កីឡាករឆ្នើមរបស់ Barcelona ២រូបត្រឡប់មកហ្វឹកហាត់វិញក្រោយរបួសជាច្រើនសប្ដាហ៍

//s4.kh1.co/6f/6f15600779c8b0e385ec97f03e603b27751b4e20.jpg
កីទ្បា

 ១៦-កញ្ញា-២០១៩ ១០ព្រឹក · ៥ ឆ្នាំមុន

អេស្ប៉ាញ៖ កីឡាករ Lionel Messi និង Dembele បានវិលត្រឡប់មកចូលរួមហ្វឹកហាត់ដើម្បីត្រៀមប្រកួតទល់នឹងក្រុម Borrusia Dortmund ក្នុងព្រឹត្តិការណ៍ Champions League ក្រោយរបួសជាច្រើនសប្ដាហ៍។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ក្រុមរបស់លោក Ernesto Valverde នឹងហោះទៅកាន់ប្រទេសអាល្លឺម៉ង់ដើម្បីសួរសុខទុក្ខក្រុម Borrusia Dortmund នៅយប់ថ្ងៃអង្គារនេះក្នុងព្រឹត្តិការណ៍ Champions League។

  កីឡាករ Lionel Messi និង Dembele
  កីឡាករ Lionel Messi និង Dembele

មុនទទួលក្រុមភ្ញៀវ Barcelona ក្រុម Dortmund បានលត់ក្រុម Bayern Leverkusen យ៉ាងចាស់ដៃក្នុងលទ្ធផល៤ទល់នឹង០កាលពីរាត្រីថ្ងៃសៅរ៍ក្នុងក្របខណ្ឌ Bundesliga រកបានដោយកីឡាករ Paco Alcacer, Marco Reus និងកីឡាករ Raphael Guerreiro។

ទន្ទឹមនឹងនេះដែរក្រុម Barcelona ក៏បានទទួលបានជ័យជម្នះគួរឱ្យចាប់អារម្មណ៍កាលពីម្សិលមិញផងដែរ ដោយយកឈ្នះលើក្រុមភ្ញៀវ Valencia ក្នុងលទ្ធផល៥ទល់នឹង៣។

ជ័យជម្នះរបស់ Barca កាលពីយប់មិញក៏កើតមានដោយគ្មានកីឡាករឆ្នើម២រូបគឺកីឡាករ Lionel Messi និង Ousmane Dembele ដោយសារពួកគេជួបបញ្ហារបួស។

ទោះជាយ៉ាងណាក៍ដោយនៅថ្ងៃនេះគេសង្កេតឃើញកីឡាករទាំង២បានចូលរួមហ្វឹកហាត់ជាមួយក្រុមឡើងវិញហើយ​ ខណៈពេល Messi ហាក់មានភាពល្អប្រសើរប៉ុន្តែ Dembele បានត្រឹមហ្វឹកហាត់វគ្គខ្លីៗប៉ុណ្ណោះនៅថ្ងៃនេះ៕

Thy Pagnarith
P.R

អត្ថបទទាក់ទង

//s9.kh1.co/f5/f5fc5bb0c90dd856539266657aca63fe99cacb3d.jpg

ផ្ទុះការភ្ញាក់ផ្អើលខ្លាំងរឿងតម្លៃខ្លួនផេតដាំ និងឈូចារើន មកវា..យនៅកម្ពុជាបានខ្ទង់ម៉ឺនដុល្លារ ចុះមានដឹងអត់នៅស្រុកថៃវិញអ្នកទាំងពីរបានតម្លៃខ្លួនប៉ុន្មាន

 ២៨-មីនា-២០២៤ 
 ៥ល្ងាច · ៩ ម៉ោងមុន
រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T