អ្នកណាហ្វេន Exo ខ្លះ? Baekhyun ថាពួកគេនឹងថតបទថ្មីអាទិត្យក្រោយនេះហើយ (មានវីដេអូ)

//s5.kh1.co/ad/adb5b0605d6fc56cc2d39bcedefc6f6dd61aa880.jpg
តារា & កម្សាន្ដ

 ១៦-កញ្ញា-២០១៩ ១ល្ងាច · ៥ ឆ្នាំមុន

កូរ៉េខាងត្បូង៖ ថ្មីៗនេះ សមាជិកមួយរូបក្នុងក្រុម Exo លោក Baekhyun បានធ្វើការ Live វីដេអូនៅលើបណ្តាញសង្គម ហើយបាននិយាយទាក់ទងនឹងការរង់ចាំរបស់អ្នកគាំទ្រសម្រាប់បទថ្មី របស់ក្រុម EXO នាពេលខាងមុខ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ក្នុងនោះដែរ កម្លោះសង្ហារូបនេះ បានធ្វើឲ្យអ្នកគាំទ្រខ្លួនរំភើបចិត្តខ្លាំងមែនទែន ក្រោយរូបលោកបានបង្ហើបថា ក្រុម EXO នឹងថតអាល់ប៊ុមថ្មីនាអាទិត្យក្រោយនេះហើយ ហើយលោកក៏រំពឹងទុកថា បទនេះនឹងចេញជាផ្លូវការ នៅចុងឆ្នាំដែលជាអាល់ប៊ុមរដូវធ្លាក់ទឹកកក ឬក៏អាលប៊ុម Christmas ។

គួររម្លឹកដែរថា សមាជិក EXO លោក Baekhyun លោក Kai សមាជិកក្រុម Shinee លោក Taemin និងសមាជិកក្រុម NCT លោក Taeyong លោក Mark លោក Ten និង លោក Lucas កំពុងតែរៀបចំខ្លួនក្នុងការលេចមុខជាមួយក្រុមថ្មីក្នុងពេលឆាប់ៗខាងមុខនេះ ដែលមានឈ្មោះថា SuperM។

ដូច្នេះហើយ សម្រាប់ហ្វេនៗរបស់ EXO ក៏ដូចជារបស់តារា SM កុំភ្លេចរង់ចាំបទថ្មីរបស់ក្រុម EXO និង Super M ដែលនឹងចេញក្នុងពេលឆាប់ៗនេះ៕

តើប្រិយមិត្តយល់យ៉ាងណាដែរ?

Baekhyun
Baekhyun
Baekhyun
Baekhyun
EXO
EXO
Khan Ratanakodum
K.D

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T