គួរឲ្យសរសើរ! ទៅដល់ប្រទេសក្រៅក៏ សុវត្ថិឌី ធារិកា មិនភ្លេចនាំយកវប្បធម៌ខ្មែរ ទៅបង្អួតជនជាតិបរទេសនោះទេ!

//s4.kh1.co/94/94822cab2985884f22e198115e31992df6c03468.jpg
តារា & កម្សាន្ដ

 ១៦-កញ្ញា-២០១៩ ១ល្ងាច · ៥ ឆ្នាំមុន

កូរ៉េខាងត្បូង៖ ជឿជាក់ថា ប្រិយមិត្តប្រាកដជា បានស្គាល់យ៉ាងច្បាស់រួចមកហើយ​ ពីអតីតបេក្ខនារី Cambodia Idol រដូវកាលទី១ កញ្ញា សុវត្ថិឌី ធារិកា ដែលបានឆាបយក ការចាប់អារម្មណ៍ពីហ្វេនៗបានមិនចេះតិច​ តាមរយៈទឹកដមសម្លេង ពីរោះរណ្ដំរបស់នាង។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

មួយរយៈចុងក្រោយនេះ តារាចម្រៀងស្រី សម្បុរស្រអែមរូបនេះ ហាក់ដូចជាឡើងកូដយ៉ាងខ្លាំង ដោយមានហាងឆេង ទៅសម្ដែងនៅលើទឹកដី ប្រទេសក្រៅជាប្រចាំទៀតផង។

ជាក់ស្ដែង កាលពីពេលថ្មីៗនេះ សុវត្ថិឌី ធារិកា បានលេចវត្តមាននៅឯ ប្រទេសកូរ៉េខាងត្បូង ជាមួយនឹងមិត្តរួមអាជីព ជាច្រើននាក់ទៀត។ ក្នុងនោះដែរ អ្វីដែលធ្វើឲ្យមហាជនមានការចាប់អារម្មណ៍ខ្លាំងនោះគឺ ទោះជាទៅដល់ប្រទេសក្រៅមែន តែតារាស្រីរូបនេះ មិនភ្លេចនាំយកវប្បធម៌ដ៏ប្រពៃរបស់ ប្រទេសកម្ពុជា ទៅផ្សព្វផ្សាយនោះទេ។

បន្ថែមពីនេះដែរ សុវត្ថិឌី ធារិកា បានស្លៀកក្នុងឈុតរ៉ូបវែង ដែលច្នៃឡើងពីសូត្រខ្មែរ អមដោយស្នាមញញឹមស្រស់ប្រិមប្រិយ ទៅបង្អួតសម្រស់ដ៏លេចធ្លោ ធ្វើឲ្យហ្វេនៗនៅកូរ៉េ ឃើញហើយពេញចិត្តស្ដូក និងសរសើរគ្រប់គ្នា៕

ចង់ជ្រាបច្បាស់ ទស្សនារូបភាពខាងក្រោម៖

សុវត្ថឌី ធារិកា
សុវត្ថឌី ធារិកា
សុវត្ថឌី ធារិកា
សុវត្ថឌី ធារិកា
សុវត្ថឌី ធារិកា ពេលទៅសម្ដែងនៅកូរ៉េ
សុវត្ថឌី ធារិកា ពេលទៅសម្ដែងនៅកូរ៉េ
ធារិកា ក្នុងឈុតរ៉ូបបែបខ្មែរ 
ធារិកា ក្នុងឈុតរ៉ូបបែបខ្មែរ 
ធារិកា ក្នុងឈុតរ៉ូបបែបខ្មែរ 
ធារិកា ក្នុងឈុតរ៉ូបបែបខ្មែរ 
ធារិកា ក្នុងឈុតរ៉ូបបែបខ្មែរ 
ធារិកា ក្នុងឈុតរ៉ូបបែបខ្មែរ 
សុវត្ថិឌី ធារិកា
Heng Sreynouch
S.N

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T