PSG នឹងអវត្តមានកំពូលខ្សែប្រយុទ្ធ ២រូបនេះពេលលេងជាមួយ R. Madrid ព្រោះមូលហេតុ……..!!

//s4.kh1.co/2e/2e059f77564215e88a0fcab77c7b93a81160edad.jpg
កីទ្បា

 ១៦-កញ្ញា-២០១៩ ១០ព្រឹក · ៥ ឆ្នាំមុន

បារាំង៖ កំពូលខ្សែប្រយុទ្ធ Kylian Mbappe និង Neymar នឹងខកខានក្នុងការបង្ហាញខ្លួនឲ្យ Paris Saint-Germain ក្នុងការប្រកួតបើកឆាកពានរង្វាន់ UEFA Champions League ជាមួយ Real Madrid នៅថ្ងៃពុធ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
Neymar និង Mbappe
Neymar និង Mbappe

ខ្សែប្រយុទ្ធប្រេស៊ីល Neymar ត្រូវរងពិន័យមិនឲ្យចូលលេង ៣ប្រកួតតាំងពីរដូវកាលមុន ក្រោយគេបានបញ្ចេញមតិរិះគន់ទៅលើអាជ្ញាកណ្ដាលនៅក្នុងបណ្ដាញសង្គមអំឡុងការប្រកួតវគ្គ ១៦ក្រុម ដែល PSG បានទម្លាក់ Manchester United។

ងាកមកមើល Mbappe ឯណេះវិញក៏ខកខានក្នុងការបង្ហាញខ្លួនឲ្យ PSG ក្នុងជំនួបដំបូងនៅ UCL រដូវកាលនេះដូចគ្នា ដោយសារតែរូបគេមានបញ្ហារបួសអំឡុងការប្រកួត Ligue1 ជាមួយ Toulouse FC។

https://s4.kh1.co/__image/w=650,h=390,q=100/8e/8ebe228609fa753ab33450f62a7bc627926eea0b.jpg

បន្ថែមលើសពីនេះ ខ្សែប្រយុទ្ធអ៊ុយរ៉ាហ្គាយ Edison Cavani ក៏មិនទាន់ប្រាកដថានឹងបានលេង ១០០%នោះដែរ ដោយសារតែគេមិនទាន់ជាពីរបួសស្រួលបួល។ ដូច្នេះអ្នកចាត់ការទូទៅរបស់ PSG លោក Thomas Tuchel ទំនងនឹងប្រើខ្សែប្រយុទ្ធចំណូលថ្មី Mauro Icardi ក្នុងជំនួបជាមួយ Real Madrid។

Mauro Icardi
Mauro Icardi

គួរបញ្ជាក់ផងដែរថា PSG នឹងត្រូវបើកទ្វារកីឡាដ្ឋានរបស់ខ្លួនទទួលស្វាគមន៍ក្រុមភ្ញៀវ Real Madrid ក្នុងជំនួបបើកឆាកពានរង្វាន់ UEFA Champions League ពូល A នៅយប់ថ្ងៃពុធ ទី១៨ ខែកញ្ញានេះ៕

ប្រភពMarca

Tum sokrith
ទុំ​ សុក្រិត

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T