តារាស្រីម្នាក់នេះខិតជិតចូល អាយុ៣៨ ស្អែកខានស្អែកនេះហើយ តែកុំមើល១៨សុំចាញ់

//s4.kh1.co/04/04bcd66586ce2ee8433bc8f4336ba05fcd065b2d.jpg
តារា & កម្សាន្ដ

 ១៦-កញ្ញា-២០១៩ ១ល្ងាច · ៥ ឆ្នាំមុន

កូរ៉េខាងត្បូង៖ ជាធម្មតា​មនុស្ស​ទូទៅ ​តែង​តែ​វិវត្តន៍​ទៅ​រកភាព​ចាស់​បន្តិចម្តងៗ ​ទៅ​តាម​ពេល​វេលា ក៏​ដូចជា​ទៅតាម​វ័យ​​រៀងៗខ្លួន ​ចំណែកភាព​ទាក់​ទាញរបស់​នារី​វិញ​​ ក៏​កាន់​តែ​ចុះអន់​ថយ​បន្តិចម្តង​ៗ ​ទៅ​តាម​នោះ​ផងដែរ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ក៏​ប៉ុន្តែយ៉ាងណាម៉ិញ ភាពចាស់​តាម​អាយុ​នេះ​ ​ក៏មិន​សុទ្ធតែកើត​ឡើង​ សម្រាប់​មនុស្ស​គ្រប់គ្នា​​​ទាំង​អស់​នោះ​ដែរ។ ពីព្រោះ​មាន​មនុស្ស​មួយ​ចំនួន ​អាចមក​ពីកត្តា​​អំណោយ​ផល ​ពី​ធម្ម​ជាតិ​ដែល​ធ្វើ​ឲ្យ​គេ ​មើល​ទៅ​មាន​​មុខ​មាត់​ក្មេង​​ជាងវ័យ ចំណែក​ឯអ្នកខ្លះទៀត ព្យាយាម​ប្រើប្រាស់ នៅ​ផលិត​ផលគ្រឿង​សម្អាង ឬព្យាយាម​ហាត់​ប្រាណ​ ​ដើម្បី​ពន្យារ​នៅ​ភាព​ចាស់ ​មុន​វ័យ​របស់ពួកគេ​ផងដែរ។

ជាក់​ស្តែង​ករណី​របស់​តារាសម្តែង​ស្រី​Han Ye Seul គឺ​មិន​នៅ​ប៉ុន្មាន​ថ្ងៃទៀត​នោះ​ទេ​ នាង​នឹង​ឈាន​ចូល​វ័យ ​៣៨​ឆ្នាំ​ទៅ​ហើយ។ ​Han Ye Seul កើត​នៅ​ថ្ងៃ​ទី​១៨ ខែ​កញ្ញា​ ឆ្នាំ​១៩៨១។ តែ​បើ​ងាក​មក​មើល​ពី ​រូប​សម្រស់​របស់នាង​វិញ​គឺ​ថា ​នៅ​តែ​ក្មេង​និង​ស្រស់​ស្អាត​ខ្លាំង ​ស្ទើរតែ​មិន​គួរ​ឲ្យ​ជឿ​នោះ​ទេ ថា​នាង​មាន​អាយុ​សាម​ជាង ទៅ​ហើយនោះទេ។

លើ​សពីនេះ​ទៀត​Han Ye Seul​ កាន់​តែ​ធ្វើឲ្យ​អ្នកគាំទ្រភ្ញាក់​ផ្អើល ​នៅ​ពេល​ដែល​នាង​ បាន​ចែក​រំលែក ​នៅ​រូប​ភាព​ដែល​នាង​បាន​ឈ​របង្អួត​សម្រស់ ​បញ្ចេញ​រាង​ដ៏​តូចច្រលឹង​នៅ​លើ​គរណីInstagram ដែលមើល​ទៅ​គឺ​ស្មាន​តែ ​នាងទើប​តែ​​មាន​អាយុ​ខ្ទង់​២០ឆ្នាំ​​ជាង ​ឬលើស​បន្តិចបន្តួចប៉ុណ្ណោះ៕  ​

 ចង់​ដឹង​ថា​យ៉ាងណាសូម​ទៅ​ទស្សនា​រូប​ភា​ព​ដូច​ខាងក្រោម​ទាំង​អស់គ្នា៖

Han Ye Seul
Han Ye Seul
Han Ye Seul
Han Ye Seul
Han Ye Seul
Han Ye Seul
Han Ye Seul
Han Ye Seul
Han Ye Seul
Han Ye Seul
Han Ye Seul
Han Ye Seul
Lor Raksa
ឡោ រក្សា

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T