អាសូរ​! ឈឺពោះ​សម្រាលកូន​លើ​ទូកដកណ្តាល​បឹង​ដោយសារ​ផ្លូវគោក​ត្រូវ​បាន​ជន់​លិច

//s5.kh1.co/d5/d5eae0933b4bd660caea9aac370ce164458d696c.jpg
សង្គម

 ១៦-កញ្ញា-២០១៩ ៨ព្រឹក · ៥ ឆ្នាំមុន

ខេត្តក្រចេះ ៖ សេចក្តីរាយការណ៍​បឋម​បាន​ឲ្យ​ដឹង​ថា ក្រុម​គ្រូពេទ្យ​នៅ​មណ្ឌល​សុខភាព​តា​ម៉ៅ​ស្រុក​ព្រែក​ប្រសព្វ​បាន​និយាយ​ថា ក្រុម​គ្រូពេទ្យ​ជំនាញ និង​ផ្នែក​ឆ្មប​របស់​មណ្ឌល​បាន​ជួយ​សម្រាលកូន​ដល់​ស្ត្រី​មាន​ផ្ទៃពោះ​គ្រប់​ខែ​ម្នាក់ នៅ​លើ​ទូកដ កណ្តាល​បឹង​ខាងក្រោយ​ភូមិ ខណៈ​ដែល​ក្រុម​គ្រួសារ​កំពុង​បញ្ជូន​ដឹក​តាម​ទូកដរ ស​ម្តៅ​មក​មណ្ឌល​សុខភាព​តែ​បាន​ត្រឹម​ពាក់​កណ្តាលផ្លូវ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

លោក​ឈា្ន​ង សុ​វត្ថា ប្រធាន​មន្ទីរ​សុខាភិបាល​ខេត្ត​បាន​ប្រាប់​ឲ្យ​ដឹង​ថា ស្ត្រី​ឈ្មោះ ឈឹ​ន ជូរ អាយុ​២៥​ឆ្នាំ រស់នៅ​ភូមិ​ខ្សា​ត់ ឃុំ​តា​ម៉ៅ ស្រុក​ព្រែក​ប្រសព្វ ដែល​បាន​ឈឺពោះ​សម្រាលកូន​កាល ពី​ថ្ងៃ​ទី​១៤ ខែកញ្ញា​នោះ​ត្រូវ​បាន​ក្រុម​គ្រូពេទ្យ​ជួយ​សម្រាល​នៅ​លើ​ទូកដរ រហូត​បាន ជោគជ័យ ហើយ​សុខភាព​ទាំង​ម្តាយ​ទាំង​កូន​មាន​ភាពល្អ​ប្រសើរ ។ ហើយ​នេះ​ជា​កូន​ទី​៣ ។ លោក​ថា​នេះ​ជា​ស្ត្រី​ទី​១ ដែល​បាន​សម្រាលកូន​នៅ​ពាក់​កណ្តាលផ្លូវ​ពេល​កំពុង​បញ្ជូន​មក​មណ្ឌល​សុខភាព ឬ​មន្ទីរពេទ្យ​ក្នុង​រដូវ​ទឹកជំនន់​ជន់​ឡើង​ខ្លាំង​នេះ។

ប្រធាន​មណ្ឌល​សុខភាព​តា​ម៉ៅ លោក សេង គឹ​ម​លេង បាន​ប្រាប់​ឲ្យ​ដឹង​ដែរ​ថា​មុន និង​ចាត់​បញ្ជូន​មក​មណ្ឌល​ក្រុម​គ្រួសារ​របស់​គាត់​បាន​ទាក់ទង​មក​មណ្ឌល ។ តែ​ដោយសារ​ការ​បារម្ភ​ពី​សុវត្ថិភាព​របស់​ស្ត្រី​មាន​ផ្ទៃពោះ​គ្រប់​ខែ​នេះ​លោក​ក៏​បាន​នាំ​ពេទ្យឆ្មប​របស់​មណ្ឌល​ចំនួន​រូប​រួម​ទាំង​សម្ភារ​សម្រាប់​សម្រាល​ចេញ​ទូក​ទៅ​ជាមួយ ដើម្បី​ទទួលយក​គាត់​ដែល​ក្រុម​គ្រួសារ​កំពុង​បញ្ជូន​គាត់​មក​មណ្ឌល​តាម​ទូកដរ។

លោក​បញ្ជាក់​ថា ពេល​ទៅ​ដល់​ស្ត្រី​រូប​នេះ​ត្រូវ​ដល់​ពេល​សម្រាលកូន ហើយ​ក្រុម​គ្រូពេទ្យ របស់​លោក​ក៏​ជួយ​សម្រាល​នៅ​លើ​ទូកដរ​កណ្តាល​បឹង​តែ​ម្តង ។ ដោយសារ​តែ​លំនៅ​ឋាន​របស់​ស្ត្រី​មាន​ផ្ទៃពោះ​រូប​នេះ​នៅ​ឆ្ងាយ​ពី​ភូមិ​ប្រមាណ​ជិត​១០​គីឡូ​មែ​ត្រ ។ ម្យ៉ាង​តាម​តំបន់​ដែល​គាត់​រស់នៅ​នោះ គឺ​ត្រូវ​បាន​ជន់​លិច​ដោយ​ទឹកជំនន់​ធ្វើ​ឲ្យ​ការ​ដឹក​បញ្ជូន​គាត់​មក​កាន់​មណ្ឌល​សុខភាព​តាម​ទូក​មិន​បាន​ឆាប់រហ័ស​ដូច​ផ្លូវគោក​នោះ​ទេ។

លោក​ប្រធាន​មណ្ឌល​បាន​បញ្ជាក់​ថា ក្រោយ​ការ​ជួយ​សម្រាល​នៅ​លើ​ទូកដរ​រួច​ទាំង​ម្តាយ និង​ទារក ត្រូវ​បាន​ក្រុម​គ្រូពេទ្យ​នាំ​មក​សម្រាក​នៅ​មណ្ឌល ហើយ​សុខភាព​របស់​ពួក​គេ​ទាំង​ពីរ​មាន​ភាពល្អ​ប្រសើរ​ធម្មតា៕ 

https://s5.kh1.co/__image/w=650,h=379,q=100/11/111df86c5ac1f015ab449a5ab5eb9256600987cd.jpg
https://s5.kh1.co/__image/w=650,h=380,q=100/d5/d5eae0933b4bd660caea9aac370ce164458d696c.jpg
https://s4.kh1.co/__image/w=650,h=379,q=100/3a/3a5cc9ff5d7b33a2d52aa5c4e14e975ce44b0976.jpg
https://s5.kh1.co/__image/w=650,h=379,q=100/7f/7fbd5ac3a55af60c184b7c6bad8574583a18f7e9.jpg

ប្រភពកោះសន្តិភាព

Riem Pov
Justin

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T