ប្រពន្ធ​ទៅបត់ជើង ​ស្រាប់តែ​​ឃើញ​ប្តី​ផ្កាប់មុខ​ក្នុង​​ទឹក…ផ្អើល​យ៉ាង​រន្ធត់​

//s5.kh1.co/1e/1e1b785d35158fd07913b3b072932fa2b359058d.jpg
សង្គម

 ១៦-កញ្ញា-២០១៩ ៨ព្រឹក · ៥ ឆ្នាំមុន

ខេត្តកំពង់ធំ ៖ មាន​ករណី​ប្រទះ​ឃើញ​បុរស​ម្នាក់​ស្លាប់​ផ្កាប់មុខ​ក្នុង​ទឹក​ជម្រៅ​ពាក់កណ្តាល​ស្មងជើង ត្រូវ​បាន​គេ​សង្ស័យ​ថា បណ្តាល​មក​ពី​ជំងឺ​របស់​ជន​រង​គ្រោះ​រើ​ឡើង ទើប​ដួល​ប្រកាច់​ឈ្លក់ទឹក​ស្លាប់បែប​នេះ​។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ហេតុការណ៍​ខាងលើ​នេះ​បង្ក​ឱ្យ​មានការ​ភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង​៦​និង​៣០​នាទី​យប់​ថ្ងៃ​ទី​១៤ ខែកញ្ញា ឆ្នាំ ២០១៩ នៅ​ចំណុច​វាលស្រែ​ពាល​ពក ក្នុងភូមិ​ត្រ​ពាំ​ចំបក់ ឃុំ​ត្រពាំង​ឬ​ស្សី ស្រុក​កំពង់ស្វាយ។

ជន​រង​គ្រោះ​ដែល​ស្លាប់​ឈ្មោះ យឿ​ង យ៉េន ភេទ​ប្រុស អាយុ​៣១​ឆ្នាំ មុខរបរ​កសិករ នៅ​ភូមិ​-​ឃុំ​កន្លែង​កើតហេតុ​ខាងលើ។

យោង​តាម​ការ​បំភ្លឺ​ពី​ប្រពន្ធ​របស់​ជន​រង​គ្រោះ​ឈ្មោះ ធឿ​ន ចាន់ អាយុ​៣៣​ឆ្នាំ បាន​ប្រាប់​ឱ្យ​ដឹង​ថា ប្តី​របស់​គាត់​ធ្លាប់​មាន​រោគ​ឡើង​ឈាម និង​មាន​ជម្ងឺ​ធ្លាប់​ប្រកាច់​ម្តង​ៗ ។ នៅ​មុន​ពេល​កើតហេតុ កាលពី​ព្រឹក​ថ្ងៃ​ទី​១៤ ខែកញ្ញា ប្ដី​របស់​គាត់​បាន​ផឹកស្រា​តាំងពី​ព្រឹក​រហូត​ដល់​ម៉ោង​៥​និង​៣០​នាទី​ល្ងាច​ថ្ងៃ​ដដែល ទើប​ប្តី​របស់​គាត់​ត្រឡប់​មក​ផ្ទះ​វិញ ហើយ​បាន​ក៏​យក​មង​ទៅ​រាយ​ដាក់​ត្រី​នៅ​ចំណុច​ខាងជើង​ឆៀង​ខាងលិច​ផ្ទះ​ចម្ងាយ​ប្រហែល​២០០​ម៉ែត្រ។

តាម​ប្រភព​ដដែល​បាន​បន្ត​ថា លុះដល់​វេលា​ម៉ោង​ប្រហែល​៦​និង​៣០​នាទី​យប់​ថ្ងៃ​ដដែល ពេល​គាត់​ដើរទៅ​បត់ជើង​នៅ​ចំណុច​កើតហេតុខាងលើ​ ក៏​ប្រទះ​ឃើញ​ប្តី​ដួល​ផ្កាប់មុខ​នៅ​ក្នុង​ទឹក​ជំរៅ​ពាក់កណ្តាល​ស្មងជើង ។ បន្ទាប់​ពី​ឃើញ​បែប​នេះ គាត់​ក៏​ដើរ​លុយ​ទឹក​ទៅ​មើលឃើញ​ប្តី​ស្លាប់​បាត់​ទៅ​ហើយ ក៏​​​បាន​ហៅ​បងប្អូន​ឱ្យ​ជួយ​យក​សព​ប្តី​មក​ផ្ទះ និង​រាយការណ៍​ប្រាប់​សមត្ថកិច្ច​ឱ្យ​ចុះ​មក​ពិនិត្យ។

ក្រោយ​ពេល​ទទួល​បាន​ព័ត៌មាន​ខាងលើ​នេះ​ភ្លាម សមត្ថកិច្ច​បាន​ចុះ​មក​ពិនិត្យ​សព និង​ធ្វើការ​សន្និដ្ឋាន​ថា ជំងឺ​របស់​ជន​រង​គ្រោះ​រើ​ឡើង ទើប​ដួល​ប្រកាច់​ក្នុង​ទឹក បណ្តាល​ឱ្យ​ឈ្លក់ទឹក​ស្លាប់​ពិតប្រាកដ​មែន និង​បាន​ប្រគល់​សព​ជន​រង​គ្រោះ​អោយ​ក្រុម​គ្រួសារ​ចាត់ចែង​ធ្វើ​បុណ្យ​តាម​ប្រពៃណី៕ 

https://s4.kh1.co/__image/w=650,h=379,q=100/35/35a97255493eedc30b8d948b5430f176cba5d330.jpg
https://s4.kh1.co/__image/w=640,h=480,q=100/fd/fd644eca9e11fa36a06415c0aa7b99bf2aed11cc.jpg

ប្រភពកោះសន្តិភាព

Riem Pov
Justin

អត្ថបទទាក់ទង

//s9.kh1.co/cf/cf94ea8b93f8bcefc24245312114f5025168689e.jpg

អ្នកឧកញ៉ា ឡេង ប្រុស តំណាងអ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ដឹកនាំបុគ្គលិកជាន់ខ្ពស់ ក្រុមហ៊ុន Galaxy Group ចូលរួមគោរពវិញ្ញាណក្ខន្ធ អ្នកឧកញ៉ាមហាឧបាសក គឹម ចំរើន ឪពុកក្មេកអ្នកឧកញ៉ា លាង ម៉េង

 ១៩-មេសា-២០២៤ 
 ៩ព្រឹក · ១៩ ម៉ោងមុន
រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T