ស្ពានយោលស្ទឹងគ្រញូង ស្រុកសំឡូត ខេត្តបាត់ដំបង ដាច់ដោយសារទឹកជំនន់ទឹកភ្លៀង, ប្រជាពលរដ្ឋ២៧គ្រួសារ នាំគ្នារត់ចោលផ្ទះទាំងយប់

//s5.kh1.co/d3/d3a487e6573c6a54ea3071fb66e027bce002bb6a.jpg
សង្គម

 ១៦-កញ្ញា-២០១៩ ៣ល្ងាច · ៥ ឆ្នាំមុន

(បាត់ដំបង)៖ ស្ពានយោលស្ទឹងគ្រញូង ស្រុកសំឡូត ដែលជាកន្លែងរម្មណីដ្ឋានមួយកន្លែង បានដាច់ទាំងស្រុងដោយសារទឹកជំនន់ទឹកភ្លៀងជាប់ៗគ្នា កាលពីយប់មិញ រហូតដល់វេលាម៉ោង១០ព្រឹក ថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០១៩ ស្ថិតក្នុងឃុំតាសាញ ស្រុកសំឡូត ខេត្តបាត់ដំបង។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

តាមប្រភពពីអាជ្ញាធរស្រុកបានឲ្យដឹងថា នៅយប់មិញ មានភ្លៀងធ្លាក់ជាប់ៗគ្នារហូត ដល់វេលាម៉ោង១០ព្រឹកនេះ បានធ្វើឲ្យទឹកហូរខ្លាំងពេក បណ្តាលឲ្យស្ពានយោលស្ទឹងគ្រញូងនេះ បានដាច់ទាំងស្រុង និងធ្វើឲ្យប៉ះពាល់ លិចលង់ឃុំចំនួន៤ គឺ១៖ ឃុំតតោក, ២៖ ឃុំតាសាញ, ៣៖ ឃុំសំឡូត, ៤៖ ឃុំអូរតាទៀក ស្រុកសំឡូត ខេត្តបាត់ដំបង ធ្វើឲ្យប្រជាពលរដ្ឋ២៧គ្រួសារ រស់ជិតនោះរត់យករួចខ្លួនទាន់ និងមិនប៉ះពាល់អ្វីគ្រោះថ្នាក់ ដល់ជីវិតនោះទេ។

បើតាមលោក សើ សាម៉េត អភិបាលស្រុកសំឡូត បានបញ្ជាក់តាមទូរស័ព្ទថា ដោយសារទឹកជំនន់នេះ អាជ្ញាធរស្រុកបានសហការ ជាមួយមន្ទីរធនធានទឹកខេត្ត បានបង្ហូរទឹកទម្លាក់មកស្ទឹងសង្កែ ទើបទឹកជំនន់នោះបានស្រកមកវិញហើយ។

លោកបានបន្តថា បច្ចុប្បន្នទឹកស្ទឹងស្ពានគ្រញូងនេះ បានស្រកមកធម្មតាវិញហើយ ចំពោះអាជ្ញាធរស្រុក បាននឹងកំពុងចុះទៅពិនិត្យជាក់ស្តែង នៅកន្លែងកើតហេតុ ព្រមទាំងបានជួយសង្គ្រោះប្រជាពលរដ្ឋ បានមកធម្មតាវិញហើយ៕

https://s4.kh1.co/__image/w=650,h=366,q=100/b8/b8842543c424392fe293beaac608d409a1d3890c.jpg
https://s4.kh1.co/__image/w=650,h=488,q=100/99/9967809b314d0861ce920e0e0a612d8a642ac16f.jpg
https://s4.kh1.co/__image/w=650,h=366,q=100/6d/6d84f04d93fa893d9ea3ac8f6e08847b77d549b0.jpg
https://s4.kh1.co/__image/w=650,h=366,q=100/0d/0d23d246d5bc284d92259962b659a48b8d6d9657.jpg

ប្រភពfreshnews

Keo Nika
KK

អត្ថបទទាក់ទង

//s9.kh1.co/cf/cf94ea8b93f8bcefc24245312114f5025168689e.jpg

អ្នកឧកញ៉ា ឡេង ប្រុស តំណាងអ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ដឹកនាំបុគ្គលិកជាន់ខ្ពស់ ក្រុមហ៊ុន Galaxy Group ចូលរួមគោរពវិញ្ញាណក្ខន្ធ អ្នកឧកញ៉ាមហាឧបាសក គឹម ចំរើន ឪពុកក្មេកអ្នកឧកញ៉ា លាង ម៉េង

 ១៩-មេសា-២០២៤ 
 ៩ព្រឹក · មួយថ្ងៃមុន
រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T