ត្រេកអរណាស់! ឪពុកម្តាយមកទទួល​យកកូន​ប្រុស​ត្រឡប់ទៅផ្ទះវិញហើយ

//s4.kh1.co/52/527355d9fbf7f9cc4a1f11a1c5e4af232b0b66a7.jpg
សង្គម

 ១៥-កញ្ញា-២០១៩ ៥ល្ងាច · ៥ ឆ្នាំមុន

 រាជធានីភ្នំពេញ ៖ តាមសេចក្តីរាយការណ៍​បាន​ឱ្យ​ដឹង​ថា គិតមកត្រឹមវេលាម៉ោង​​៣​និង​​៤០នាទីរសៀលថ្ងៃទី​១៥ កញ្ញា ក្មេង​ប្រុស​ម្នាក់ដែលវង្វេង​ឪពុកម្តាយ ហើយត្រូវ​បាន​សមត្ថកិច្ច​ប្រទះឃើ​ញដើរ​ក្រោម​ស្ពានអាកាស​៧មករា ពេលនេះ​ត្រូវបាន​ឪពុកម្តាយមកទទួលយកត្រឡប់ទៅផ្ទះ​វិញហើយ ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

បើតាមប្រភពពី​ឪពុកម្តាយ​​ក្មេង​ប្រុស​ម្នាក់​ខាងលើ​បាន​រៀបរាប់​ឱ្យ​ដឹង​ថា កូនប្រុស​របស់ពួកគាត់មិន​មែនជាជនជាតិចិននោះ​ទេ តែ​មាន​ជីដូនជីតាជា​ជនជាតិចិន ។​

តាម​ប្រភពពី​បុរសឈ្មោះប៊ុន ញឹម អាយុ​​​៤០​ឆ្នាំ មានទីលំនៅ​ក្នុង​សង្កាត់សំរោងក្រោម ត្រូវជា​ឪពុករបស់ក្មេង​ប្រុសម្នាក់​ខាងលើ បាន​រៀប​រាប់​ឱ្យ​ដឹង​ថា ​កាលពីព្រឹកថ្ងៃទី​​​១៥ កញ្ញា គាត់​និង​ប្រពន្ធ​បានធ្វើ​ដំណើរទៅ​ទិញ​គ្រឿងអេឡិចត្រូនិកនៅ​មុខ​ផ្សារ​ស៊ីធីម៉ល ហើយ​កូន​ប្រុស​ម្នាក់​ខាងលើ​ក៏បាន​ទៅ​តាម​ម្តាយ​ទៅទិញទឹក ដោយគាត់​ស្មានថា​កូន​​ប្រុស​ទៅ​តាម​ម្តាយ ចំណែកម្តាយ​ស្មាន​តែ​កូន​នៅជា​ឪពុក ។

តាមប្រភពដដែលបានបន្ត​ថា បន្ទាប់ពីទៅទិញទឹករួច​ហើយ ម្តាយក៏បានទៅទិញអីវ៉ាន់នៅផ្សារ​អូរឫស្សី លុះត្រឡប់​មកដល់​ផ្ទះវិញនៅ​វេលាម៉ោង​ប្រហែលជា​​២រសៀលថ្ងៃដដែល ស្រាប់តែ​ផ្អើលថាបាត់​កូន ក៏នាំគ្នា​ដើររក ទើប​ដឹងដំណឹង​ថា ត្រូវបាននគរបាលនាំមករក្សាទុក​នៅប៉ុស្តិ៍ទឹកល្អក់ ក៏ធ្វើដំណើរមកទទួលយកកូន​ប្រុសត្រឡប់ទៅផ្ទះវិញតែម្តង ៕ (កែសម្រួលដោយ ៖ ធីតា​)

https://s4.kh1.co/__image/w=640,h=412,q=100/f7/f7d12ef12a1daf03f29a69a093c5d8b6dccb089a.jpg
https://s5.kh1.co/__image/w=640,h=478,q=100/da/da64469800e08a0fedef64621c29c614b162225e.jpg
https://s4.kh1.co/__image/w=650,h=379,q=100/59/5981d53aa9b5b024c5a12d88a83861c9b57b10c7.jpg
https://s5.kh1.co/__image/w=650,h=379,q=100/41/4100e306ec1db64603c8b6087bc4e4259dea3201.jpg
https://s5.kh1.co/__image/w=650,h=379,q=100/4f/4f71372dd8d47d8f9c3a7ae49c59e93194cfa8c2.jpg

ប្រភពកោះសន្តិភាព

Tith Chanrangsey
ទិត ច័ន្ទរង្សី

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T