បុរសម្នាក់ប្រើប្រាស់មីចំនួន២,០០០កញ្ចប់ ដើម្បីសាងសង់ផ្ទះកម្សាន្តសម្រាប់កូនរបស់គាត់

//s5.kh1.co/d0/d0e41d91120d0359724e492eef2ea0aa2c7cf8cc.jpg
សង្គម

 ១៦-កញ្ញា-២០១៩ ៤ល្ងាច · ៥ ឆ្នាំមុន

ចិន៖ ថ្មីៗនេះ មានការចាប់អារម្មណ៍យ៉ាងខ្លាំង ក្រោយពីបុរសម្នាក់បានប្រើប្រាស់មីចំនួន២,០០០កញ្ចប់ ដើម្បីសាងសង់ផ្ទះកម្សាន្តមួយសម្រាប់កូនរបស់គាត់។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ប្រភពបានឲ្យដឹងថា បុរសជនជាតិចិនម្នាក់ឈ្មោះថា Zhang កាលនៅក្មេង គាត់ចូលចិត្តបរិភោគមីកញ្ចប់ខ្លាំងណាស់ រហូតមកទល់បច្ចប្បន្ននេះ គាត់នៅតែចូលចិត្តជានិច្ច។ ដោយមិនចង់ខាតបង់មីកញ្ចប់ដែលផុតថ្ងៃបរិច្ឆេទ គាត់មានគំនិតច្នៃប្រឌិតយកមីកញ្ចប់ទាំងនោះទៅសាងសង់ផ្ទះកម្សាន្តដ៏ស្រស់ស្អាតមួយ។

ផ្ទះកម្សាន្តដុំមី
ផ្ទះកម្សាន្តដុំមី

ប្រភពបានបន្ដថា គំនិតច្នៃប្រឌិតនេះ ចេញមកពីការគិតផ្ទាល់របស់គាត់ ដោយគិតថាដុំមីមានរូបរាងស្រដៀងទៅនឹងឥដ្ឋ។ គាត់ក៏ចាប់ផ្ដើមយកដុំមីទៅរៀបចំសាងសង់ នៅក្នុងបន្ទប់ទទួលភ្ញៀវ។ គាត់បានចំណាយកាវស្អិតចំនូន២០ដបដើម្បីបិទទៅលើដុំមី។ ការសងសង់គឺប្រើ​រយៈពេលចំនួន៤ថ្ងៃ។ ផ្ទះកម្សាន្តដុំមីមានទំហំ៤ម៉ែត្រ ដែលអាចដាក់ពូកចំនួន១បាន និងមានបង្អួចចំនួន៣ទៀតផង។

ផ្ទះកម្សាន្តដុំមី
ផ្ទះកម្សាន្តដុំមី

លោក Zhang បាននិយាយថា៖

«ផ្ទះកម្សាន្តដុំមីនេះ គឺខ្ញុំសាងសង់សម្រាប់កូនរបស់ខ្ញុំ។ ខ្ញុំមិនដឹងទេថា វានឹងអាចមានសភាពស្រស់ស្អាតបែបនេះយូរប៉ុណ្ណានោះទេ។»

យ៉ាងណាមិញ ក្រោយពីរូបភាពនៃផ្ទះកម្សាន្តដុំមីត្រូវបានបង្ហោះនៅលើបណ្ដាញសង្គមរួចមក មានមហាជនមួយចំនួនកោតសរសើរ និងមួយចំនួនទៀតបាននិយាយថា ក្លិនផ្ទះកម្សាន្តដុំមីនោះនឹងអាចទាក់ទាញសត្វកន្លាត ឬសត្វកណ្ដុរមកចោមរោម ថែមទាំងអាចផ្ទុកនូវបាក់តេរីទៀតផង៕ 

តើប្រិយមិត្តអ្នកអានយល់ឃើញយ៉ាងណាដែរ?

ផ្ទះកម្សាន្តដុំមី
ផ្ទះកម្សាន្តដុំមី
ផ្ទះកម្សាន្តដុំមី
ផ្ទះកម្សាន្តដុំមី
ផ្ទះកម្សាន្តដុំមី
ផ្ទះកម្សាន្តដុំមី
Meas Chandara
D.R

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T