បុគ្គលិកទ្រូម៉ាន់នី ប្រមាណជាង២៥០នាក់ លើកគ្នាទៅធ្វើបុណ្យកាន់បិណ្ឌ១ នៅវត្តភ្នំបុរី ទល់ដែនវៀតណាម

//s5.kh1.co/74/742192be9ce152cf7ef39c47e84da9553a97d97d.jpg
សង្គម

 ១៦-កញ្ញា-២០១៩ ១០ព្រឹក · ៥ ឆ្នាំមុន

តាកែវ៖ កាលពី ថ្ងៃសៅរ៍ ទី១៤ កញ្ញា ត្រូវនឹងថ្ងៃកាន់បិណ្ឌទី១ ថ្មីៗនេះ បុគ្គលិកក្រុមហ៊ុនវេរលុយដ៏ធំមួយបានលើកគ្នាប្រមាណជាង២៥០នាក់ ទៅធ្វើបុណ្យរួមគ្នា យ៉ាងអធិកអធម។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

រថយន្តក្រុងចំនួន ៥គ្រឿង ធ្វើដំណើរព្រមគ្នាឆ្លងកាត់ក្រុងតាខ្មៅ យ៉ាងភ្ញាក់ផ្អើល បាននាំយកម្ហូបអាហារ បាយសម្ល អង្ករ បច្ច័យនិងសម្ភារៈផ្សេងៗ ទៅប្រគេនព្រះសង្ឃគង់នៅវត្តភ្នំបូរី ដែលជាវត្តក្សត់ និងចំណាស់មួយ ដែលមានអាយុកាលជាង ៣០០ឆ្នាំ ស្ថិតនៅ ភូមិភ្នំបូរី ឃុំព្រែកផ្ទោល ស្រុកអង្គរ ខេត្តតាកែវ ។

បុគ្គលិកទ្រូម៉ាន់នីប្រមាណជាង២៥០នាក់  លើកគ្នាទៅធ្វើបុណ្យកាន់បិណ្ឌ១
បុគ្គលិកទ្រូម៉ាន់នីប្រមាណជាង២៥០នាក់  លើកគ្នាទៅធ្វើបុណ្យកាន់បិណ្ឌ១
បុគ្គលិកទ្រូម៉ាន់នីប្រមាណជាង២៥០នាក់  លើកគ្នាទៅធ្វើបុណ្យកាន់បិណ្ឌ១
បុគ្គលិកទ្រូម៉ាន់នីប្រមាណជាង២៥០នាក់ លើកគ្នាទៅធ្វើបុណ្យកាន់បិណ្ឌ១

លោក អ៉ឹម សារុន នាយកផ្នែកធនធានមនុស្សនៃក្រុមហ៊ុន ទ្រូម៉ាន់នី បានមានប្រសាសន៍ថា៖

«ការបង្កើតកម្មវិធីធ្វើបុណ្យរួមគ្នានេះ ក្រៅតែពីឧទិស្ទផលបុណ្យជូនដល់ញាតិការ ដែលបានចែកឋានទៅ គឺជាការបង្កើតកម្លាំងសាមគ្គី រវាងបុគ្គលិករួបរួមគ្នាធ្វើបុណ្យ ដែលជាបុណ្យប្រពៃណីជាតិខ្មែរ និងកសាងអំពើល្អរួមគ្នា ក៏ដូចជាការអភិរក្សប្រពៃណីទំនៀមទម្លាប់របស់ខ្មែរយើងផងដែរ។»

លោកបានបន្ថែមថា៖

« នេះជាឆ្នាំទី៥ ហើយ ដែលក្រុមហ៊ុនទ្រូម៉ាន់នីបង្កើតកម្មវិធីនេះឡើង។ កាលពីឆ្នាំទៅ យើងបានទៅធ្វើបុណ្យនៅ វត្ត ជ្រោះព្រះកន្លោង ដែលជាវត្តក្សត់នៅខេត្តកណ្តាល ដោយឡែកឆ្នាំនេះ យើងបានជ្រើសរើសមកខេត្តតាកែវម្តង។ » 

បុគ្គលិកទ្រូម៉ាន់នីប្រមាណជាង២៥០នាក់  លើកគ្នាទៅធ្វើបុណ្យកាន់បិណ្ឌ១
បុគ្គលិកទ្រូម៉ាន់នីប្រមាណជាង២៥០នាក់ លើកគ្នាទៅធ្វើបុណ្យកាន់បិណ្ឌ១
បុគ្គលិកទ្រូម៉ាន់នីប្រមាណជាង២៥០នាក់  លើកគ្នាទៅធ្វើបុណ្យកាន់បិណ្ឌ១
បុគ្គលិកទ្រូម៉ាន់នីប្រមាណជាង២៥០នាក់ លើកគ្នាទៅធ្វើបុណ្យកាន់បិណ្ឌ១
បុគ្គលិកទ្រូម៉ាន់នីប្រមាណជាង២៥០នាក់  លើកគ្នាទៅធ្វើបុណ្យកាន់បិណ្ឌ១
បុគ្គលិកទ្រូម៉ាន់នីប្រមាណជាង២៥០នាក់ លើកគ្នាទៅធ្វើបុណ្យកាន់បិណ្ឌ១
បុគ្គលិកទ្រូម៉ាន់នីប្រមាណជាង២៥០នាក់ លើកគ្នាទៅធ្វើបុណ្យកាន់បិណ្ឌ១
បុគ្គលិកទ្រូម៉ាន់នីប្រមាណជាង២៥០នាក់ លើកគ្នាទៅធ្វើបុណ្យកាន់បិណ្ឌ១

គណកម្មាធិការចំណុះជើងវត្ត និងអ្នកកាន់វេន្តបិណ្ឌ ពុទ្ធិបរិស័ទក្នុងភូមិ ព្រមទាំងព្រះសង្ឃ មានសេចក្តីត្រេកអរជាខ្លាំង ចំពោះទឹកចិត្តជ្រះថ្លារបស់បុគ្គលិកក្រមហ៊ុនទ្រូម៉ាន់នី ដែលបានចូលរួមកាន់បិណ្ឌទី១ ដំបូងគេ នៅវត្តភ្នំបូរីនេះ ព្រោះមិនសូវមានអ្នកពីចម្ងាយមកធ្វើបុណ្យដល់ទីេនះនោះ ទេ ដោយសារឆ្ងាយ ម្យ៉ាងផ្លូវពិបាក ផង។

គួរបញ្ជាក់ផងដែរថា បច្ចុប្បន្ន ផ្លូវទៅភ្នំបូរីថ្មីៗនេះ បាននឹងកំពុងរៀបចំស្ថាបនាឡើងវិញ ក្រោមការយកចិត្តទុកដាក់របស់រដ្ឋាភិបាល ដែល មានទិសដៅ ពីស្ពានហូឈាមឆ្លងកាត់ឃុំបាស្រែឃុំព្រៃផ្គាំឃុំពន្លៃ រហូតដល់ទីរួមខេត្តតាកែវ មានចម្ងាយជាងម្ភៃគីឡូម៉ែត្រ ដែលជាបំណងប្រាថ្នារបស់ប្រជាពលរដ្ឋស្រុកអង្គរបូរីទាំងមូល៕

បុគ្គលិកទ្រូម៉ាន់នីប្រមាណជាង២៥០នាក់  លើកគ្នាទៅធ្វើបុណ្យកាន់បិណ្ឌ១
បុគ្គលិកទ្រូម៉ាន់នីប្រមាណជាង២៥០នាក់ លើកគ្នាទៅធ្វើបុណ្យកាន់បិណ្ឌ១
បុគ្គលិកទ្រូម៉ាន់នីប្រមាណជាង២៥០នាក់  លើកគ្នាទៅធ្វើបុណ្យកាន់បិណ្ឌ១
បុគ្គលិកទ្រូម៉ាន់នីប្រមាណជាង២៥០នាក់ លើកគ្នាទៅធ្វើបុណ្យកាន់បិណ្ឌ១
Theav Sokchamroeun
ចំរើន

អត្ថបទទាក់ទង

//s9.kh1.co/c0/c0775fdde67a0c3b2c616c6bc33e23f179bbf1a4.png

នាឱកាសបុណ្យចូលឆ្នាំខ្មែរខាងមុខ រដ្ឋបាលរាជធានីភ្នំពេញ នឹងដាក់ឱ្យប្រើប្រាស់ ជាបណ្តោះអាសន្នស្ពានអាកាស «មរតកតេជោ» ដើម្បីជួយសម្រួល ដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋ

 ២៩-មីនា-២០២៤ 
 ១០ព្រឹក · ៧ ម៉ោងមុន
រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T