អាចទេ? តារាស្រីទាំងនេះត្រូវគេរំពឹងទុកថា នឹងក្លាយជាតារាស្រីជួរមុខ បន្តពីសិស្សច្បង!

//s5.kh1.co/15/1566db9ebeb0a9002809ce2cd31210b01c15a6b9.jpg
តារា & កម្សាន្ដ

 ១៦-កញ្ញា-២០១៩ ២ល្ងាច · ៥ ឆ្នាំមុន

ថៃ៖ ពេលថ្មីៗនេះមានតារាស្រីទាំងប៉ុន្មានដួង ដែលអ្នកគាំទ្រកំពុងតែមានការចាប់អារម្មណ៍ខ្លាំង ទៅលើពួកគេ។ លើសពីនេះទៅទៀតអ្នកគាំទ្រថែមទាំងរំពឹងទុកថា ទៅថ្ងៃមុខអាចនឹងមានឱកាសគ្រងតំណែងតារាស្រីលេចធ្លោទៀតផង បើយោងតាមទេពកោសល្យក្នុងការសម្តែង និងរូបសម្រស់ដ៏ស្រស់ស្អាតរបស់ពួកគេម្នាក់ៗ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ចង់ដឹងថាតារាស្រីទាំងនោះមានអ្នកណាខ្លះ? តោះ!ទៅទស្សនាទាំងអស់គ្នា៖​

១. Nychaa Nuttanicha

តួឯកស្រីមុខស្រទន់ ប្រចាំស្ថានីយទូរទស្សន៍ប៉ុស្តិ៍លេខ៣រូបនេះ នាងកាន់តែទទួលបានប្រជាប្រិយភាពខ្លាំងជាងមុន គួរឲ្យកត់សម្គាល់។ ជាក់ស្តែងនៅក្នុងរឿងភាគចុងក្រោយរបស់នាង ដែលមានចំណងជើងថា «Plerng Prang Tian» មានការគាំទ្រខ្លាំងពីសំណាក់អ្នកទស្សនា ហើយត្រូវបានគេលើកយកមកនិយាយសរសើរមិនដាច់ពីមាត់ទៀតផង។ ដោយឃើញពីភាពរីកចម្រើនរបស់នាងបែបនេះ មហាជននាំគ្នាសន្និដ្ឋានថាទៅថ្ងៃមុខ Nychaa អាចនឹងមានឱកាសក្លាយជាតារាស្រីកំពូល របស់ស្ថានីយក៏អាចថាបាន។  

Nychaa Nuttanicha
Nychaa Nuttanicha

២. Bow Maylada

គ្រាន់តែគិតចាប់ពីដើមឆ្នាំ២០១៩ រហូតមកដល់ពេលនេះ Bow មានរឿងភាគចំនួនពីរដែលទទួលបានការគាំទ្រយ៉ាងខ្លាំងបាត់ទៅហើយ។ ទី១គឺរឿង «Pachara Montra» ដែលសម្តែងជាមួយលោកWeir Sukollawat  និងរឿងទី២មានចំណងជើងថា «Mon Garn Bandan Ruk»សម្តែងរួមគ្នាជាមួយលោក Mik Thongraya។ទៀតសោតរឿងទាំងពីរសុទ្ធសឹងតែមាន ចំនួនអ្នកទស្សនាច្រើន ព្រោះតែទេពកោសល្យក្នុងការសម្តែង ដ៏ប៉ិនប្រសព្វរបស់នាង។​

https://s4.kh1.co/__image/w=650,h=799,q=100/58/58968a2a462fd73ac07378dd7460e8448c82a6b9.jpg

៣. Fern Nopjira

ក្រោយពីសម្តែងជាតួឯកស្រីនៅក្នុងរឿង «Huajai Sila» ជាមួយលោកTor Thanapob រួចមក Fernបានក្លាយទៅតារាស្រីមួយរូប ដែលមានប្រជាប្រិយភាពខ្លាំងតែម្តង។ ជាក់ស្តែងស្ថានីយទូរទស្សន៍ប៉ុស្តិ៍លេខ១ ក៏បានផ្តល់ឱកាសឲ្យនាងគ្រងតំណែងជាតួឯកម្តងទៀត នៅក្នុងរឿង «Kadee Ruk Karm Wehlah» ជាការសម្តែងរួមគ្នាជាមួយលោក Tao Sattaphong និងត្រៀមចាក់ផ្សាយលើកញ្ចក់ទូរទស្សន៍នាពេលឆាប់ៗ ខាងមុខនេះ។

https://s5.kh1.co/__image/w=650,h=751,q=100/4a/4a8fb6dd7be9af021778a2d380846ee03b815848.jpg
Pan Leakhena
លក្ខិណា

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T