មិនបាននាំស្វាមីទៅកូរ៉េជាមួយមែន តែ សុគន្ធ និសា បានធ្វើរឿងមួយឡើងស្វីតតែម្តង

//s4.kh1.co/c6/c6c2c3d7c5ab13a3d6db022459574b1a0b0f4bb5.jpg
តារា & កម្សាន្ដ

 ១៥-កញ្ញា-២០១៩ ១០ព្រឹក · ៥ ឆ្នាំមុន

កូរ៉េខាងត្បូង៖ ថ្មីៗនេះ កំពូលតារាចម្រៀងប្រចាំផលិតកម្មរស្មីហង្សមាស អ្នកនាង សុគន្ធ និសា បានទៅប្រទេសកូរ៉េខាងត្បូង ដើម្បីធ្វើការសម្តែងនៅក្នុងកម្មវិធីប្រគំតន្ត្រីជូនដល់បងប្អូនប្រជាជនខ្មែររស់នៅទីនោះទស្សនាកម្សាន្ត។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ខណៈពេលនៅក្នុងប្រទេសកូរ៉េនោះដែរ ក្រៅពីធ្វើការងារប្រគំតន្ត្រី គេសង្កេតឃើញថា តារាស្រីរូបនេះ ក៏បានចំណាយពេលធ្វើដំណើរកម្សាន្តលំហែកាយ ទៅទីកន្លែងស្អាតៗនៅទីនោះជាច្រើនកន្លែងផងដែរ។

ចំពោះការមកប្រទេសកូរ៉េលើកនេះ អ្នកនាង សុគន្ធ និសា មិនបាននាំស្វាមីរបស់ខ្លួន មកជាមួយនោះទេ ក៏ប៉ុន្តែមហាជនបានឃើញនាងធ្វើរឿងមួយដ៏ស្វីត មែនទែន ដាក់ស្វាមីរបស់ខ្លួន ដោយរូបនាង បានទៅកន្លែងចាក់សោរគូស្នេហ៍ ហើយសរសេរឈ្មោះនាងនិងស្វាមី កឹបភ្ជាប់គ្នា ដែលមើលទៅពិតជាផ្អែមល្ហែម គួរឲ្យច្រណែនតែម្តង។

ក្រោយពីឃើញបែបនេះ បានបង្ហាញថាបើទោះជា អ្នកនាង សុគន្ធ និសា មកទៅទឹកដីប្រទេសកូរ៉េនេះ គ្មានវត្តមានស្វាមីរបស់ខ្លួនមកជាមួយក៏ពិតមែន ក៏ប៉ុន្តែនាងនៅតែផ្ញើចិត្តនឹករលឹក និងបង្ហាញកាយវិកាយ៉ាងស្វីតដាក់ស្វាមី ពីចម្ងាយផងដែរ៕

តើប្រិយមិត្តយល់យ៉ាងណាដែរ?

សុគន្ធនិសា និងស្វាមី
សុគន្ធនិសា និងស្វាមី
សុគន្ធនិសា លើទឹកដីកូរ៉េ
សុគន្ធនិសា លើទឹកដីកូរ៉េ
សុគន្ធនិសា លើទឹកដីកូរ៉េ
សុគន្ធនិសា លើទឹកដីកូរ៉េ
សុគន្ធនិសា លើទឹកដីកូរ៉េ
សុគន្ធនិសា លើទឹកដីកូរ៉េ
សុគន្ធនិសា លើទឹកដីកូរ៉េ
សុគន្ធនិសា លើទឹកដីកូរ៉េ
សុគន្ធនិសា លើទឹកដីកូរ៉េ
សុគន្ធនិសា លើទឹកដីកូរ៉េ
សោរដែលមានឈ្មោះអ្នកទាំងពីរ
សោរដែលមានឈ្មោះអ្នកទាំងពីរ
សុគន្ធ និសា
Khan Ratanakodum
K.D

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T