ប្រទេស​ថៃ ផ្សព្វផ្សាយ​តំបន់​ទេ​សចណ៍ គោលដៅ​បន្ទាប់ តាមរយៈ ការតភ្ជាប់​វប្បធម៌​ថៃ ជាមួយ​ប្រទេស​ផ្សេងទៀត​ក្នុង​តំបន់​អាស៊ាន​

//s4.kh1.co/fd/fd2e86529b5f800b8c3977880efa3f503ab14abb.jpg
សង្គម

 ១៦-កញ្ញា-២០១៩ ១២ល្ងាច · ៥ ឆ្នាំមុន

ថៃ៖ ​អាជ្ញាធរ​ទេសចរណ៍​នៃ​ប្រទេស​ថៃ (Travel Authority of Thailand) បាននិងកំពុង​លើកកម្ពស់វិស័យ​ទេសចរណ៍​តាមបែប​ទំនើប សម្រាប់​គោលដៅ​បន្ទាប់ ក្នុងប្រទេស​ថៃ និង​នៅក្នុង​តំបន់​អាស៊ាន តាមរយៈ​យុទ្ធនាការ​នៃ​គម្រោង “​បទពិសោធន៍ ទេសចរណ៍​បែប​ទំនើប នៅ​តំបន់​អាស៊ាន​”

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

​គម្រោង​នេះ​នឹងធ្វើ​ការតភ្ជាប់ ម្ហូបអាហារ​, សិល្បៈ​, អក្សរសាស្ត្រ​, តន្ត្រី និង​កីឡា នៅ​ទីក្រុង​ជាច្រើន​នៃ​ប្រទេស​ថៃ ដូចជា ឈៀង​រ៉ៃ​, សុខោទ័យ និង​ត្រាត រួមជាមួយ​ទីក្រុង​នៅក្នុង​ប្រទេស​នៃ​តំបន់​អាស៊ាន រួមមាន ខេត្តបាត់ដំបង របស់​ប្រទេស​កម្ពុជា និង​ទីក្រុង​ម៉ាន់​ដា​ឡេ របស់​ប្រទេស​មី​យ៉ាន់​ម៉ា តាមរយៈ សិល្បករ​ល្បីៗ មកពី​ប្រទេស​ថៃ និង​ប្រទេស​ក្នុង​តំបន់​អាស៊ាន ដែល​នឹង​រួមគ្នា​ជំរុញ​សកម្មភាព​សិល្បៈ​និង​វប្បធម៌​។​

ប្រទេស​ថៃ ផ្សព្វផ្សាយ​តំបន់​ទេ​សចណ៍ គោលដៅ​បន្ទាប់ តាមរយៈ ការតភ្ជាប់​វប្បធម៌​ថៃ ជាមួយ​ប្រទេស​ផ្សេងទៀត​ក្នុង​តំបន់​អាស៊ាន​
ប្រទេស​ថៃ ផ្សព្វផ្សាយ​តំបន់​ទេ​សចណ៍ គោលដៅ​បន្ទាប់ តាមរយៈ ការតភ្ជាប់​វប្បធម៌​ថៃ ជាមួយ​ប្រទេស​ផ្សេងទៀត​ក្នុង​តំបន់​អាស៊ាន​

​នាយក​ប្រតិបត្តិ ប្រចាំ​តំបន់​អាស៊ាន​, អាស៊ី​ខាងត្បូង និង​ប៉ាស៊ីហ្វិក​ខាងត្បូង លោក Klissada Ratanapruk បាន​មានប្រសាសន៍ថា​៖

“​ឆ្នាំនេះ ប្រទេស​ថៃ​ទទួលបាន​កិត្តិយស ដោយ​ត្រូវបាន​ការតែងតាំង​ធ្វើជា​ម្ចាស់ផ្ទះ ក្នុង​តំបន់​អាស៊ាន សម្រាប់​ព្រឹត្តិការណ៍​នេះ​។ យើង​ពិតជា​គាំទ្រ គោលដៅ​ទេសចរណ៍​បន្ទាប់ ជាមួយ​គម្រោង “​បទពិសោធន៍ ទេសចរណ៍​បែប​ទំនើប នៅ​តំបន់​អាស៊ាន​” ជាមួយ​គោលបំណង ក្នុង​លើកកម្ពស់​ឧស្សាហកម្ម​ទេសចរណ៍ ក្នុងចំណោម​ប្រទេសជិតខាង​ទាំងអស់​។ នេះ​ហើយ​ជា​មូលហេតុ ដែល​អាជ្ញាធរ​ទេសចរណ៍​នៃ​ប្រទេស​ថៃ ធ្វើការ​ជ្រើសរើស ទីក្រុង​ជា​គោលដៅ​បន្ទាប់ ដែល​ស្រស់​ឆើតឆាយ និង​អស្ចារ្យ មាន​វប្បធម៌​សម្បូរបែប និង​ចំណេះដឹង​ក្នុងស្រុក ដើម្បី​ត​ភ្ជាប់​គ្រប់​ទិដ្ឋភាព​ទាំងអស់ ដូចជា​ម្ហូបអាហារ​, សិល្បៈ​, អក្សរសាស្ត្រ​, ម៉ូត​, តន្ត្រី​, កីឡា និង​ការផ្សព្វផ្សាយ ទៅក្នុង​យុទ្ធនាការ​នេះ​”។

​លោក បាន​បន្តទៀតថា​៖

“​អត្តសញ្ញាណ​លេចធ្លោ​នៃ​ទីក្រុង ជា​គោលដៅ​បន្ទាប់​នីមួយៗ នឹងត្រូវ​លើក​មក​ពិភាក្សា​ជាមួយ​សិល្បករ ដែល​ត្រូវបាន​ជ្រើសរើស ដើម្បី​បង្ហាញ​ភាពស្រស់ស្អាត និង​ភាពរស់រវើក នៅ​ទីកន្លែង​ទាំងនេះ​។ យើង​ជឿជាក់​យ៉ាង​មុតមាំ​ថា គម្រោង​នេះ​នឹង​ជំរុញ​ឲ្យ​មានការ​ធ្វើដំណើរ​ឆ្ពោះ​មក​កាន់តំបន់​អាស៊ី ដោយមាន​ប្រទេស​ថៃ​ជា​មជ្ឈមណ្ឌល​កណ្ដាល​​”។​

​លោក Klissada Ratanapruk បាន​អះអាងថា​៖

“​ភ្ញៀវ​ទេសចរ​ថ្មីៗ ដែល​ចូលចិត្ត​សិល្បៈ​វប្បធម៌ និង​ដំណើរ​ផ្សងព្រេង គឺជា​គោលដៅ​របស់​យើង​។ លើសពីនេះទៅទៀត យើង​ផ្តោត​ជាពិសេស ទៅលើ​កន្លែង​ប្លែកៗ ដែល​បង្ហាញ​ពី​ការសម្តែង​អស្ចារ្យ របស់​សិល្បករ ដែលជា​ចំណុចខ្លាំង​របស់​យើង​”។

​ជំនួយការ​ប្រធាន​ផ្នែក​ហិរញ្ញវត្ថុ របស់​ក្រុមហ៊ុន King Power Group លោកស្រី Aroonroong Srivaddhanaprabha បាន​មាន​ប្រសា​ន៍​ថា​៖

“​ក្រុមហ៊ុន King Power ដែលជា​ក្រុមហ៊ុន​ឈានមុខ​គេ​លើ​ពិភពលោក ក្នុង​វិស័យ​ទេសចរណ៍ និង​ជា​ច្រកចេញចូល សម្រាប់​ទេសចរ​អន្តរ​ជាតិ គាំទ្រ​យ៉ាង​ពេញទំហឹង​ចំពោះ​យុទ្ធនាការ​ដ៏​សំខាន់​នេះ ដែល​រៀបចំឡើង​ដោយ​អាជ្ញាធរ​ទេសចរណ៍​នៃ​ប្រទេស​ថៃ​។ មាន​កន្លែង​ស្រស់ស្អាត និង​ទាក់ទាញ​ជាច្រើន នៅក្នុង​ប្រទេស​ថៃ មិនទាន់​ត្រូវបាន​លាតត្រដាង​នៅឡើយ នូវ​លក្ខណៈពិសេស​និង​តម្លៃ​របស់ទី​កន្លែង​ទាំងនោះ​។ យុទ្ធសាស្ត្រ​នៃ​ការផ្សារភ្ជាប់​សិល្បករ ដែលមាន​កេរ្តិ៍ឈ្មោះ ទៅក្នុង​គម្រោង “​បទពិសោធន៍ វប្បធម៌​ទំនើប នៅ​តំបន់​អាស៊ាន​” អាច​ទាក់ទាញ​អ្នកទេសចរ​នៅ​ជុំវិញ​ពិភពលោក ជាពិសេស អឺរ៉ុប​និង​ចិន ឱ្យ​ស្វែងយល់​ពីបទ​ពិសោធន៍ នៃ​វប្បធម៌​របស់​យើង ហើយ​អាច​នាំឱ្យមាន​ផែនការ​បន្ថែម សម្រាប់​គោលដៅ​បន្ទាប់​នៅ​ប្រទេស​ថៃ​​”។​​​

​លោកស្រី​បាន​បន្តទៀតថា​៖

“​លើសពីនេះទៅទៀត​គម្រោង​នេះ កំពុង​ផ្តោតលើ​ទីក្រុង​សំខាន់ៗ របស់​ប្រទេស​ថៃ និង​ទីក្រុង​នៃ​ប្រទេសជិតខាង រួមមាន​ប្រទេស​កម្ពុជា និង​ប្រទេស​មី​យ៉ាន់​ម៉ា ហើយ​ការរួមបញ្ចូល​គ្នា របស់​សិល្បករ នៃ​ប្រទេស​និ​មួយៗ ប្រមាណ​ជាង ១០ នាក់ នឹង​នាំមក​នូវ​ការងារ​សិល្បៈ​ដ៏​អស្ចារ្យ​។ យុទ្ធនាការ​នៃ​គម្រោង​ពង្រឹង​វប្បធម៌​នេះ ទទួលបាន​ជោគជ័យ ក៏ដោយ​សារ​មានការ​គាំទ្រ​ពី​ក្រុមហ៊ុន King Power Group, ក្រុមហ៊ុន​អាកាសចរណ៍ Bangkok Airways, ក្រុមហ៊ុន​ថ្នាំលាប Berger, សណ្ឋាគារ Mercure Mandalay Hill Resort, ក្រុមហ៊ុន BMW នៃ​ប្រទេស​ថៃ​”​។

​ដោយមាន​ការសហការ​ជាមួយ​សិល្បករ​ខ្មែរ ក្នុងការ​ពង្រីក​ការច្នៃប្រឌិត​នៃ សិល្បៈ​គំនូ​រូបភាព​នៅលើ​ជញ្ជាំង​អគារ និង​តាម​ដងផ្លូវ​។ គំនូរ​នៅលើ​ជញ្ជាំង​អគារ ដែលមាន​អត្ថន័យ​ថា “​មិត្តភាព​” ដែលមាន​ទីតាំង​នៅក្នុង​ទីក្រុង​ចំណាស់​នៃ​ស្រុក Sawankhalok ខេត្ត​សុខោទ័យ ត្រូវបាន​បង្កើតឡើង​ដោយ​សិល្បករ​ខ្មែរ​លោក Peap Tarr និង​កញ្ញា ម៉ម លី​សា (Lisa Mam) ។​

​ផ្ទាំងគំនូរ​នេះ​បង្ហាញ​ពី​ចំណងមិត្តភាព​រវាង​ប្រទេស​ថៃ និង​ប្រទេស​កម្ពុជា ដោយ​ពណ៌នា​អំពី “ ផ្ការំដួល​” ដែលជា​ផ្កា​តំណាង​របស់​កម្ពុជា និង​ផ្កា​តំណាង​របស់​ខេត្ត​ស៊ីសាកេត​។ លោក Peap និង​កញ្ញា Lisa បានបង្ហាញ​ស្ទីល​សិល្បៈ​របស់​ពួកគេ ដោយ​ប្រើ​លំនាំ KBACH ដែល​ស្រដៀង​នឹង​ថៃ​ដែរ ទៅក្នុង​សិល្បៈ​សហ​សម័យរបស់​ពួកគេ​ទាំងពីរ​។​

​សូមបញ្ជាក់ថា សិល្បករ​ខ្មែរ​ទាំងពីរ ក៏បាន​សម្តែង​នូវ​ការដឹងគុណ​ចំពោះ​ខេត្ត​សុខោទ័យ និង​ប្រជាជន​ថៃ តាមរយៈ​ការ​រំលេច​នូវ​ស្លឹក​រុក្ខជាតិ​ម្យ៉ាង មាន​ពណ៌​ទឹកប្រាក់ នៅក្នុង​រូបគំនូរ​នោះ​ផងដែរ​។ ចំពោះ​ផ្ទាំងគំនូរ​នោះ ស្លឹក​ឆើតឆាយ តំណាងឱ្យ​ការលូតលាស់​, ភាពរឹងមាំ​នៃ​អំណាច និង​សន្តិភាព និង​មិត្តភាព​ដែល​មិនចេះរីងស្ងួត​៕

Sokhom Kosoma
ម៉ារី

អត្ថបទទាក់ទង

//s9.kh1.co/c0/c0775fdde67a0c3b2c616c6bc33e23f179bbf1a4.png

នាឱកាសបុណ្យចូលឆ្នាំខ្មែរខាងមុខ រដ្ឋបាលរាជធានីភ្នំពេញ នឹងដាក់ឱ្យប្រើប្រាស់ ជាបណ្តោះអាសន្នស្ពានអាកាស «មរតកតេជោ» ដើម្បីជួយសម្រួល ដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋ

 ២៩-មីនា-២០២៤ 
 ១០ព្រឹក · ៤ ម៉ោងមុន
រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T