ្យនាងហាក់មានការអស់សង្ឃឹមជាខ្លាំង។  

ការថតឆ្លុះមើលផ្នែកខាងក្នុង
ការថតឆ្លុះមើលផ្នែកខាងក្នុង

ប៉ុន្តែមិនថាយ៉ាងណា ការធ្វើរោគវិនិច្ឆ័យនាលើកនេះ គ្រូពេទ្យបានប្រើប្រាស់ឧបករណ៍ពេទ្យថតឆ្លុះមើលខាងក្នុង Endoscopy និង អ៊ុលត្រាសោន (Ultrasound ឬឆ្លុះអេកូ) ទើបនៅទីបំផុតរកឃើញថា នារីរងគ្រោះមានអាការហើមពោះធ្ងន់ធ្ងរ កើតឡើងនៅពេលដែលផ្អែកខាងលើនៃក្រពះ បានរុញឡើងតាមរយៈស្បែកសន្ទះខ័ណ្ឌទ្រូងនិងពោះ ចូលទៅក្នុងតំបន់ទ្រូង ទើបធ្វើឲ្យជាលិកាចុះអន់ខ្សោយ និងបង្កជាការឈឺចាប់ខ្លាំង។

គ្រូពេទ្យបានប្រាប់នាងថា សន្ទះបិទបើករវាងបំពង់អាហារ និងក្រពះ បានចុះខ្សោយរួចទៅហើយ ហើយនេះអាចបណ្តាលឲ្យមានការច្រាលក្រពះពោះវៀនផងដែរ។ ដោយសារតែ សន្ទះខ្សោយបែបនេះហើយ ទើបបានជាធ្វើឲ្យក្រពះរបស់នាងងាយនឹងធ្វើចលនាផ្លាស់ទីចូលទៅក្នុងទ្រូង ដែលបង្កើតបានជារោគសញ្ញាដូចជា ក្រហល់ក្រហាយទ្រូង ចុកចុងដង្ហើម ពិបាកលេប (អាហារ) និងពិបាកដកដង្ហើម។

ជុំវិញនឹងករណីខាងលើនេះ វាត្រូវបានគេជឿជាក់ថា លក្ខខណ្ឌជំងឺរបស់នារីរងគ្រោះ ដោយសារតែនាងទទួលទានអាហារមិនផ្តល់មកនូវសុខភាពល្អ និងទទួលទានអាហារដែលមានជាតិហឹរខ្លាំងពេក ក្នុងរយៈពេលយូរ (ចាប់ពី២សប្តាហ៍ឡើងទៅ) ។

គួរឲ្យដឹងបន្ថែមថា បច្ចុប្បន្នអាការជំងឺរបស់នារីរងគ្រោះ បានប្រសើរឡើងវិញផងដែរ ក្រោយទទួលបានការពិនិត្យនិងព្យាបាលត្រឹមត្រូវ។ ហើយនេះក៏ជារឿងមួយ ដែលនាងចង់ចែករំលែកទៅដល់មនុស្សគ្រប់គ្នា គួរណាស់ត្រូវចេះថែរក្សារបបអាហារឲ្យបានត្រឹមត្រូវ ក៏ដូចជាគ្រប់គ្រងការធ្វើលំហាត់ប្រាណ ដើម្បីទទួលបាននូវសុខភាពល្អ ហើយក៏ដើម្បីកុំឲ្យមានការបញ្ហា និងការឈឺចាប់ដូចជានាងផងដែរ៕

រូបតំណាង
រូបតំណាង
Riem Pov
Justin

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T