ប៉ូលិសចរាចរចិនប្រើដ្រូន ដើម្បីឃ្លាំមើលអ្នកធ្វើដំណើរណាដែលមិនគោរពច្បាប់ចរាចរណ៍ (មានវីដេអូ)

//s5.kh1.co/a7/a7db7d1ab4ffbdcdc94541b6e6fe114a4379c566.jpg
សង្គម

 ១៥-កញ្ញា-២០១៩ ២ល្ងាច · ៥ ឆ្នាំមុន

ចិន៖ ថ្មីៗនេះ ប៉ូលិសចរាចរនៅក្នុងទីក្រុង Putian ប្រទេសចិន បានប្រើប្រាស់ដ្រូន (Drone) ដើម្បីពង្រឹងសុវត្ថិភាពចរាចរណ៍ ដែលអាចចាប់យករូបភាព និងបញ្ចេញសំឡេងពីលំហអាកាសបាន។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

យោងតាមវីដេអូមួយបានបង្ហាញឲ្យឃើញថា ដ្រូននោះអាចចាប់យករូបភាពបុរសម្នាក់ជិះម៉ូតូដែលមិនបានពាក់មួកសុវត្ថិភាព និងបញ្ចេញសំឡេងថា៖

«ពួកយើងគឺជាក្រុមប៉ូលិសចរាចរនៃទីក្រុង Putian។ បុរសដ៏សង្ហារដែលកំពុងអង្គុយលើម៉ូតូពណ៌ខ្មៅ ពាក់អាវពណ៌បៃតង និងមានវ៉ែនតា សូមពាក់មួកសុវត្ថិភាពរបស់អ្នកផង។»

ដ្រូន (Drone)
ដ្រូន (Drone)

ក្រោយមក វីដេអូនេះត្រូវបានបង្ហោះទៅលើបណ្ដាញសង្គម Weibo ដែលមានអ្នកចូលទស្សនាចំនួន៣៤លានដង ក្នុងរយៈ​ពេលត្រឹមតែ១ម៉ោងប៉ុណ្ណោះ។

គួរឲ្យដឹងដែរថា ដ្រូននោះអាចហោះចម្ងាយ៥០ម៉ែត្រពីចំណុចគោលដៅក្នុងរយៈ​ពេល៣០នាទី និងដ្រូនមួយគ្រឿង ស្ថិតនៅក្រោមការគ្រប់គ្រងរបស់ប៉ូលិសចំនួន១០នាក់៕

សូមទស្សនាវីដេអូខាងក្រោម៖

បុរសដែលមិនគោរពច្បាប់
បុរសដែលមិនគោរពច្បាប់
បុរសដែលមិនគោរពច្បាប់
បុរសដែលមិនគោរពច្បាប់
Meas Chandara
D.R

អត្ថបទទាក់ទង

//s9.kh1.co/40/40c51ea52f63f35126eaf149204695616c1bd9d4.jpg

ម៉ាកយីហោ “ផ្ទះបាយភូមិខ្មែរ” បង្កើតឡើងដោយកូនខ្មែរ ដែលមានបេះដូងនិងការតាំងចិត្តយ៉ាងខ្លាំង ក្នុងចូលរួមអភិរក្ស និងអភិវឌ្ឍន៍ម្ហូបខ្មែរ កេរតំណែលជាតិ

 ២៩-មីនា-២០២៤ 
 ៣ល្ងាច · មួយម៉ោងមុន
//s9.kh1.co/c0/c0775fdde67a0c3b2c616c6bc33e23f179bbf1a4.png

នាឱកាសបុណ្យចូលឆ្នាំខ្មែរខាងមុខ រដ្ឋបាលរាជធានីភ្នំពេញ នឹងដាក់ឱ្យប្រើប្រាស់ ជាបណ្តោះអាសន្នស្ពានអាកាស «មរតកតេជោ» ដើម្បីជួយសម្រួល ដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋ

 ២៩-មីនា-២០២៤ 
 ១០ព្រឹក · ៦ ម៉ោងមុន
//s9.kh1.co/69/6979169246f2271453d368556b205bb61a6118e7.png

ត្រៀមខ្លួនចូលរួមសប្បាយកម្សាន្តជាមួយ «សង្ក្រាន្តវត្តភ្នំ » នៅរមណីយដ្ឋានប្រវត្តិសាស្រ្តវត្តភ្នំ រយៈពេល០៤ថ្ងៃ ចាប់ពីថ្ងៃទី១៣ ដល់ ១៦ ខែមេសា ឆ្នាំ២០២៤

 ២៩-មីនា-២០២៤ 
 ៩ព្រឹក · ៧ ម៉ោងមុន
រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T