នេះជាចំណាត់ថ្នាក់ថ្មីដែលYouTube បានបញ្ចេញសម្រាប់ វីដេអូចម្រៀងដែលទទួលបាននៅការចុចចូលទស្សនា ច្រើនបំផុតគិតត្រឹម២៤ម៉ោង

//s5.kh1.co/71/71318344da8ee63b63658e083ce3a6d5477b5322.jpg
តារា & កម្សាន្ដ

 ១៥-កញ្ញា-២០១៩ ៥ល្ងាច · ៥ ឆ្នាំមុន

កូរ៉េ​ខាងត្បូង៖ គេឃើញ​មានបញ្ហាចមូ្រងចម្រាសជា​ច្រើន​ ​កាល​ពីមុន​នៅ​ពេល​ដែល​ចម្រៀង​មួយ​បទ​របស់​តារាចម្រៀង​រ៉េបឥណ្ឌា Badshad ដែល​មាន​ចំណងជើងថា “Paagal” បាន​យកឈ្នះ​ក្រុម​ BTS ដែល​ទទួល​បាន​​ការ​ចុចចូល​មើល​យ៉ាងច្រើន​បំផុត ​ក្នុងរយៈពេល​ត្រឹម​តែ ​២៤​ម៉ោង​​ប៉ុណ្ណោះ​។  

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

យោងតាម​ការ​លើក​ឡើ​ង បាន​បញ្ជាក់​ថា​មូល​ហេតុ​ដែល ​បទចម្រៀង​របស់​តារារ៉េបឥណ្ឌា​រូបនេះ ​អាច​ផ្តួល​ក្រុមចម្រៀង​កូរ៉េ ​BTS បាន​ក៏​ព្រោះ​តែ​វីដេអូចម្រៀង​របស់​គេ ​បាន​ដាក់បញ្ចូល​ជា​វីដេអូ​ផ្សព្វផ្សាយពាណិជ្ជកម្ម ក្នុងវីដេអូ​ដទៃ​ទៀតក្នុង ​YouTube ដែល​អ្នកមើល​ភាគច្រើន​អាចឃើញដោយស្វ័យប្រវត្តិ។ ដូច្នេះ​ហើយ​បាន​ជា ​មហាជន​ទូទៅ​ក៏​ដូចជា ​ខាងក្រុមហ៊ុន​YouTube គិតថាលទ្ធផល​នេះ ​គឺ​វាមិន​យុត្តិធម៌សម្រាប់ ​អ្នកដទៃ​ទៀត ដូចនេះ​ហើយ​ទើប​បាន​ជា​ខាង ក្រុមហ៊ុន​ YouTube ធ្វើ​ការសើរើនូវចំណាត់ថ្នាក់​នេះសាឡើង​វិញ​។ ​​

ជាក់ស្តែង​ខាង​ក្រុម​ហ៊ុន​YouTube បាន​សម្រេច​ចិត្តផ្លាស់ប្តូរ ​គោលការណ៍ច្បាប់នៃ​ការ​រាប់​ចំនួនចូល​​មើល ​សម្រាប់បទ​ចម្រៀង​ក្នុង​YouTube គឺ​ពួកគេ​នឹង​បញ្ឈប់​នូវការរាប់​ចូល​នៃចំនួនមើល​​​​បាន​មក​ពី​ការដាក់​ចូល ធ្វើ​ជា​វីដេអូ​​ផ្សព្វផ្សាយ​ពាណិជ្ជកម្មតទៅ​ទៀត​ហើយ គឺ​សម្រេច​យក​តែ​ចំនួន ​ដែល​ចុច​ចូល​មើល​ដោយ​ផ្ទាល់តែប៉ុណ្ណោះ​។

បច្ចុប្បន្ន​ចំណាត់​ថា្នក់​ថ្មី ​ដែលកំពុង​តែ​ឈរ នៅកំពូល​តារាងពេល​នេះ​ គឺ​បាន​ទៅលើក្រុមចម្រៀង​បុរសBTS លើ​វីដេអូចម្រៀងដែលមាន​​ចំណង​ជើងថា “Boy With Luv (feat. Halsey)” ដែល​ទទួល​បាន​ ការ​ចុចចូល​មើល​រហូត​ដល់ ​ទៅ​ ៧៤.៦លាន​ដង​ក្នុង​រយៈពេល​ត្រឹម​តែ ​២៤​ម៉ោង​ប៉ុណ្ណោះ​។ រីឯចំណាត់​ថា្នក់​បន្ទាប់ ​បាន​ទៅលើ​ក្រុមចម្រៀង​នារី ​BLACKPINK ជាមួ​យ​បទដែល​មាន ​ចំណង​ជើង​ថា “Kill This Love” ដែល​ទទួលបាន ​ការ​ចុចចូល​មើល៥៦.៧ លានដងផងដែរ៕

Badshad 
Badshad 
Badshad 
Badshad 
BTS
BTS
BTS
BTS
BLACKPINK
BLACKPINK
BLACKPINK
BLACKPINK
Lor Raksa
ឡោ រក្សា

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T