មិនមែន Idol គ្រប់គ្នាសុទ្ធតែបានធ្វើរឿងទាំងនេះ! ប៉ុន្តែ Jimin តែងតែធ្វើវាទៅកាន់ហ្វេនៗ និងក្រុមការងារ

//s4.kh1.co/b4/b4b71a9ccb77c916f79a379aa250e2f6c7d96768.jpg
តារា & កម្សាន្ដ

 ១៦-កញ្ញា-២០១៩ ៣ល្ងាច · ៥ ឆ្នាំមុន

កូរ៉េខាងត្បូង ៖ ប្រិយមិត្តប្រាកដជាធ្លាប់បានលឺរួចមកហើយថា Jimin សមាជិកក្រុម BTS គឺជាតារាប្រុសដែលគេល្បីថា មានភាពផ្អែមល្ហែមបំផុត ទាំងជាមួយអ្នកគាំទ្រនិងក្រុមការងារ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ជាការពិតណាស់ នេះជាចំណុចពិសេសដែល Jimin មានបន្ទាប់ពីមុខមាត់គួរឲ្យស្រលាញ់ និងទេពកោសល្យរាំដ៏អស្ចារ្យ។

កម្លោះសង្ហា រាងតូចច្រឡឹងរូបនេះ ជារឿយៗតែងតែបង្ហាញអាកប្បកិរិយា រួសរាយរាក់ទាក់ ពោរពេញដោយមន្តស្នេហ៍ ទាំងនៅលើឆាក និងក្នុងជីវិតប្រចាំថ្ងៃផងដែរ។ លោកតែងតែយកចិត្តទុកដាក់ ចំពោះមិត្តភក្តិ ក្រុមការងារ និងអ្នកគាំទ្រ ដោយផ្ដល់ឲ្យនូវអ្វីដែលពួកគេត្រូវការបំផុត ខុសពីតារាៗដទៃទៀត។

សូមក្រឡេកមើលចំណុចសំខាន់ៗទាំងនេះ ដើម្បីកាន់តែជ្រាបច្បាស់អំពី Jimin៕

ទស្សនារូបភាពខាងក្រោម ៖

១. ពេលដែល Jimin ធ្វើឲ្យវ៉ែនតាជ្រុះនៅលើឆាក លោកបានព្យាយាមស្វែករកវាដូចខ្លួនឯង ដូច្នេះក្រុមការងាររបស់លោក នឹងមិនបាច់បារម្ភរឿងតាមរករបស់ដែល Jimin ធ្វើឲ្យបាត់នោះទេ។

រូបភាព Jimin
រូបភាព Jimin

២. ភាគច្រើន Jimin បានចុះហត្ថលេខាឲ្យទៅអ្នកគាំទ្រ ដែលបានជួបគ្នាដោយចៃដន្យនៅពេលហោះហើរ ឬជាអ្នកបម្រើការលើយន្តហោះ។

រូបភាព Jimin
រូបភាព Jimin

3. Jimin បានរត់ទៅរក Jin នៅពេលសម្ដែងនៅលើឆាក ប៉ុន្តែភ្លាមៗនោះលោកបានធ្លាក់ពីលើឆាក ធ្វើឲ្យជង្គង់របស់លោករកការឈឺចាប់យ៉ាងខ្លាំង។

រូបភាព Jimin
រូបភាព Jimin

៤. ទោះបីមមាញឹកយ៉ាងណាក៏ដោយ នៅពេលដែលដឹងថា Ha Sung Woon សមាជិកក្រុម Wanna One ដែលជាមិត្តរបស់លោក ធ្វើការប្រគំតន្រ្តី លោកក៏បានឆ្លៀតពេលទៅចូលរួម ដើម្បីបង្ហាញការគាំទ្រចំពោះមិត្តសម្លាញ់។

រូបភាព Jimin
រូបភាព Jimin

៥. Jimin បានផ្ញើអាល់ប៊ុមចម្រៀង BTS ដែលមានហត្ថលេខារបស់លោក ទៅកាន់ស្ទូឌីយោរាំចាស់ដែលលោកធ្លាប់ទៅហាត់រាំកាលពីមុន ដោយភ្ជាប់ជាមួយនឹង សំបុត្រដ៏ផ្អែមល្ហែមមួយច្បាប់ទៅកាន់ពួកគេផងដែរ។

រូបភាព អាល់ប៊ុមចម្រៀង
រូបភាព អាល់ប៊ុមចម្រៀង
Khiev Somonthaneath
T.N

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T