Manchester United ព្យាយាមចុះហត្ថលេខាយកកីឡាករ James Maddison ខណៈ Leicester បង្ហើបពីតម្លៃ

//s4.kh1.co/2c/2c106accf11916da6cfdb3853b7b28062aa16f61.jpg
កីទ្បា

 ១៦-កញ្ញា-២០១៩ ៣ល្ងាច · ៥ ឆ្នាំមុន

អង់គ្លេស៖ ក្រុមបិសាចក្រហម Manchester United នឹងព្យាយាមចុះហត្ថលេខាជាមួយ James Maddison ។ យោងតាមសារព័ត៌មាន The Times ចេញនៅថ្ងៃច័ន្ទនេះបាននិយាយថាក្រុម Man United សង្ឃឹមថានឹងចុះកុងត្រាជាមួយកីឡាករ James Maddison ពី Leicester នៅខែមករាខាងមុខនេះ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

អ្នកចាត់ការទូទៅរបស់ក្រុមបិសាចក្រហមចង់កសាងក្រុមរបស់ខ្លួនឡើងវិញដោយប្រើប្រាស់កីឡាករអង់គ្លេសវ័យក្មេង មានចំណង់ក្នុងការលេង ដូច្នេះកីឡាករ Maddison ជាកីឡាករដែលត្រូវគ្រប់ចំណុចដែលលោក Sokjaer ចង់បាន។

កីឡាករ James Maddison 
កីឡាករ James Maddison 

James Maddison បានចូលរួមជាមួយ Leicester ដោយផ្ទេរពី Norwich City កាលពីខែមិថុនាឆ្នាំ ២០១៨ ក្នុងតម្លៃ២០លានផោន។

Maddison បានចុះហត្ថលេខាលើកិច្ចសន្យារយៈពេល ៥ ឆ្នាំដើម្បីលេងនៅឯកីឡដ្ឋាន King Power ហើយគាត់នៅសល់រយៈពេល៣ឆ្នាំកន្លះទៀតលើកិច្ចព្រមព្រៀងបច្ចុប្បន្ននេះ។

បិសាចក្រហមទំនងជាត្រូវចំណាយលើសចំនួនបីដងនៃចំនួនទឹកប្រាក់ដែល Leicester ទិញកីឡាករ Maddison ពីក្រុម Norwich មានន័យថា Manchester United ត្រូវចំណាយប្រហែល៦០លានផោន បើសិនជាចង់បានកីឡាករ Maddison៕

Thy Pagnarith
P.R

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T