ខ្លាំងបាត់!! Real Madrid និង Barcelona ប្រជែងគ្នាអន្ទងទិញយក កីឡាករជួរមុខ មួយរូបពីអង់គ្លេស

//s4.kh1.co/89/8922b0c636a64d4d1a3db288b5ffb7980b92bc17.jpg
កីទ្បា

 ១៦-កញ្ញា-២០១៩ ២ល្ងាច · ៥ ឆ្នាំមុន

អេស្ប៉ាញ៖ Real Madrid និង Barcelona ត្រូវបានគេរាយការណ៍មកថា ក្លិបទាំងពីរនេះចាប់អារម្មណ៍ចង់បានខ្សែការពារជួរមុខរបស់ Liverpool កីឡាករ Virgil van Dijk យកទៅលេងនៅទឹកដីអេស្ប៉ាញ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
កីឡាករ Van Dijk
កីឡាករ Van Dijk

ខ្សែការពារជម្រើសជាតិហូឡង់ Van Dijk បានអភិវឌ្ឍខ្លួនទៅជាខ្សែការពារកណ្ដាលដ៏ល្អបំផុតមួយរូបនៅលើលោក តាំងពីផ្លាស់ពី Southampton មកចូលរួមជាមួយ Liverpool កាលពីខែមករា ឆ្នាំ២០១៨។

បន្ថែមលើសពីនេះ Van Dijk ក៏បានជួយឲ្យហង្សក្រហមឈ្នះពាន UEFA Champions League ជាលើកទី៦ និងឈរចំណាត់ថ្នាក់លេខ២ នៅ Premier League កាលពីរដូវកាលមុនក្រោយចាញ់ Manchester City ១ពិន្ទុប៉ុណ្ណោះ។

ប្រភពពីសារព័ត៌មាន AS ក្លិបធំទាំងពីរនៅអេស្ប៉ាញគឺ Real Madrid និង Barcelona ចង់បានខ្សែការពារជម្រើសជាតិហូឡង់រូបនេះនៅរដូវក្ដៅក្រោយដើម្បីពង្រឹងតំបន់ការពាររៀងៗខ្លួន ដោយ ៤ប្រកួតចាប់ផ្ដើមរដូវកាលថ្មី ក្នុងក្របខណ្ឌ La Liga ក្លិបយក្សអេស្ប៉ាញ Real Madrid របូត ៦គ្រាប់ ខណៈ Barca របូត ៧គ្រាប់។

កីឡាករ Van Dijk
កីឡាករ Van Dijk

គួរឲ្យដឹងដែរថា កីឡាករដែលទើបតែឈ្នះពានកីឡាករល្អបំផុតនៅអឺរ៉ុប Van Dijk នៅសល់កុងត្រារយៈពេល ៤ឆ្នាំទៀតជាមួយហង្សក្រហមនៅកីឡដ្ឋាន Anfield៕

ប្រភពSportsMole

Tum sokrith
ទុំ​ សុក្រិត

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T