កីឡាករឆ្នើមមួយរូប ទម្លាយមូលហេតុដែលចាកចេញពី Barcelona មកលេងនៅ Premier League

//s4.kh1.co/c6/c6c8b7f053f1ebbb6b576514ad281a8df514ebae.jpg
កីទ្បា

 ១៦-កញ្ញា-២០១៩ ១០ព្រឹក · ៥ ឆ្នាំមុន

អង់គ្លេស៖ អតីតខ្សែបម្រើរបស់ Barcelona កីឡាករ Andre Gomes បានទម្លាយប្រាប់មូលហេតុដែលចាកចេញពីក្លិបអ្នកមានបុណ្យ មកចូលរួមជាមួយ Everton នៅទឹកដីអង់គ្លេស។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
  កីឡាករ Andre Gomes
  កីឡាករ Andre Gomes

ខ្សែបម្រើវ័យ ២៦ឆ្នាំបានមកចូលរួមជាមួយ Everton ក្នុងលក្ខខណ្ឌខ្ចីជើងរយៈពេលមួយរដូវកាល កាលពីរដូវកាលមុន។ ឆ្នាំដំបូងជាមួយ Everton ខ្សែបម្រើ Gomes ចូលលេងបាន ២៧ប្រកួត និងបានបង្ហាញទម្រង់លេងមិនធម្មតា។ យ៉ាងណាក្រោយចប់កិច្ចសន្យាខ្ចីជើង Everton បានចំណាយថវិកា ២៥លានអឺរ៉ូដើម្បីទិញយកកីឡាករជម្រើសជាតិព័រទុយហ្គាល់រូបនេះ។

ក្នុងកិច្ចសន្ទនាជាមួយកាសែតអង់គ្លេសមួយ Gomes បានឲ្យដឹងថាអ្នកគាំទ្ររបស់ Everton បានធ្វើឲ្យអារម្មណ៍របស់គេចង់មកលេងនៅអង់គ្លេស។ អ្នកគាំទ្ររបស់ Everton ពិតជាអស្ចារ្យដែលគេមិនធ្លាប់បានឃើញនៅអេស្ប៉ាញ ដែលនេះជាហេតុផលធ្វើឲ្យគេផ្លាស់មកចូលរួមជាអចិន្រ្តៃយ៍ ក្រោយផុតកិច្ចសន្យាខ្ចីជើង។

  កីឡាករ Andre Gomes
  កីឡាករ Andre Gomes

“អ្នកគាំទ្រ គឺជាមួលហេតុ ៨០% ដែលខ្ញុំចុះកិច្ចសន្យាផ្លាស់ពី Barcelona មកលេងឲ្យ Everton នៅរដូវក្ដៅនេះ ក្រោយរយៈពេល ១ឆ្នាំក្នុងលក្ខខណ្ឌខ្ចីជើង។ អ្នកគាំទ្របានធ្វើឲ្យអារម្មណ៍របស់ខ្ញុំចង់មកលេងនៅទីនេះ។” សម្ដីរបស់ Andre Gomes។

ប្រភពFoxSportsAsia

Tum sokrith
ទុំ​ សុក្រិត

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T