កីឡាករវ័យក្មេងរបស់ Barcelona ១រូបបំបែកកំណត់ត្រាថ្មីនៅ Camp Nou

//s5.kh1.co/43/439b88cc40942e783dffce34ec6ecb3ee85e4848.jpg
កីទ្បា

 ១៦-កញ្ញា-២០១៩ ៩ព្រឹក · ៥ ឆ្នាំមុន

អេស្ប៉ាញ៖ Ansu Fati បានក្លាយជាកីឡាករវ័យក្មេងជាងគេដែលបានលេងជាជម្រើស១១នាក់ដំបូងអោយក្រុមឈុតធំរបស់ Barcelona ថែមទាំងរកគ្រាប់បាល់បាន១គ្រាប់ត្រឹមនាទីទី២ប៉ុណ្ណោះ ដោយកីឡាកររូបនេះមានវ័យទើបតែ១៦ឆ្នាំនិង៣១៨ថ្ងៃ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
កិឡាករ Ansu Fati
កិឡាករ Ansu Fati

នៅពេលដែលកីឡាករ Lionel Messi បានរងរបួសវាជាឱកាសសម្រាប់កីឡាករ Ansu Fati បង្ហាញខ្លួននៅ Camp Nou ដោយបំបែកកំណត់ត្រាជាកីឡាករវ័យក្មេងជាងគេលេងជម្រើស១១នាក់ដំបូងអោយ Barcelona ។

លើសពីនេះទៅទៀតកីឡាករវ័យក្មេងរូបនេះបានក្លាយជាអ្នកស៊ុតបាល់បញ្ចូលទីក្មេងជាងគេបំផុតរបស់ក្រុម Barcelona នៅពេលដែលគាត់ស៊ុតបាល់បញ្ចូលទីទល់នឹងក្រុម Ousasuna មុនពេលការប្រកួតជម្រុះយូរ៉ូឆ្នាំ២០២០ ហើយគាត់បានស៊ុតបញ្ចូលទី១គ្រាប់ទៀតក្នុងជ័យជម្នះ ៥-២ លើក្រុម Valencia កាលពីថ្ងៃសៅរ៍។

គួរបញ្ជាក់ផងដែរថាកីឡាករ Fati នៅអាយុ ១៦ ឆ្នាំនិង ៣១៨ ថ្ងៃបានក្លាយជាកីឡាករក្មេងជាងគេដែលមានឈ្មោះក្នុងជម្រើស១១នាក់ដំបូងនៅឯ Nou Camp ដោយបានបំបែកកំណត់ត្រារបស់កីឡាករ Marc Muniesa ក្នុងឆ្នាំ ២០០៩ ហើយនៅពេលចាប់ផ្តើមអាជីពដំបូងរបស់គាត់ គាត់បានចំណាយពេលតែ ២ នាទីប៉ុណ្ណោះក្នុងការរកគ្រាប់បាល់៕

Thy Pagnarith
P.R

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T