ក្រុមហ៊ុនស្រាបៀរលីអូ រៀបចំពីធីជប់លៀងជួបជុំថ្លែងអំណរគុណដល់ដៃគូអាជីវកម្មរបស់ខ្លួន

//s4.kh1.co/6a/6ace85869aa9312a7d34fa5a0460ecff84c4fc1d.jpg
សង្គម

 ១៦-កញ្ញា-២០១៩ ២ល្ងាច · ៥ ឆ្នាំមុន

ខេត្តសៀមរាប៖ ដើម្បីថ្លែងអំណរគុណនិងលើកទឹកចិត្តដល់ដៃគូអាជីវកម្ម និងតំណាងចែកចាយរបស់ខ្លួន ស្រាបៀរលីអូ បានរៀបចំពិធីជប់លៀងនិងជួបជុំដ៏ធំមួយ មានឈ្មោះថា “it’s time to play Dinner Party” កាលពីរាត្រីថ្ងៃទី១៣ កញ្ញា ២០១៩ នៅសណ្ឋាគារ Le Meridien Angkor ដែលមានការចូលរួមពីដេប៉ូចែកចាយ ពីគ្រប់បណ្ដាខេត្តរាជធានីទាំងអស់ទូទាំងប្រទេសកម្ពុជា ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
កម្មវិធីជប់លៀងស្រាបៀលីអូ
កម្មវិធីជប់លៀងស្រាបៀលីអូ

លោក លូអីស ហ្វឺរេ (Lluis Ferre) អគ្គនាយកហ៊ុនស្រាបៀរលីអូប្រចាំអាស៊ីអាគ្នេយ៍ បានថ្លែងក្នុងឱកាស ពិធីជប់លៀងនេះថា៖

“ស្រាបៀលីអូ បានផលិតឡើងដោយក្រុមហ៊ុន Boonrawd ដែលក្រុមហ៊ុននេះ បង្កើតឡើងកាលពី៨៦ឆ្នាំមុនដោយ លោក ព្រីយ៉ា ភីរុំផាឌី ហើយជាក្រុមហ៊ុនស្រាបៀរទី១ដែលផលិតក្នុងប្រទេសថៃ ដោយប្រើប្រាស់នូវវត្ថុធាតុដើមក្នុងស្រុក ដើម្បីធានាអោយ បាននូវរសជាតិ និងគុណភាពល្អយ៉ាងពិតប្រាកដ ។ ក្នុងឆ្នាំ១៩៣៩ ក្រុមហ៊ុនបានទទួលសិទ្ធិក្នុងការប្រើប្រាស់បទសម្ព័ន្ធ រូបគ្រុឌ ជាសញ្ញាដោយព្រះមហាក្សត្រ រ៉ាម៉ាទី៨ ទៅលើគុណភាពរបស់ស្រាបៀរ របស់យើងគឺជាស្រាបៀរដ៏ល្បីប្រចាំ នៅប្រទេសថៃ”។

លោកបានបន្តថា៖ 

“ក្នុងឆ្នាំ១៩៩៨ យើងបានសម្ពោធស្រាបៀរលីអូក្នុងប្រទេសថៃ ហើយបច្ចុប្បន្នស្រាបៀរនេះ ជាប់ចំណាត់ថ្នាក់លេខ១ ដែលបានរក្សានូវរសជាតិ និងគុណភាពដ៏ល្អឥតខ្ចោះអស់រយៈពេល ៣ ទៅ ៤ ជំនាន់មកហើយដោយគ្រួសារ ភីរុំផាឌី ។ ស្រាបៀរលីអូ មានវត្តមានក្នុងទីផ្សារប្រទេសកម្ពុជាជាង២០ឆ្នាំ មកហើយ ហើយពិតជាមានមោទនភាពណាស់សម្រាប់ភាពជោគជ័យនេះ ។ ភាពជោគជ័យរបស់យើង បានមកគឺដោយសារតែការខិតខំប្រឹងប្រែងរបស់ក្រុមហ៊ុនចែកចាយស្រាបៀរលីអូ នៅប្រទេសកម្ពុជា ដែលធ្វើឲ្យស្រាបៀររបស់យើងមានឈ្មោះ បោះសម្លេង និងមានការគាំទ្រច្រើនពីអតិថិជនតាមរយៈកម្មវិធីពិសេសផ្សេងៗ ដើម្បីជួយជំរុញ ការលក់របស់យើង ដូចជា យុទ្ធនាការផ្សព្វផ្សាយក្នុងទីផ្សារ ប្រូមូសិនអាពាហ៍ពិពាហ៍ និងគម្រោងថ្មីរបស់ Captain Leo របស់យើង”។

កម្មវិធីជប់លៀងស្រាបៀលីអូ
កម្មវិធីជប់លៀងស្រាបៀលីអូ

ឆ្លៀតក្នុងឱកាសនេះ លោក ជៀម ស្រ៊ុន អគ្គនាយកក្រុមហ៊ុន ចែកចាយស្រាបៀរលីអូ បានអោយដឹងថា៖ 

“ពួកយើងពិតជាមានមោទនភាពណាស់ ដែលបានទទួលសិទ្ធិផ្តាច់មុខនាំចូលនូវស្រាបៀរលីអូក្នុងទីផ្សារប្រទេសកម្ពុជាជាង២០ឆ្នាំមកនេះ ។ ស្រាបៀរលីអូបានកសាងនូវកេរ្តិ៍ឈ្មោះយ៉ាងរឹងមាំនៅក្នុងទីផ្សារកម្ពុជា ជាមួយនឹងរសជាតិឆ្ងាញ់ និងគុណភាពខ្ពស់ ហើយយើងនឹងធ្វើឲ្យស្រាបៀររបស់យើងមានលក់ក្នុងគ្រប់ទីផ្សារដើម្បីឆ្លើយតបទៅ  នឹងតម្រូវការ គ្រប់កម្មវិធីរបស់អតិថិជនរបស់យើង”៕

កម្មវិធីជប់លៀងស្រាបៀលីអូ
កម្មវិធីជប់លៀងស្រាបៀលីអូ
កម្មវិធីជប់លៀងស្រាបៀលីអូ
កម្មវិធីជប់លៀងស្រាបៀលីអូ
កម្មវិធីជប់លៀងស្រាបៀលីអូ
កម្មវិធីជប់លៀងស្រាបៀលីអូ
កម្មវិធីជប់លៀងស្រាបៀលីអូ
កម្មវិធីជប់លៀងស្រាបៀលីអូ
កម្មវិធីជប់លៀងស្រាបៀលីអូ
កម្មវិធីជប់លៀងស្រាបៀលីអូ
កម្មវិធីជប់លៀងស្រាបៀលីអូ
កម្មវិធីជប់លៀងស្រាបៀលីអូ
កម្មវិធីជប់លៀងស្រាបៀលីអូ
កម្មវិធីជប់លៀងស្រាបៀលីអូ
Khan Ratanakodum
K.D

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T