ឆេះ២ឃ្លាំង! ត្រឹម​ឃ្លាំង​ម៉ាស៊ីន​ត្រជាក់​​​​៧​ទៅ​៨​ម៉ឺន​ដុល្លារ ចុះ​ទំរាំ​ឃ្លាំង​១​ទៀត​​នោះ

//s4.kh1.co/81/817eb7455531a94c1774ae7f655171e414e3ea38.jpg
សង្គម

 ១៦-កញ្ញា-២០១៩ ៩ព្រឹក · ៥ ឆ្នាំមុន

រាជ​ធានី​ភ្នំពេញ ៖ បើតាម​សេចក្តី​រាយ​ការណ៍​បឋម​បាន​ឱ្យ​ដឹង​ថា គិត​ត្រឹម​ម៉ោង​៨​និង​៣​០​នាទី​ព្រឹក​ ថ្ងៃទី​១៦ ខែ​កញ្ញា ឆ្នាំ២០១៨ នេះ ពាក់​ព័ន្ធ​ករណី​អគ្គិ​ភ័យ​ឆាប​ឆេះ​ឃ្លាំង​ស្តុក​ម៉ាស៊ីន​ត្រជាក់ និង​ឃ្លាំង​លក់​រថយន្ត​ ដែល​បង្ក​ឱ្យ​មាន​ការ​ភ្ញាក់​ផ្អើល​កាល​ពី​ល្ងាច​ម្សិល​ម៉ិញ​នេះ គឺ​បើ​តាម​ម្ចាស់​​ឃ្លាំង​ស្តុក​ម៉ាស៊ីន​ត្រជាក់​បាន​ប្រាប់​ឱ្យ​ដឹង​ព្រឹក​​ថ្ងៃ​នេះ​ថា សម្ភារ​ដែល​រង​ការ​ខូច​ខាត​ដោយ​សារ​អគ្គិ​ភ័យ​នេះ គឺ​អស់​ប្រមាណ​ពី​៧​ម៉ឺន​ទៅ​៨​ម៉ឺន​ដុល្លារ ដោយ​ក្នុង​នោះ​រួម​មាន​ម៉ាស៊ីន​ត្រជាក់​ទាំង​ចាស់ ទាំង​ថ្មី រួមទាំង​​ទូរ​ទឹក​កក រថយន្ត​សាំយ៉ុង​១​គ្រឿង និង​រថយន្ត​កូរ៉េម៉ាក​ដេវ៉ូ​មួយ​គ្រឿង​រង​ខូច​ខាត​ផង​ដែរ ដែល​សរុប​ជាទឹក​ប្រាក់​៧​ម៉ឺនដុល្លារ​ទៅ​៨ម៉ឺន​ដុល្លារ ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

សេចក្តីរាយការណ៍​បន្តថា ឃ្លាំង​ស្តុក​ម៉ាស៊ីនត្រជាក់ និង​ទូទឹកកក​នោះ​មាន​ទំហំ​ប្រមាណ​ទទឹង​ប្រមាណ​៨​ម៉ែត្រ គុណ​១០​ម៉ែត្រ ដែល​មាន​ម្ចាស់​ឈ្មោះ ម៉េ​ង ទៀង ភេទ​ស្រី អាយុ​៥៦​ឆ្នាំ ដែល​ជា​​ម្ចាស់​ដេប៉ូ​ទិញ​លក់ ជួល​ជុល លាង​សម្អាត​ទូទឹកកក ដំឡើង​ម៉ាស៊ីនត្រជាក់ ម៉ាស៊ីន បោក​ខោអាវ ម៉ាស៊ីនទឹក​ក្តៅ និង​ម៉ាស៊ីនទឹក​ត្រជាក់ ដែល​មាន​យីហោ ម៉េ​ង សុង មាន​ទីតាំង​ផ្ទះ​លេខ​៩​អា ​។ ដោយឡែក​​ឃ្លាំង​លក់​រថយន្ត និង​ម៉ូតូ មាន​ទំហំ​ប្រមាណ​១០​ម៉ែត្រ គុណ​នឹង​ជាង​២០​ម៉ែត្រ ស្ថិត​នៅ​ពីមុខ​ឃ្លាំង​ម៉ាស៊ីនត្រជាក់​ត្រូវ​ភ្លើង​ឆេះ​អស់​មួយ​កំណាត់​កន្លែង​ស្នាក់​នៅ​ខាងក្រោយ និង​រថយន្ត​មួយ​គ្រឿង​រង​ការ​ខូចខាត​បន្តិចបន្តួច​មួយ​កំណាត់​ក្រោយ​។

សេចក្តីរាយការណ៍​បាន​បន្ត​ថា ទាក់​ទិន​នឹង​មូល​ហេតុ​នៃ​ករណី​អគ្គិភ័យ​ខាងលើ​នេះ គេ​នៅ​មិន​ទាន់​ដឹង​ពី​មូល​ហេតុ​នៅ​ឡើយ​ទេ ប៉ុន្តែបើ​តាម​អះ​អាង​របស់​ម្ចាស់​ឃ្លាំង​ស្តុក​ម៉ាស៊ី​នត្រជាក់​បាន​ឱ្យ​ដឹង​ថា អគ្គិ​ភ័យនេះ​​គឺ​បាន​ឆាបឆេះ​ចេញពី​​ផ្នែក​ខាងលើ​នៃ​ឃ្លាំង​លក់​រថយន្ត​ ហើយ​បាន​ឆេះ​រាល​ដាល​ដល់​​ឃ្លាំង​លក់​ម៉ាស៊ីន​ត្រជាក់​របស់​គាត់​តែម្តង។

សេចក្តី​រាយ​ការណ៍​បន្ត​ទៀតថា ដោយ​ឡែក​ចំពោះ​ឃ្លាំងលក់​រថយន្ត​ គឺ​បាន​ឆេះរថយន្ត​​ម៉ាក​វ៉ល់វូ​មួយ​គ្រឿង ព្រម​ទាំង​ម៉ូតូ​១​គ្រឿង ​គ្រឿង​បន្លាស់​រថយន្ត និង​ម៉ូតូ​មួយ​ចំនួន​ទៀត ដែល​​គេ​មិន​ទាន់​ដឹង​​ពី​ទំហំ​នៃ​ការ​ខូច​ខាត​នៅ​ឡើយ​នោះ​ទេ ។ ប៉ុន្តែ​បើតាម​ប្អូន​របស់​ម្ចាស់​ឃ្លាំង​លក់​រថយន្ត​បាន​ធ្វើ​ការ​បដិសេធ​ថា អគ្គិ​ភ័យ​​នេះ​មិន​បាន​ឆាបឆេះ​ចេញពី​ឃ្លាំង​របស់​គាត់​នោះ​ទេ គឺ​បាន​ឆាបឆេះ​ចេញ​ផ្នែក​ខាង​ក្រោយ​វិញ ។

បើតាម​ម្ចាស់​ឃ្លាំង​លក់​ម៉ាស៊ីន​ត្រជាក់​​ខាងលើ​ក៏​បាន​ធ្វើ​ការ​អះអាង​បន្ត​ទៀតថា អគ្គិ​ភ័យ​នេះ គឺ​បាន​ឆាបឆេះ​ចេញ​ពី​​ឃ្លាំង​លក់​រថយន្ត​ផ្នែក​ខាងលើ​​ជា​កន្លែង​ស្នាក់​នៅ​ ដោយ​សារ​តែ​​ប៉ុន្មាន​ជា​២​ទៅ​៣​ថ្ងៃ​មុន ​ឃ្លាំង​នេះ​ចេះ​តែ​មាន​បញ្ហា​អគ្គិសនី​​​ធ្វើ​ឱ្យ​ភ្លើង​ចេះ​រលត់​​ជា​បន្ត​បន្ទាប់ រួច​តែង​តែ​មក​បើក​ឌីហ្សង់ទ័រ​​នៅ​​ផ្នែក​ខាង​មុខ ដូច្នេះ​ទើប​​ធ្វើ​ឱ្យ​គាត់​សង្ស័យ​ថា អគ្គិភ័យនេះ​​គឺ​បណ្តាល​មក​ពី​ទុស្សេ​ខ្សែ​ភ្លើង​​រហូត​កើត​មាន​អគ្គិ​ភ័យ​ឆាប​ឆេះ​បែប​នេះ​​តែ​ម្តង ។

គួរ​បញ្ជាក់ថា ឃ្លាំង​ទាំង​២​ខាងលើនេះ គឺ​ស្ថិត​​នៅ​​ក្នុង​ដីឡូតិ៍​តែ​មួយ គឺ​ដីឡូតិ៍​លេខ​ 9A ផ្លូវ​ភ្នំពេញ​ហាណូយ ផ្លូវ​លេខ១០១៩ ក្នុង​ភូមិ​ចុង​ថ្នល់​ខាងលិច សង្កាត់​ទឹកថ្លា ខាង​ជើង​ស្ពាន​អាកាស​ផ្សារ​ដី​ហុយ​ប្រមាណ​ជាង​២០០​ម៉ែត្រ ។

គួរ​រំលឹកថា ឃ្លាំង​ស្តុក​ម៉ាស៊ីនត្រជាក់ និង​ទូទឹកកក ព្រមទាំង​ឃ្លាំង​លក់​រថយន្ត និង​ម៉ូតូ ដស្ថិត​នៅ​ទល់​ខ្នង​គ្នា ត្រូវ​​អគ្គិភ័យ​​ឆាប​យ៉ាង​សន្ធោសន្ធៅ​បណ្តាល​ឲ្យ​រង​ការ​ខូចខាត​ធ្ងន់ធ្ងរ​បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​កាលពី​​ម៉ោង​ប្រមាណ​៥ និង​៤០​នាទី​ល្ងាច ថ្ងៃ​ទី​១៥ ខែកញ្ញា ឆ្នាំ​២០១៩ នៅ​តាម​ផ្លូវ​ភ្នំពេញ​ហាណូយ (១០១៩) ភូមិ​ចុង​ថ្នល់​ខាងលិច សង្កាត់​ទឹកថ្លា ខណ្ឌ​សែន​សុខ​។

តាម​សាក្សី​បាន​ឲ្យ​ដឹង​ថា នៅ​មុន​​កើតហេតុ​ គេឃើញ​ភ្លើង​បាន​ឆាបឆេះ​យ៉ាង​ស​ន្ទោ​សន្ធៅ ចេញពី​ឃ្លាំង​ស្តុក​ម៉ាស៊ីនត្រជាក់ នៅ​ផ្នែក​ខាងក្រោយ ហើយ​បាន​ភ្លើង​ឆេះ​រាលដាល​យ៉ាង​សន្ធោសន្ធៅ​ទៅ​​ឃ្លាំង​លក់​រថយន្ត​។ ភ្លាម​ៗនោះ​ រថយន្ត​ទំនើប​ៗ​ជា​ច្រើន​គ្រឿង ត្រូវ​បាន​គេ​នាំ​គ្នា​រុញ និង​បើក​ចេញ​ឆេះ​រង​ការ​ខូចខាត​តែ​មួយ​គ្រឿង​។ ដោយសារ​តែ​ជាតិ​ជ័រ​ភ្លើង បាន​ឆាបឆេះ​ផ្សែង​ខ្មួលខ្មាញ់​ទៅ​លើ​អាកាស បង្ក​ឲ្យ​មានការ​ភ្ញាក់​ស្ទើរ​មួយ​ចំហៀង រាជធានី​ភ្នំពេញ​។

តាម​ព័ត៌មាន​ឲ្យ​ដឹង​ថា នៅ​ក្នុង​ហេតុការណ៍​នេះ​រថយន្ត​ពន្លត់​អគ្គិភ័យ ប្រមាណ​ជាង​២០​គ្រឿង​ទៅ​អន្តរាគមន៍​បាញ់​ពន្លត់ ហើយ​ភ្លើង​បាន​រលត់​ទៅ​វិញ នៅ​វេលា​ម៉ោង​ប្រមាណ​៦ និង​៣០​នាទី​ល្ងាច។ ទោះបីជា​យ៉ាងណា​ឃ្លាំង​ស្តុក​ម៉ាស៊ីនត្រជាក់ ទូទឹកកក ព្រមទាំង​រថយន្ត​សាំង​យ៉ុ​ង​មួយ​គ្រឿង ត្រូវ​ភ្លើង​ឆេះ​រង​ការ​ខូចខាត​ទាំងស្រុង​។ ចំណែក​ឃ្លាំង​រថយន្ត​ឆេះ​អស់​មួយ​កំណាត់​ដែល​ជា​កន្លែង​ស្នាក់​នៅ ផ្នែក​ខាងក្រោយ​តែ​ប៉ុណ្ណោះ​។ រថយន្ត​ម្ចាស់ និង​បុគ្គលិក​នាំ​គ្នា​ជួយ​យក​ចេញ​ទាន់ រង​ការ​ខូចខាត​តែ​មួយ​គ្រឿង​នោះ​ទេ​៕

https://s4.kh1.co/__image/w=650,h=379,q=100/50/502a5e5238461e606736753f1c61ce914d706801.jpg
https://s4.kh1.co/__image/w=650,h=379,q=100/e2/e2d2dcf23df94858c81072b111c812d4dfbc5d49.jpg
https://s4.kh1.co/__image/w=650,h=379,q=100/0d/0d0389518a177909789d5d91c0db2afa2b2ffb0f.jpg
https://s4.kh1.co/__image/w=650,h=379,q=100/8e/8e0c1c10934c33d67bb4acd1520b2c2ce7b484ce.jpg
https://s4.kh1.co/__image/w=650,h=379,q=100/00/00486dcebaa84c8778042497f7b1a338f475ed0b.jpg
https://s5.kh1.co/__image/w=650,h=379,q=100/70/708d8d91ffa9b0b4e3439f83e9e8bfb2d835152c.jpg
https://s5.kh1.co/__image/w=650,h=379,q=100/40/4095d0791484136403a6f6ec9bd51af436a430c7.jpg
https://s5.kh1.co/__image/w=650,h=379,q=100/1a/1ac439d24d46a27bd72bf82ceda329f91fb677de.jpg

ប្រភពកោះសន្តិភាព

Riem Pov
Justin

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T