លោក Jurgen Klopp​ បានកោតសរសើរដល់ខ្សែបម្រើក្រុម Manchester United ម្នាក់តែមិនមែនជា Pogba នោះទេ

//s5.kh1.co/d5/d5c8f900c8f7fbb34c2654860615ac14adbac014.jpg
កីទ្បា

 ១៦-កញ្ញា-២០១៩ ៨ព្រឹក · ៥ ឆ្នាំមុន

អង់គ្លេស៖​ លោក Jurgen Klopp គ្រូបង្វឹកក្រុមហង្សក្រហម​ Liverpool បានកោតសរសើរ កីឡាករ Scott McTominay ខណៈពេលដែលរូបគេបញ្ចេញសមត្ថភាពយ៉ាងភ្ញាក់ផ្អើលកាលពីប្រកួតថ្ងៃសៅរ៍កន្លងទៅនេះទល់នឹង Leicester City ដោយ Manchester United យកឈ្នះក្នុងលទ្ធផល ១-០។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
  កីឡាករ Scott McTominay
  កីឡាករ Scott McTominay

លោក Klopp បានសរសើររូបគេតាំងពីកីឡាកររូបនេះលេងអោយជម្រើសជាតិស្កុតលែនមកម្ល៉េះដោយលោកចាប់អារម្មណ៍ឃើញកីឡាកររូបនេះបង្ហញសមត្ថភាពការពាររារាំងខ្សែការពាររបស់លោកគឺកីឡាករ Andrew Robertson បានយ៉ាងល្អ។

គួររំលឹកផងដែរថា McTominay បានចាប់ផ្តើមការប្រកួត Premier League ចំនួន ៥ លើករបស់ Man Utd រហូតមកក្នុងរដូវកាលនេះហើយជាកីឡាករម្នាក់ក្នុងចំណោមកីឡាករឆ្នើមៗ របស់បិសាចក្រហមក្នុងអំឡុងពេលឈ្នះ ១-០ កាលពីថ្ងៃសៅរ៍លើក្រុម Leicester City ៕

ប្រភព៖ Manchestereveningnews

Thy Pagnarith
P.R

អត្ថបទទាក់ទង

//s9.kh1.co/f5/f5fc5bb0c90dd856539266657aca63fe99cacb3d.jpg

ផ្ទុះការភ្ញាក់ផ្អើលខ្លាំងរឿងតម្លៃខ្លួនផេតដាំ និងឈូចារើន មកវា..យនៅកម្ពុជាបានខ្ទង់ម៉ឺនដុល្លារ ចុះមានដឹងអត់នៅស្រុកថៃវិញអ្នកទាំងពីរបានតម្លៃខ្លួនប៉ុន្មាន

 ២៨-មីនា-២០២៤ 
 ៥ល្ងាច · ៥ ម៉ោងមុន
រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T