Busquets ប្រាប់ឈ្មោះខ្សែប្រយុទ្ធ ល្អបំផុតលើលោក ប៉ុន្តែមិនមែន Ronaldo និង Messi ទេ!!

//s4.kh1.co/9d/9db0a78f0562914bb71b099fc6e0012b84b1fafa.jpg
កីទ្បា

 ១៥-កញ្ញា-២០១៩ ១០ព្រឹក · ៥ ឆ្នាំមុន

អេស្ប៉ាញ៖ ក្រោយចប់ការប្រកួតជាមួយ Valencia ដែល Barcelona បានយកឈ្នះក្នុងលទ្ធផល ៥ទល់នឹង២  ខ្សែបម្រើរបស់ក្រុមជម្រើសជាតិអេស្ប៉ាញ និងក្លិបអ្នកមានបុណ្យ Barcelona កីឡាករ Sergio Busquets បានសរសើរខ្សែប្រយុទ្ធ Luis Suarez ថាជាខ្សែប្រយុទ្ធដែលល្អបំផុត។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
កីឡាករ Sergio Busquets
កីឡាករ Sergio Busquets

Busquets បានសរសើរ Suarez ដោយនិយាយថា៖

“គេគឺជាខ្សែប្រយុទ្ធដែលល្អបំផុតនៅលើលោក។ គេខិតខំខ្លាំង រួមនឹងការស្រេកឃ្លានជ័យជម្នះ និងគ្រាប់បាល់។ នេះជាគឺរឿងល្អសម្រាប់ក្រុមយើងទាំងមូល។”  

កីឡាករ​ Luis Suarez
កីឡាករ​ Luis Suarez

គួរឲ្យដឹងដែរថា សម្រាប់ ៥គ្រាប់របស់ Barcelona កាលពីយប់មិញខ្សែប្រយុទ្ធជម្រើសជាតិអ៊ុយរ៉ាហ្គាយ Luis Suarez រកបាន ២គ្រាប់៕

ប្រភពMarca

Tum sokrith
ទុំ​ សុក្រិត

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T