មានការលេចធ្លាយរូបភាពមួយចំនួនរបស់ស្មាតហ្វូន Vivo V Series ចុងក្រោយ អាចនឹងមានកាមេរ៉ាដល់ទៅ ៦គ្រាប់!

//s4.kh1.co/f8/f80e83c633f0df135f6484b1a99d70d80b61b263.jpg
បច្ចេកវិទ្យា

 ១៦-កញ្ញា-២០១៩ ៨ព្រឹក · ៥ ឆ្នាំមុន

យោងតាមរបាយការណ៍ ដែលបានបែកធ្លាយ កាលពីពេលថ្មីៗនេះ បានឲ្យដឹងថា ក្រុមហ៊ុន Vivo បានត្រៀមខ្លួនរួចរាល់ហើយក្នុងការប្រកាសចេញនូវវត្តមានស្មាតហ្វូន Vivo V Series របស់ខ្លួន។ ព័ត៌មានថ្មីបានទម្លាយថា ស្មាតហ្វូននេះ នឹងមានកាមេរ៉ាដល់ទៅ ៦គ្រាប់ឯណោះ ហើយនឹងមាន ២ពណ៌សម្រាប់ជ្រើសរើសថែមទៀតផងនេះ បើយោងតាមទម្លាយនូវរូបភាពបែកធ្លាយប៉ុន្មានសន្លឹករបស់ក្រុមហ៊ុននេះ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ប្រភពព័ត៌មានខាងលើនេះបាននិយាយថា ស្មាតហ្វូន Vivo V Series នេះ នឹងមានផ្នែកខាងក្រោយពណ៌ Crystal White ដែលមានការបង្ហាញនូវពណ៌ស្រាលនៅផ្នែកខាងលើ និងពណ៌មួយទៀត គឺមានពណ៌ Knight Black ។ តាមការបញ្ជាក់ពីរូបភាពខាងក្រោមនេះ គឺបង្ហាញយ៉ាងច្បាស់ថា ស្មាតហ្វូន Vivo V Series ថ្មីនេះ គឺនឹងមានកាមេរ៉ាខាងក្រោយ ៤គ្រាប់បញ្ឈរ និងភ្លើង LED Flash ចំនួនមួយគ្រាប់សម្រាប់ជំនួយពន្លឺ នៅក្នុងការថតរូបឲ្យបានកាន់តែស្អាត។

ជាមួយនឹងការទម្លាយចេញនូវរូបភាពមួយចំនួនេះ គេសង្កតឃើញការឌីហ្សាញផ្នែកខាងមុខរបស់ស្មាតហ្វូននេះ គឺមានផ្ទៃអេក្រង់លាតគ្មានតំណក់ទឹក ប៉ុន្តែនៅមិនទាន់ដឹងថា នឹងមានទំហំប៉ុណ្ណានោះទេ។  ប្រភពដដែលបានបញ្ជាក់ថា ស្មាតហ្វូននេះ គឺមានភ្ជាប់ជាមួយនឹងអេក្រង់ AMOLED Display ជាមួយនឹងកាមេរ៉ាផុសឡើងធំជាងមុន ដែលមានបំពាក់នូវកាមេរ៉ាសែលហ្វីចំនួន ២គ្រាប់ ថែមទៀតផង។

សូមជំរាបថា V-Series ត្រូវបានក្រុមហ៊ុន Vivo ចាត់ទុកថា គឺជាស្មាតហ្វូនថ្នាក់កណ្តាលរបស់ខ្លួនប៉ុណ្ណោះ ប៉ុន្តែស្មាតហ្វូននេះ គឺមានសមត្ថភាពខ្ពស់បំផុត មិនចាញ់ស្មាតហ្វូនថ្នាក់ខ្ពស់របស់ក្រុមហ៊ុនដៃគូមួយចំនួននោះទេ ហើយកន្លងមក គឺមានការពេញនិយមយ៉ាងខ្លាំងនៅលើទីផ្សារប្រទេសកម្ពុជាផងដែរ។

ជាក់ស្តែងដូចជា V-15 Series អញ្ចឹង! គឺជាដែលមានតម្លៃសមរម្យ និងត្រូវបានគេស្គាល់ថា គឺជាស្មាតហ្វូនដែលមានកាមេរ៉ាសែលហ្វីផុសឡើងលើមុនគេបង្អស់ផងដែរ។ សូមតាមដានជាមួយខ្ញុំទាំងអស់គ្នា! ព័ត៌មានលម្អិតនោះ អតិថិជនទាំងអស់ អាចចូលក្នុងផេកផ្លូវការរបស់ Vivo ទាំងអស់គ្នា!៕

លេចធ្លាយរូបភាពមួយចំនួនរបស់ស្មាតហ្វូន Vivo V Series ចុងក្រោយ

Keo Nika
KK

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T