មានប៉ុណ្ណឹងទៅហើយ អ្នកណាស្មានដល់ថា Jin នៅតែសន្សំលុយអាំងប៉ាវទុកបែបនេះទៀត

//s4.kh1.co/ce/ce39820b0dd85754ebc52870b8845df55cf52ba0.jpg
តារា & កម្សាន្ដ

 ១៥-កញ្ញា-២០១៩ ៩ព្រឹក · ៥ ឆ្នាំមុន

កូរ៉េខាងត្បូង ៖ នៅក្នុងវីដេអូ Live មួយរបស់ BTS សមាជិកម្នាក់គឺ Jin បានចែករំលែករឿងរ៉ាវដ៏គួរឲ្យចាប់អារម្មណ៍ជាច្រើន មកកាន់អ្នកគាំទ្ររបស់ខ្លួន។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

លោកបានបង្ហើបប្រាប់ហ្វេនៗថា នៅក្នុងឱកាសថ្ងៃឈប់សម្រាក លោកនិងបងប្អូនជីដូនមួយ ជាច្រើននាក់ទៀត បានទៅលេងផ្ទះម្ដាយមីងរបស់លោកនៅឯខេត្ត។

ដោយសារតែរំភើបពេក ពេលបានឃើញសមាជិកក្រុមគ្រួសារទៅជួបជុំគ្នា ម្ដាយមីងរបស់ Jin បានចែកអំណោយជាសាច់ប្រាក់ ដល់ក្មួយៗគ្រប់ៗគ្នា។

Jin បានបន្តរៀបរាប់ថា នៅពេលដែលម្ដាយមីង បានចែកអំណោយនោះមកដល់លោក គាត់ស្រាប់តែស្ទាក់ស្ទើរបន្តិច ព្រោះគិតថាពេលនេះ Jin ក្លាយជាតារាល្បីលំដាប់ពិភពលោកហើយ ថែមទាំងមានប្រាក់រាប់លាន។ ប៉ុន្តែបន្តិចក្រោយមក ម្ដាយមីងរបស់ Jin ក៏បានផ្ដល់អំណោយនោះមកដល់លោក ដូចជាបងប្អូនដទៃទៀតដែរ។

នៅក្នុងវីដេអូ Live Jin បានបង្ហាញអារម្មណ៍រំភើបរីករាយយ៉ាងខ្លាំង ថែមទាំងនិយាយថ្លែងអំណរគុណចំពោះម្ដាយមីងផងដែរ។ Jin បានសន្យាថានឹងរក្សាទុកប្រាក់នោះឲ្យបានល្អ និងមានសុវត្ថិភាពបំផុត នៅក្នុងគណនីធនាគាររបស់លោក សម្រាប់ប្រើប្រាស់នៅពេលដែលត្រូវការបំផុត ដូចជាការទិញរបស់របរក្នុងហ្គេមជាដើម។

ដំណឹងនេះធ្វើឲ្យហ្វេនៗអស់សំណើចយ៉ាងខ្លាំង ជាការពិតណាស់ គ្មានអ្នកណាស្មានដល់នោះទេថា Jin ជាមនុស្សពូកែសន្សំបែបនេះ។ ទោះបីលោកមានប្រាក់ច្រើនយ៉ាងនេះទៅហើយ លោកក៏នៅតែរំភើបរីករាយនឹងប្រាក់អំណោយបន្តិចបន្តួច ពីក្រុមគ្រួសារដូចដើម៕

ទស្សនារូបភាពខាងក្រោម ៖

រូបភាព Jin
រូបភាព Jin
រូបភាព Jin
រូបភាព Jin
រូបភាព Jin
រូបភាព Jin
រូបភាព Jin
រូបភាព Jin
រូបភាព Jin
រូបភាព Jin
Khiev Somonthaneath
T.N

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T