ឃើញតួស្រីសម្តែងបទ«មាននឹកបងទេអូន» ស្អាត គួរឲ្យស្រលាញ់ ការពិតជាប្អូនស្រី រ៉ូ ចាន់ដារ៉ា!(មានវីដេអូ)

//s4.kh1.co/99/99679e4a65d21112cbcf99efe26969885ee6951b.jpg
តារា & កម្សាន្ដ

 ១៦-កញ្ញា-២០១៩ ១ល្ងាច · ៥ ឆ្នាំមុន

ភ្នំពេញ៖ ប្រិយមិត្តជាច្រើនប្រាកដជាបានដឹងហើយថា​តារាសម្តែងស្រី អ្នកនាងរ៉ូ ចាន់ដ៉ារ៉ា ហៅស្រីលាភ បានឈប់ពីសិល្បៈមួយរយៈពេលនេះ ក្រោយបានសាងសុភមង្គល រៀបការជាមួយនឹងស្វាមីជាទីស្រលាញ់ រស់នៅលើទឹកដីក្រៅប្រទេស និងទទួលបានកូនម្នាក់ដ៏គួរឲ្យស្រលាញ់។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ខណៈពេលដែលនាងបានឈប់ពីសិល្បៈ ពេលនេះដែលក៏ស្រាប់តែលេចមុខ ប្អូនស្រីជាទីស្រលាញ់របស់នាង ឈ្មោះលុច បានចេញសម្តែងជាលើកដំបូង នៅក្នុងបទចម្រៀងដ៏ល្បី «មាននឹកបងទេអូន» ជាមួយនឹងការសម្តែងយ៉ាងប្លែកភ្នែក។

នៅក្នុងការសម្តែងក្នុងបទមួយនេះ ឃើញថាប្អូនស្រីរបស់នាងពិតជាធ្វើបានល្អ សម្តែងមិនចាញ់អ្នកអាជីព ឬក៏បងស្រីប៉ុន្មាននោះទេ ទោះបីជាការសម្តែងនេះជាលើកទី១យ៉ាងណាក្តី។ លើសពីនេះទៅទៀត បណ្តាអ្នកគាំទ្រជាច្រើនបាននាំគ្នាចាប់អារម្មណ៍ទៅលើ រូបសម្រស់របស់នាង ដែលពិតជាស្អាត និងគួរឲ្យស្រលាញ់តែម្តង។

ទន្ទឹមនឹងនេះដែរ អ្នកទស្សនាវីដេអូបទចម្រៀងមួយនេះ បាននាំគ្នាសរសើរដល់នាង ដែលមិនត្រឹមតែមានសម្រស់ស្អាត តែសមត្ថភាពនៅក្នុងការងារសិល្បៈបែបនេះ ក៏ល្អ មិនខុសពីបទស្រីនាងដែរ៕

សូមទស្សនារូបភាពខាងក្រោមនេះ៖

ស្រីលាភ
ស្រីលាភ
ស្រីលាភ
ស្រីលាភ
ប្អូនស្រីស្រីលាភ 
ប្អូនស្រីស្រីលាភ 
ប្អូនស្រីស្រីលាភ 
ប្អូនស្រីស្រីលាភ 
ប្អូនស្រីស្រីលាភ សម្តែងបទថ្មី
ប្អូនស្រីស្រីលាភ សម្តែងបទថ្មី
ប្អូនស្រីស្រីលាភ សម្តែងបទថ្មី
ប្អូនស្រីស្រីលាភ សម្តែងបទថ្មី
ប្អូនស្រីស្រីលាភ សម្តែងបទថ្មី
ប្អូនស្រីស្រីលាភ សម្តែងបទថ្មី
ប្អូនស្រីស្រីលាភ សម្តែងបទថ្មី
ប្អូនស្រីស្រីលាភ សម្តែងបទថ្មី
ប្អូនស្រីស្រីលាភ សម្តែងបទថ្មី
ប្អូនស្រីស្រីលាភ សម្តែងបទថ្មី
រ៉ូ ចាន់ដារ៉ា
Som Sreylin
S.L

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T