បន្ទាប់ពីវិស្សមកាលអស់មួយរយៈ ពេលនេះBTS ប្រកាស វិលជួបអ្នកគាំទ្រជាថ្មី

//s4.kh1.co/ba/ba2f2d55cd8911a1cf39dd7126d26f336cd5b20d.jpg
តារា & កម្សាន្ដ

 ១៦-កញ្ញា-២០១៩ ២ល្ងាច · ៥ ឆ្នាំមុន

កូរ៉េខាងត្បូង៖ Army គ្រប់គ្នាប្រាកដ​ជា ​រំភើបខ្លាំង​ណាស់​ហើយ ពីព្រោះ​ក្នុង​ពេលថ្មី​ៗ​នេះ​ ខាងផលិតកម្ម​Big Hit បាន​ប្រកាស​ថា ​ការ​ឈប់​សម្រាករបស់​សមាជិកក្រុម​​BTS ត្រូវ​បាន​បញ្ចប់ ​ហើយ​ពួកគេ​ក៏​នឹងត្រៀម​វិល​មក​ជួប ​អ្នក​គាំ​ទ្រ​វិញ​ក្នុង​ពេល​ឆាប់ៗ ខាងមុខ​នេះ​ផងដែរ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

យ៉ាង​ណាម៉ិញ​ ក្នុង​ព្រឹកថ្ងៃ​ទី១៦ ខែកញ្ញានេះ គេ​ឃើញ​ថា​សមាជិក​ទាំង​អស់ ​របស់ក្រុម​BTS បាន​បង្ហាញ​ខ្លួន​នៅ ​ក្នុង​ប្រលាន​យន្ត​ហោះ​អន្តរជាតិIncheon បន្ទាប់​ពី​វិលត្រឡប់​មក​​ពី​វិស្សមកាល ​រៀងៗ​ខ្លួន​របស់​ពួកគេ​ដែល ​ចាប់​ផ្តើម​តាំង​ពី​ថ្ងៃ​ទី១២ ខែ​សីហា​មកម្ល៉េះ។ ហើយ​បើ​យោង​តាម​Newsen ​បានឲ្យ​ដឹង​ថា​ សមាជិកទាំង​អស់​របស់​BTS បាន​ចាកចេញ​ពី​ប្រទេស​កូរ៉េហើយ​​​ ​ដើម្បី​ត្រៀម​ទៅ​ថត​reality show ​របស់​ពួកគេ​នៅ​ឯខាងក្រៅ​ប្រទេសផងដែរ។

គួរ​បញ្ជាក់​ទៀត​ថា សម្រាប់​កាល​វិភាគ ​បន្ទាប់​របស់​BTS គឺ​ពួកគេ​នឹង​បន្ត​ការ​ប្រគំតន្ត្រី​ទេសចរណ៍ ពិភព​លោក​របស់​ពួកគេ ដែល​មាន​ឈ្មោះ​ថា​​“Love Yourself: Speak Yourself” ដែល​នឹង​ត្រៀម​រៀប​ចំ​ឡើង ​នៅ​ក្នុងប្រទេស​Saudi Arabia នៅ​ក្នុង​ថ្ងៃទី​១១ ខែ​តុលា។ បន្ទាប់​មក​ពួកគេ ​នឹង​វិល​ត្រឡប់​មកកាន់ ​​ប្រទេស​កូរ៉េវិញ​ដើម្បី​ចូល​រួម ​កម្ម​វិធី​នៅ​ទីក្រុង​សេអ៊ូល​ក្នុងថ្ងៃ​​ទី​២៦ ២៧ និង​២៩​ ខែ​តុលា​​នេះបន្តទៀត​​ផងដែរ៕

BTS
BTS
Jungkook
Jungkook
RM
RM
BTS
BTS
វីដេអូនៅប្រលាន​យន្តហោះ​Incheon
Lor Raksa
ឡោ រក្សា

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T