ម្ដាយចិត្តព្រៃផ្សៃ បង្កើតកូនហើយបែរជាយកកូនដាក់ក្នុងថងផ្លាស្ទិក រួចបោះចោល (មានវីដេអូ)

//s4.kh1.co/69/693388f627d034171e929ee5bba1c098d9667d77.jpg
សង្គម

 ១៦-កញ្ញា-២០១៩ ១០ព្រឹក · ៥ ឆ្នាំមុន

រុស្ស៊ី៖ ថ្មីៗកន្លងទៅនេះ ស្ត្រីម្នាក់បានយកកូនដែលទើបនឹងកើតដាក់ក្នុងថង់ផ្លាស្ទិក រួចយកទៅបោះចោលយ៉ាងសង្វេគ។ ហេតុការណ៍នេះបានកើតឡើងនៅក្នុងតំបន់ Cheremshan ប្រទេសរុស្ស៊ី។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ប្រភពបានឲ្យដឹងថា ស្ត្រីម្នាក់ (មិនបញ្ចេញអត្តសញ្ញាណ) មានអាយុ៣៦ឆ្នាំ សព្វថ្ងៃមានកូនចំនួន២នាក់។ នៅក្នុងថ្ងៃកើតហេតុ នាងបានព្យាយាមសម្រាលទារកដែលជាកូនទី៣ និងកាត់ទងផ្ចិត ដោយខ្លួនឯងផ្ទាល់។ ដោយសារជីវភាពមិនសូវធូរធារ នាងបានសម្រេចចិត្តយកទារកនោះដាក់ក្នុងថងផ្លាស្ទិកខ្មៅមួយ រួចបោះចោលនៅខាងក្រោយហាងលក់ទំនិញមួយកន្លែង ដែលនាងធ្វើការជាអ្នកគិតប្រាក់នៅទីនោះ។

យោងតាមវីដេអូដែលថតដោយកាមេរ៉ាសុវត្ថិភាពបានបង្ហាញឲ្យឃើញថា នាងបានកាន់ថងផ្លាស្ទិកខ្មៅដែលមានទារកនៅក្នុងនោះ ទៅដាក់ចោលនៅខាងក្រោយហាងលក់ទំនិញ រួចដើរចេញ។ ភ្លាមៗនោះ នាងក៏ដើរត្រលប់ទៅវិញ ហាក់ដូចជាមិនដាច់ចិត្ត ប៉ុន្ដែនាងនៅតែដើរចេញម្ដងទៀតដដែល។

ប្រភពបានបន្ដថា បុរសដែលជាអ្នកគ្រប់គ្រងហាងលក់ទំនិញបានដើរទៅខាងក្រោយហាង និងឮសូរសំឡេងទារកយំ ក៏ប្រញាប់ប្រញាល់ស្រាយថង់ផ្លាស្ទិកមើល ទើបប្រទះឃើញទារកកំពុងដេកយំស្រាតនៅក្នុងនោះ។ ឃើញដូច្នេះ គាត់ក៏បានទូរស័ព្ទទៅប្ដឹងប៉ូលិសភ្លាមៗ។

យ៉ាងណាមិញ ទារកនោះត្រូវបានបញ្ចូលទៅកាន់មន្ទីរពេទ្យ ស្ថិតនៅក្រោមការតាមដានរបស់គ្រូពេទ្យយ៉ាងដិតដល់ ដោយសារតែទារកមានសុខភាពខ្សោយខ្លាំង។ ចំណែកស្ត្រីជាម្ដាយត្រូវបានប៉ូលិសចាប់ឃុំខ្លួនបណ្ដោះអាសន្ន ដើម្បីរង់ចាំការកាត់ទោស៕

សូមទស្សនាវីដេអូខាងក្រោម៖

ទិដ្ឋភាពថ្ងៃកើតហេតុ
ទិដ្ឋភាពថ្ងៃកើតហេតុ
ទិដ្ឋភាពថ្ងៃកើតហេតុ
ទិដ្ឋភាពថ្ងៃកើតហេតុ
ទិដ្ឋភាពថ្ងៃកើតហេតុ
ទិដ្ឋភាពថ្ងៃកើតហេតុ
Meas Chandara
D.R

អត្ថបទទាក់ទង

//s9.kh1.co/e0/e056aaab603db48e31264362809d92e27f8d6432.jpg

អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា បញ្ជាក់ច្បាស់ៗការដោះដូរ ផ្ទះយកដី គឺសម្រាប់តែអតិថិជនស្ម័គ្រចិត្ត ដែលពួកគាត់មានតម្រូវការចាំបាច់ចំណែកគម្រោង បុរី នៅតែប្រកាន់គោលជំហរបញ្ចប់ការដោះស្រាយជូនអតិថិជនទាំងស្រុងដែល

 ២៤-មេសា-២០២៤ 
 ៨ព្រឹក · ២១ ម៉ោងមុន
រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T